Description
កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី១១ - យុវជន ហុន សុភា និស្សិតមេកានិចរថយន្ត នៃវិទ្យាស្ថាន PSEIយុវជន ហុន សុភា ជានិស្សិតជំនាញមេកានិចរថយន្តនៅវិទ្យាស្ថាន PSE។ សុភា ធ្លាប់បានទៅរៀនជាងរថយន្តពីពូដែលមានការ៉ាស់នៅខេត្តក្បែរកន្លែងរស់នៅ តែសុភាមើលឃើញថា ការរៀនជំនាញវីជ្ជាជីវៈសំខាន់ខ្លាំងណាស់ ហើយអាចឱ្យខ្លួនដើរទាន់សង្គម និងជាពិសេសក៏ជាមូលដ្ឋានគ្រិះក្នុងការ សិក្សាជំនាញនេះបន្ថែមដោយខ្លួនឯង។ ក្រោយពីបានសិក្សា សុភា មើលឃើញថា ខ្លួនឯងក្លាយជាបុគ្គលមួយរូបអាចបន្តការសិក្សា និងក្លាយជាមនុស្សដែលមានសមត្ថភាពស្រាវជ្រាវច្រើនជាងមុន។ តើសុភាមានទស្សនៈ និងគំនិតបែបណា មុននិងក្រោយការសិក្សាជំនាញវិជ្ជាជីវៈនេះ? ហើយអ្វីខ្លះដែលសុភាចង់ផ្តល់ជាគំនិតទៅកាន់យុវជនជំនាន់ក្រោយ?

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
