យុវជន ឆាយ ទ្រី

12:11 នាទី |  Added: 31.05.2023 |  0 views

Description

កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី១៤ - យុវជន ឆាយ ទ្រី និស្សិតផ្នែកថតភាពយន្ត នៃវិទ្យាស្ថាន PSEI ការសិក្សាគ្មានទីបញ្ចប់ទេ ស្រលាញ់ការសិក្សាប្រៀបដូចជាការស្រលាញ់ជីវិត ព្រោះមានតែការសិក្សាទេ ទើបធ្វើឱ្យខ្លួនឯងភ្លឺស្វាង។ ឃ្លានេះគឺជាការលើកឡើងរបស់យុវជន ឆាយ ទ្រី និស្សិតជំនាញគ្រប់គ្រងប្លង់ថត នៃវិទ្យាស្ថាន PSEI បានបំពេញភារកិច្ចអ្នកសិក្សា ដើម្បីផ្តល់ រូបភាព វីដេអូ ដ៏ស្រស់ស្អាតដល់ទស្សនិកជន ហេតុនេះហើយ ទ្រី បានខិតខំជំនះបន្តការសិក្សា។ បច្ចុប្បន្នអ្នកជំនាញគ្រប់គ្រងប្លង់ (DOP) វ័យក្មេង រូបនេះ កំពុងតែស្រូបយកជំនាញនេះ និងត្រៀមបញ្ចប់ ដោយសង្ឃឹមថា នឹងក្លាយជាយុវជនម្នាក់នៅក្នុងវិស័យផលិតរូបភាពម្នាកដែលមានជំនាញ។

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។