លោក ឡាំ ឡាយ

11:25 នាទី |  Added: 21.06.2023 |  0 views

Description

កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី១៧ - លោក ឡាំ ឡាយ  ស្ថាបនិក និងអ្នកដឹកនាំអំណានយុវជន ទឹកប៊ិក មិនអាចផ្តល់អ្វីដល់អ្នកទេ បើសិនជាសិនជាអ្នកមិនអាចសរសេរអ្វីចេញមក។ ស្របតាមពំនោលនេះ លោក ឡាំ ឡាយ ជាស្ថាបនិក និងជាអ្នកដឹកនាំអំណានយុវជន បានបញ្ជាក់ប្រាប់ថា ឱកាសមានបានសម្រាប់យើង លុះត្រាតែយើងបង្កើតឱកាស ដូច្នេះកាន់ប៊ិក ចាំបាច់ណាស់ត្រូវតែគូសវាសវាសនាឱ្យខ្លួនឯងជាដាច់ខាត។ ការលើកឡើងបែបនេះ គឺជាអ្វីដែលលោក បានឆ្លងកាត់កន្លងមក តាមរយៈការអានសៀវភៅជាច្រើន និងយកចំណេះដឹងទាំងអស់នោះមកអនុវត្ត កែច្នៃនៅក្នុងស្ថានការណ៍ជាក់ស្តែង។ មិនតែប៉ុណ្ណោះលោក ឡាំ ឡាយ ក៏បានបង្កើត អំណានយុវជន ដើម្បីបង្កើនការអាននៅកម្ពុជាថែមទៀត។ តើការបង្កើតនេះ បានផ្តល់ផលវិជ្ជមានអ្វីខ្លដល់សង្គម? តើយុវជនរូបនេះ បានឆ្លងកាត់បញ្ហាអ្វីខ្លះ នៅក្នុងដំណើរនៃការបង្កើត អំណានយុវជន?

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។