ភ្នំពេញ – យុវតី ណុប ពុធលីណា ជាសិស្សថ្នាក់ទី១២ នៃសាលាអីធូស្ទែម រាជធានីភ្នំពេញ និងជាតំណាងក្រុមដែលបានចូលរួមក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២១ ត្រឹមវគ្គ៨ក្រុមចុងក្រោយ ។ ទោះបីជាមិនបានឈ្នះទៅកាន់វគ្គបន្តក្តី សម្រាប់ ពុធលីនណា មិនតូចចិត្តឡើយ ត្បិតអីការប្រកួតប្រជែង មានចាញ់ឈ្នះជារឿងធម្មតា ហើយការចូលរួមប្រកួតក៏មិនមែនដើម្បីយកតែជ័យលាភីនោះឡើយ ប៉ុន្តែចូលរួមដើម្បីយកបទពិសោធន៍ពីការការប្រកួតមកអភិវឌ្ឍខ្លួន ។
សម្រាប់យុវតី ពុធលីណា ការចូលរួមប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២១កន្លងទៅនេះ គោលបំណងរបស់ លីណា ព្រោះតែចង់ដឹងពីខ្លួនឯងឱ្យកាន់តែច្បាស់ និងចង់សាកល្បងធ្វើអី្វដែលថ្មី ។ លើសពីនេះ បានជជែកដេញដោលជាមួយសិស្សដែលមកពីវិទ្យាល័យផ្សេងៗគ្នា ។

“ថ្វីត្បិតតែនៅក្នុងកម្មវិធីនេះ ខ្ញុំអត់បានទទួលជ័យលាភីពិតមែន ប៉ុន្តែខ្ញុំពេញចិត្តជាមួយលទ្ធផលដែលខ្ញុំទទួលបាន ពីព្រោះនៅក្នុងកម្មវិធីនេះ ខ្ញុំបានយល់ដឹងច្រើន ដូចជា ការធ្វើការងារជាក្រុម ចំណុចខ្សោយ និងចំណុចខ្លាំងរៀងៗខ្លួន”
យុវតី ណុប ពុធលីនណា
សិស្សថ្នាក់ទី១២ នៃសាលាអីធូស្ទែមរូបនេះ បានបន្ថែមថា នៅក្នុងការប្រកួតនោះ នាងទទួលបានបទពិសោធន៍ដូចជា ចំណេះដឹង និងជំនាញជាច្រើន ដើម្បីជួយជំរុញដល់ការសិក្សាឱ្យកាន់តែប្រសើរជាងមុន ។ យុវតីរូបនេះ បន្តថា ក្រោយការប្រកយតនាងបានពង្រឹងចំណុចខ្លាំងរបស់ខ្លួន និងយកទៅចែករំលែកជាមួយសមាជិកដទៃទៀត ។ ហើយចំពោះចំណុចខ្សោយវិញ នាងព្យាយាមអភិវឌ្ឍឱ្យកាន់តែប្រសើរជាងមុន ដូចជា ការរៀនអំពីគ្រូបង្វឹក គ្រូដឹកនាំ សមាជិកក្រុម និងបេក្ខជនមកពីវិទ្យាល័យផ្សេងៗ ។
យុវតីវ័យ១៧ឆ្នាំរូបនេះ បន្ថែមថា បញ្ហាប្រឈមក្នុងការប្រកួតនោះ គឺសមាជិកក្រុមទាំងអស់ត្រូវរៀនសម្របខ្លួនទៅនឹងបរិបទថ្មីដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយគ្រប់យ៉ាងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ខណៈសមាជិកក្រុមនៅខេត្តផ្សេងៗពីគ្នា ចំណែកសេវាអ៊ីនធឺណិតមានភាពរអាក់រអួល ពិបាកទំនាក់ទំនង ក្នុងការឆ្លើយតបជាមួយគ្នាដោយផ្ទាល់ ។
ទោះយ៉ាងណាក៏ដោយ យុវតី ណុប ពុធលីណា នៅតែប្តេជ្ញាបន្តចូលរួមក្នុងកម្មវិធីជជែកដេញដោល នៅឱកាសក្រោយៗទៀត ហើយក៏លើកទឹកចិត្តយុវជនផ្សេងទៀតឱ្យចូលរួម ព្រោះជាឱកាសមួយដែលអាចឱ្យយុវជនរៀនសូត្របានច្រើនពីមនុស្សជុំវិញខ្លួន និងស្គាល់ខ្លួនឯងកាន់តែច្បាស់ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/02/2025
កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/06/2026
ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2026
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការផ្តល់ជូនការបណ្តុះបណ្តាលជំនាញដូនតាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































