Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី១៥ - យុវជន ថុន ដាវ៉ាន់ និស្សិតវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ចាស់ៗតែងតែមិនចង់ឱ្យកូនចៅ រៀនជំនាញអគ្គិសនី ព្រោះគិតថាអាចនឹងមានបញ្ហាដូចជាឆក់ជាដើម។ តែសម្រាប់ យុវជន ថុន ដាវ៉ាន់ គិតថា ការរៀនជំនាញអ្វីដែលយើងចូលចិត្ត គឺពិតជាសំខាន់ខ្លាំងណាស់ ហើយជំនាញមួយនោះ អាចជួយដល់សង្គមបានទៀត គឺពិតជាល្អខ្លាំងណាស់ សម្រាប់យុវជនគ្រប់រូប។ ដាវ៉ាន់ មើលឃើញថា រៀនជំនាញវិស្វកម្មអគ្គិសនី ក៏ជាចំណែកយ៉ាងសំខាន់ ព្រោះធនធានមនុស្សនៅក្នុងផ្នែកនេះ នៅតែមានកម្រិត ដើម្បីកាត់បន្ថយការប្រើប្រាស់ធនធានមនុស្សពីបរទេសផងដែរ។ តើជំនាញអគ្គិសនី មានសារៈសំខាន់បែបណាទៅ ទើបជំរុញចិត្តដាវ៉ាន់ឱ្យចាប់យកជំនាញមួយនេះ?

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
