រដ្ឋមន្រ្តីអ​ប់រំ អំពាវនាវ​ឱ្យ​សាលារៀនគំរូ និង​សាលារៀនទាំងអស់ បញ្ចូលស្មារតីស្នេហាជាតិក្នុងកម្មវិធីសិក្សា

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវឱ្យ​សាលារៀន​គំរូ និង​សាលា​រៀន​ទាំងអស់ បញ្ចូល​នូវស្មារតី​ស្នេហាជាតិ ការយល់ដឹងពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្ត ទៅ​ក្នុងកម្មវិធីសិក្សា។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា កម្មវិធីទាំងអស់នេះ គឺដើម្បី​អាច​ឱ្យ​យុវជន​យើង​មានស្មារតី​ស្នេហាជាតិ ហើយ​ទោះបី​ជា​ពួកគេ​នៅបរទេស ក៏​នៅ​តែមាន​មនសិការ​ស្រឡាញ់ជាតិដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា គោលដៅសំខាន់ក្នុងវិស័យអប់រំ គឺការបណ្តុះយុវជនឱ្យក្លាយជា ពលរដ្ឋល្អ ដែលមានទាំងស្មារតីស្នេហាជាតិខ្ពស់ និងសមត្ថភាពជាពលរដ្ឋសកល។ ក្នុងន័យនេះ ការសិក្សាប្រវត្តិសាស្ត្រមិនមែនត្រឹមតែជាការចងចាំព្រឹត្តិការណ៍អតីតកាលប៉ុណ្ណោះទេ ថែមទាំងជាការឆ្លុះបញ្ចាំងឱ្យស្គាល់ពីអត្តសញ្ញាណខ្លួនឯង យល់ដឹងពីឬសគល់នៃបញ្ហាដែលបានកើតឡើង និងចំណុចខ្លាំងខ្សោយរបស់ប្រទេសជាតិ ដើម្បីវិភាគ សិក្សាស្វែងយល់ ទប់ស្កាត់កុំឱ្យប្រវត្តិសាស្ត្រអាចកើតឡើងវិញបាន។

ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បានណែនាំឱ្យ​ធ្វើ​ការកែលម្អវិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីឱ្យយុវជនជំនាន់ក្រោយចេះវិភាគ ស្វែងយល់ពីអរិយធម៌ និងមានមនសិការស្នេហាជាតិទោះក្នុង​កាលៈទេសៈ​មានជម្លោះ ឬសន្តិភាពក៏ដោយ។

ក្រោម​ការ​ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា រដ្ឋាភិបាល​បាន​អនុវត្ត​យុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ច ការ​កែលម្អគុណភាព​ជីវភាព ប្រជាពលរដ្ឋ និងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព សំដៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៣០ និង២០៥០។ ក្នុងបរិបទនេះ ការ​អភិវឌ្ឍមូលធនមនុស្ស ជាពិសេស​យុវជន គឺជា​កត្តាស្នូល​សម្រាប់សន្តិភាព ស្ថិរភាព និង​វឌ្ឍនភាពជាតិ។ ការ​បណ្តុះស្មារតីស្នេហាជាតិ ដោយផ្អែក​លើចំណេះដឹង ប្រវត្តិសាស្រ្ត វប្បធម៌ ទំនួល​ខុសត្រូវសង្គម នឹងធ្វើ​ឱ្យ​យុវជនក្លាយ​ជា​កម្លាំងស្នូល​ក្នុងការ​ការពារ និង​កសាងប្រទេស​ជាតិ និង​ចូលរួម​សម្រេច​អនាគត​កម្ពុជា​ប្រកប​ដោយ​សន្តិភាព និង​ចីរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...