អត្ថន័យនិម្មិតសញ្ញា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា

ចាប់តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០១៥ ប្រទេសកម្ពុជា​បានទទួលសិទ្ធិជា​ផ្លូវ​ការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃការប្រកួតកីឡាស៊ីហ្គេម​លើកទី៣២ និង​អាស៊ានប៉ារ៉ាហ្គេម​លើកទី១២ ។ ព្រឹត្តិការណ៍ នៃការ​ប្រកួតកីឡា​ស៊ីហ្គេម​លើកទី៣២ នឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២៣ខាងមុខ ខណៈ​ព្រឹត្តិការណ៍ នៃការ​ប្រកួតកីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេមលើកទី១២ គ្រោងនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២៣។

សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងព្រឹត្តិការណ៍អាស៊ាន​ប៉ារ៉ា​ហ្គេមលើកទី១២ ក្នុង​នាមជាម្ចាស់ផ្ទះ​ កម្ពុជា​បាន​រចនានិម្មិតសញ្ញា នៃព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​នេះ ដោយ​រួម​មាន​ការ​បញ្ចូល​នូវ​រូបភាពសំខាន់ៗ​ដូចជា រូបអង្គវត្តពណ៌មាស និងនាគរាជដែលមានពណ៌ចម្រុះចំនួនបួន រួមមានពណ៌ បៃតង ក្រហម ខៀវ និងលឿង ។ តើនិម្មិតសញ្ញា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ មានអត្ថន័យ​យ៉ាងដូចម្តេចខ្លះ?

យោង​តាមឯកសាររបស់ CAMSOC បានបង្ហាញថា និម្មិតសញ្ញានៃព្រឹត្តិការណ៍​ទាំងពីរនេះបង្កប់នូវថាមពល នៃវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិដ៏ត្រចះត្រចង់របស់ខ្មែរ ដោយ​ក្នុងនោះ រូបប្រាសាទអង្គរវត្ត ជាអច្ឆរិយវត្ថុ ដែលបានដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយ​មិនគ្រាន់តែជានិមិត្ត និងអត្តសញ្ញាណរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីមោទកភាព និងសេចក្ដីអំណររបស់ជនជាតិកម្ពុជាផងដែរ។ ដោយឡែក ពណ៌មាស ត្រូវបានជ្រើសរើសជាពណ៌ចម្បងនៃនិម្មិតសញ្ញា ដែលបង្ហាញថា កម្ពុជា ជាព្រះរាជាណាចក្រកំពុងរីកចម្រើនជាបន្តបន្ទាប់នៃទ្រព្យសម្បត្តិ សុខភាព និងសុភមង្គល។ រីឯ រូបនាគរាជចំនួន៤ គឺតំណាង​ជាអ្នកការពារ និងផ្ដល់នូវស្ថិរភាព សម្រាប់កម្ពុជាទាំងមូល។ ចំណែក នាគរាជ ដែលមានពណ៌ខុសគ្នាៗរួមមានពណ៌បៃតង ក្រហម ខៀវ និងលឿង វ័ណ្ណគ្នាតែមួយ គឺបញ្ជាក់អំពីសាមគ្គីភាព និងភាពទីទៃគ្នានៃសហគមន៍អាស៊ីអាគ្នេយ៍។

ដោយ​ឡែក​និមិត្តសញ្ញារូបសត្វតំណាង(Mascot) សម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេម គឺជានិមិត្តរូបសុភាទន្សាយញីឈ្មោលចំនួនពីរមានឈ្មោះថា “បុរី” ជាតួអង្គប្រុស និង “រំដួល” ជាតួអង្គស្ត្រី ដែលតួអង្គប្រុសដៃស្តាំកាន់ភ្លើងគប់កីឡា តួអង្គស្រ្តី សំពះស្វាគមន៍ភ្ញៀវ ហើយតួអង្គទាំងពីរបញ្ចេញទឹកមុខ និងស្នាមញញឹមខ្មែរ រួសរាយរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅ ប្រតិភូ និងភ្ញៀវ SEA Games លើកទី៣២ ឆ្នាំ២០២៣។ ចំណែកការគ្រងសម្លៀកបំពាក់ជាកីឡាករ-កីឡាការិនីគុនល្បុក្កតោ ដែលជាប្រភេទកីឡាអត្តសញ្ញាណជាតិ គឺជាប្រភេទកីឡាដែលបានចុះបញ្ជីបេតិកភណ្ឌអរូបិយជាតិពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិរបស់អង្គការ UNESCO ផងដែរ។ ចំពោះខ្លឹមសារអត្ថន័យ អត្ថរសនៃ Mascot គឺជារូបសុភាទន្សាយតំណាងឱ្យតួអង្គសន្តិភាពនិយម ជាតួអង្គសុភាពរាបសារ ទន់ភ្លន់ បញ្ញាឈ្លាសវៃ យុត្តិធម៌គួរឱ្យស្រឡាញ់ នៃប្រជាជនខ្មែរគ្រប់រូប គ្រប់ជំនាន់ ពិសេសគុណសម្បត្តិ និងគុណតម្លៃដ៏ អស្ចារ្យនៃសុភាទន្សាយបានលេចត្រដែតក្នុងរឿងនិទានខ្មែរ ដែលជាអក្សរសិល្ប៍ប្រជាប្រិយខ្មែរដ៏ល្អឥតខ្ចោះ។ ម្យ៉ាងទៀត ឆ្នាំ២០២៣ គឺជាឆ្នាំថោះ ឆ្នាំសត្វទន្សាយផងដែរ។ សម្រាប់ បាវចនា «កីឡារស់ក្នុងសន្តិភាព-SPORTS LIVE IN PEACE » គឺមានអត្ថន័យស៊ីជម្រៅក្នុងគុណប្រយោជន៍នៃសន្តិភាព មានសន្តិភាពទើបកីឡាមានជីវិត កីឡាមានសកម្មភាព និងកីឡាមានការអភិវឌ្ឍ។ ជាមួយគ្នានេះដែរ SEA Games លើកទី៣២ ឆ្នាំ២០២៣ កើតមានបានដោយសារកម្ពុជាមានសន្តិភាព ជាកត្តាសត្យានុម័ត។ គ្មានសន្តិភាព គ្មានអ្វីៗទាំងអស់ គ្មានសន្តិភាព គ្មានសិទ្ធិធ្វើសកម្មភាពកីឡា គ្មានសិទ្ធិរៀបចំប្រកួតកីឡា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយក៏គ្មាន SEA Games នៅកម្ពុជាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...