នារីខ្មែរ៣រូបដំបូងគេ​បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលនៅប្រទេសរុស្ស៊ី

ភ្នំពេញ – នារីខ្មែរដំបូងគេចំនួន៣រូបបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដោយជោគជ័យនៅប្រទេសរុស្ស៊ី ដោយ​នេះជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល។និស្សិតផ្នែកនុយក្លេអ៊ែរស៊ីវិលទាំង៣រូបនេះ រួមមាន កញ្ញា គី ទិត្យម៉ារីណែត, កញ្ញា ស៊ីវ គីមលី និង កញ្ញា ណោង ជាលីណា ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរគឺ សាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk សហព័ន្ធរុស្ស៊ី។

និស្សិតខ្មែរទាំង៣រូបនេះ ជានិស្សិតជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី០២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុន។ ទន្ទឹមនឹងឱកាសបញ្ចប់ការសិក្សានេះ មជ្ឈមណ្ឌល CAM-ATOM និងក្រសួងបរិស្ថានបានចូលរួមអបអរសាទរនឹងជោគជ័យរបស់និស្សិតកម្ពុជាទាំងពីររូប ព្រមទាំងចាត់ទុកជាបុគ្គលសំខាន់ក្នុងការងារអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជាផងដែរ។

គួរ​បញ្ជាក់ដែរថា កម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបច្ចេកវិទ្យានុយក្លេអ៊ែរ និងឈានទៅបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្សនៅពេលអនាគត។

ក្នុងក្របខណ្ឌការងាររបស់ប្រទេសកម្ពុជាឆ្នាំ២០១៧-២០២៣ ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កម្ពុជាយកចិត្តទុកដាក់លើវិស័យអាទិភាពរួមមានការកសាងក្របខណ្ឌច្បាប់ សុវត្ថិភាពនុយក្លេអ៊ែរ និងការសាយភាយកាំរស្មី សុខភាពមនុស្ស កសិកម្ម ការចិញ្ចឹមសត្វ សុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងធនធានទឹក ការធ្វើផែនការនិងកម្មវិធីអនុវត្តការងារក្នុងវិស័យថាមពល កិច្ចការពារបរិស្ថាន ត្រួតពិនិត្យនិងការគ្រប់គ្រងសំណល់វិទ្យុសកម្ម ការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ការរក្សាកេរមរតកវប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស និងការអប់រំជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក