Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី២២ - លោក សំ ដារ៉ូ វិចិត្រករគំនូរឌីជីថល ទេពកោសល្យកើតចេញពីការចូលចិត្ត ការខិតខំប្រឹងប្រែង ធ្វើកិច្ចការនោះម្តងហើយម្តងទៀត នេះជាការបញ្ជាក់របស់លោកដារ៉ូ ដែលសព្វថ្ងៃនេះ លោកគឺជាអ្នកគូរគំនូរឌីជីថល ព្រមទាំងបាននិពន្ធសៀវភៅ Comic Book ប្រភេទខ្មែរថែមទៀត។ ដារ៉ូលើកឡើងថា អ្វីដែលធ្វើឱ្យលោកបន្តកិច្ចការនេះច្រើនឆ្នាំមកនេះ ព្រោះលោកចង់មើលឃើញនូវអ្វីដែលលោកចង់ឃើញ ចង់ឃើញរចនាបថខ្មែរអាចមានវត្តមាននៅលើទីផ្សារអន្តរជាតិ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
