ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
អាហារូបករណ៍នេះ ផ្តល់ជូនសម្រាប់ទីតាំងរាជធានីភ្នំពេញចំនួន ១០កន្លែង សិក្សាលើជំនាញ ហិរញ្ញវត្ថុ និងធនាគារ, ខេត្តសៀមរាប ចំនួន ៥កន្លែង សិក្សាជំនាញ គណនេយ្យ សវនកម្ម ពន្ធដារ និងខេត្តបាត់ដំបង ចំនួន ៥កន្លែង សិក្សាជំនាញ គណនេយ្យ សវនកម្ម ពន្ធដារ។
លក្ខខណ្ឌជ្រើសរើស
-បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រដែលមានតម្លៃសមមូល ដោយមាននិទ្ទេសចាប់ពី A ដល់ D។
-សម្រាប់សិស្សដែលទើបប្រឡងបាក់ឌុបឆ្នាំ២០២៦ អាចភ្ជាប់ (Upload) បញ្ជីលទ្ធផលប្រឡងដែលផ្សព្វផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រើប្រាស់ជាឯកសារដាក់ពាក្យ។
-ផ្តល់អាទិភាពចំពោះសិស្ស-និស្សិតដែលធ្លាប់ចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត (អាចភ្ជាប់លិខិតសរសើរ/លិខិតថ្លែងអំណរគុណ ឬលិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរមានសមត្ថកិច្ច)។
-បេក្ខជនដែលបានចុះឈ្មោះបង់ថ្លៃចូលសិក្សានៅសាកលវិទ្យាល័យវ៉ាន់ដារួចហើយ មិនអាចទទួលយកអាហារូបករណ៍នេះបានទេ។
កាលបរិច្ឆេទ និងវេនសិក្សា
កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៦
វេនសិក្សា៖ ទីតាំងរាជធានីភ្នំពេញ និងខេត្តបាត់ដំបង៖ ចន្ទ-សុក្រ វេនរសៀល (ម៉ោង ១៣:០០ ដល់ ១៧:៣០ នាទី)។ ទីតាំងខេត្តសៀមរាប៖ ចន្ទ-សុក្រ វេនរសៀល (ម៉ោង ១៣:៣០ ដល់ ១៨:០០ នាទី)។

របៀបដាក់ពាក្យ និងកាលបរិច្ឆេទផុតកំណត់
-បេក្ខជនអាចដាក់ពាក្យស្នើសុំតាមរយៈកម្មវិធីទូរសព្ទ APP Sar Sokha Scholarship ដែលអាចទាញយកបានទាំងលើ iOS (App Store) និង Android (Play Store)។
-កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ត្រឹម ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែម សិស្ស-និស្សិតអាចទាក់ទងផ្ទាល់តាមរយៈ ក្រុមការងារអាហារូបករណ៍៖ ទូរសព្ទ/Telegram: 099 345 432 ៕













































































