ស្តង់ Photo IA តាំងក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកចូលរួម

ស្តង់ Photo IA ក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច (FrancoTech) កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមក្នុងការទទួលបទពិសោធបច្ចេកវិទ្យាថ្មីៗដែលរួមបញ្ជូលដោយបច្ចេលវិទ្យា AI។

កញ្ញា ទួន វួចស៊ីម ក្រុមការងារ Francotech (Photo IA) បានបង្ហាញចំណាប់អារម្មណ៍ថា កញ្ញាពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលមានសាធារណជន ជាពិសេសយុវជន ជាច្រើនបានមកស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗនៅក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច (FrancoTech)។

កញ្ញា ទួន វួចស៊ីម បញ្ជាក់បន្ថែមថា ចំពោះការដាក់ស្តង់ Photo IA ក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច (FrancoTech) នេះ ព្រោះចង់ចូលរួមបង្ហាញបច្ចេកវិទ្យាថតរូបថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្ដល់នូវបរិយាកាសរីករាយផង និងផ្ដល់នូវបទពិសោធថ្មីដល់អ្នកចូលរួមផង។

កញ្ញា ទួន វួចស៊ីម បន្តថា អ្នកចូលរួមទស្សនាស្តង់ថតរូប Photo IA ក៏បង្ហាញទឹកមុខសប្បាយរីករាយ រំភើប ក្នុងការទទួលបានរូបភាពស្អាត មានការរចនាច្នៃប្រឌិតដោយបច្ចេកវិទ្យា AI និងអាចទទួលបានរូបថតទុកជាវត្ថុអនុស្សាវរីយ៍ដោយឥតគិតថ្លៃផងដែរ។

ក្រុមការងារ Francotech (Photo IA) បន្ថែមថា ក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច (FrancoTech) ២០២៦ រយៈពេល ៣ថ្ងៃនេះ គឺមានការដាក់ស្តង់តាំងបង្ហាញបច្ចេកវិទ្យាជាច្រើន មិនត្រឹមតែស្តង់កម្ពុជា តែក៏មានស្តង់មកពីបណ្ដាប្រទេសនិយាយភាសាបារាំងជាច្រើនទៀត ដែលជាឱកាសល្អដល់យុវជនក្នុងការចូលរួមទស្សនា​និងសិក្សាស្វែងយល់។

គួរជំរាបជូនថា ព្រឹត្តិការណ៍ហ្វ្រង់កូតិច ឆ្នាំ២០២៦ នឹងប្រមូលផ្តុំតំណាងមកពីប្រទេសនិយាយភាសាបារាំងចំនួន ៩០ប្រទេស រួមមានស្ថាប័នរដ្ឋាភិបាល ធុរកិច្ចថ្មីឌីជីថល (Startups) វិនិយោគិន ក្រុមហ៊ុនបច្ចេកវិទ្យា និងថ្នាក់ដឹកនាំផ្នែកនវានុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងការអភិវឌ្ឍសេដ្ឋកិច្ច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត