ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈ Online និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធារណៈជន និងមន្ត្រីរាជការកម្ពុជាទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សានេះ ។

វគ្កសិក្សាខ្លីដែលអាហារូបករណ៍ផ្ដល់ជូនត្រូវបានបែងចែកថ្ងៃទទួលពាក្យ និងការសិក្សាដូចជា៖ 

– ការសិក្សាវគ្គខ្លីផ្នែក ការគ្រប់គ្រងគម្រោងថាមពលកម្តៅផែនដី (Geothermal Energy Project Management) ជាកម្មវិធីសិក្សាដោយផ្ទាល់នៅប្រទេសនូវែលសេឡង់ ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។

– ការសិក្សាវគ្គខ្លីផ្នែក អភិបាលកិច្ច​ល្អ (Good Governance) ជាកម្មវិធីសិក្សាតាម Online ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។

– ការសិក្សាវគ្គខ្លីផ្នែក ពាណិជ្ជកម្ម (Trade) ជាកម្មវិធីសិក្សាតាមOnline ពីថ្ងៃទី០៥ ខែកុម្ភៈ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។

– ការសិក្សាវគ្គខ្លីផ្នែកខ្សែសង្វាក់តម្លៃអាហារ និងកសិពាណិជ្ជកម្ម (Food and Agribusiness Value Chains) ការសិក្សាដោយផ្ទាល់នៅប្រទេសនូវែលសេឡង់ ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។ ទទួលពាក្យស្នើសុំថ្ងៃទី០៩ ខែមករា រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

– ការសិក្សាវគ្គ ការគ្រប់គ្រងសុខភាពសាធារណៈ (Public Health Management) ការសិក្សាតាមរយៈOnline ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។ ទទួលពាក្យពីថ្ងៃទី០៦ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍សិក្សាវគ្គខ្លីនេះ ជាពលរដ្ឋពីប្រទេសអាស៊ាន មានបទពិសោធន៍ការងារយ៉ាងតិច៥ឆ្នាំក្នុងវិស័យពាក់ព័ន្ធខាងលើសម្រាប់វគ្គសិក្សានីមួយៗ ។ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បម្រើការងារក្រៅពីជួរយោធា និងតម្រូវការភាសាអង់គ្លេស (តេស្តភាសាអង់គ្លេសអន្តរជាតិIELTS ឬតេស្តភាសាអង់គ្លេសជាភាសាបរទេសTOEFL)។បេក្ខជនអាចស្នើពាក្យបានតាមរយៈ http://skillsconsultinggroup.com/manaaki-new-zealand…/ ។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់តំណភ្ជាប់ https://skillsconsultinggroup.com/manaaki-new-zealand-short-term-training-scholarships/ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...