យុវតី ឡុង រចនា 

11:29នាទី |  Added: 12.07.2023 |  0 views

Description

កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី២០ - យុវតី ឡុង រចនា អ្នកនិពន្ធប្រលោមលោក នៅក្នុងខេមរភាសា ពាក្យថា រចនា សំដៅដល់ការធ្វើឱ្យវិចិត្រលើអ្វីមួយ។ ដូចគ្នានឹងឈ្មោះបែបនេះ រចនា ដែលទើបតែរៀនថ្នាក់ទី១១ប៉ុណ្ណោះ ប៉ុន្តែយុវតីរូបនេះ បានចាប់ផ្តើមនិទាននូវអ្វីដែលមាននៅក្នុងចិត្ត ប្រឌិតចេញជាសៀវភៅ។ រហូតមកដល់ពេលនេះ រចនា បានរៀបរៀងតាក់តែងនិពន្ធសៀវភៅបាន ២ចំណងជើង និងត្រៀមចេញ២ចំណងជើងបន្ថែមទៀត។ តើអ្វីនៅពីក្រោយភាពក្លាហាន ហ៊ានសាកល្បងបញ្ចេញស្នាដៃទាំងវ័យក្មេងបែបនេះ? ពន្លកបៃតង នឹងស្រាយចំងល់នេះ!

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។