យុវតី ព្រីង សុវណ្ណវត្តី

12:05នាទី |  Added: 05.07.2023 |  0 views

Description

កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី១៩ - យុវតី ព្រីង សុវណ្ណវត្តី យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ ការរៀនជំនាញនេះ គឺជាការសាកល្បងនូវអ្វីដែលខ្លួនចូលចិត្ត ហើយបានរៀនជំនាញនេះ រហូតដល់អាចផលិតវត្ថុដែលខ្លួនចង់បាន ព្រមទាំង Print 3D មកប្រើប្រាស់ថែមទៀត។ ជំនាញនេះមានអ្នកយល់ដឹងតិច តែវត្តីជឿជាក់ថា 3D Printing ជាជំនាញសំខាន់សម្រាប់យុវជនកម្ពុជាដែលកំពុងស្ថិតក្នុងឧស្សាហកម្ម៤.០។ វត្តីមានបំណងវែងឆ្ងាយ ជាពិសេសមានគំនិតចង់សាកល្បង នូវអ្វីដែលអ្នកដទៃធ្វើ ព្រមទាំងអាចស្វែងរកនូវអ្វីដែលខ្លួនចូលចិត្តធ្វើពីបច្ចុប្បន្នរហូតដល់ពេលរៀនចប់។

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។