អំណាន នាំយុវជន​ទៅ​កាន់ការ​អភិវឌ្ឍ និងប្រែក្លាយ​ជាធនធាន​មនុស្ស​ដែលជាតិត្រូវការ

អំណានគឺមានសារៈសំខាន់ ហើយកាន់តែសំខាន់ជាងនោះទៅទៀត នៅក្នុងបរិបទដែលយើងត្រូវការធនធានមនុស្សមានកម្រិតវប្បធម៌ និងចំណេះដឹងបែបសកល លើសអំពីរឿងរ៉ាវនៅកម្ពុជា។ ប្រសិនបើមិនស្វះស្វែងរកព័ត៌មានដែលពាក់ព័ន្ធ ហើយផ្តល់នូវប្រយោជន៍ជាវិជ្ជមានសម្រាប់សង្គមយើងទេ នោះយើងនឹងមិនមានការអភិវឌ្ឍទេ។ នេះជាការលើឡើងរបស់ លោក ឡេង វីរៈ នាយកប្រតិបត្តិ និងនាយកគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គម នៅ​ក្នុង​កម្មវិធី «អំណានឮៗ» ដែលរៀបចំឡើងដោយ​អង្គការទស្សនៈពិភពលោក​កាលពីចុងសប្តាហ៍​កន្លងទៅនេះ ។

លោក ឡេង វីរៈ មានប្រសាសន៍ថា បើសិនជាយើងផ្តោត ឬជ្រើសយកការអានជាត្រីមុខ នោះមានន័យថា យើងកំពុងជ្រើសសកម្មភាពមួយ ដែលនាំទៅការអភិវឌ្ឍ ទៅកាន់គ្រួសារនិងសង្គម ហើយក្លាយទៅជាធនធានមនុស្សដែលជាតិត្រូវការ។

លោក ឡេង វីរៈ

“បើសិនជាបងប្អូនជ្រើសរើសការអាន មានន័យថាបងប្អូនជ្រើសរើសការរអភិវឌ្ឍ ជ្រើសរើសការផ្តល់ជាប្រយោជន៍ជីវិតរបស់យើង ទៅដល់ជីវិតរបស់អ្នកដទៃ”

ចំណែក អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមហ៊ុន និងអគ្គនាយកប្រត្តិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេគួច. អេឌ្យូខេសិន ក៏​បានលើក​ឡើងដែរថា ៧៥ភាគរយនៃប្រជាពលរដ្ឋកម្ពុជា មានជំងឺផ្លូវចិត្ត។ ដូច្នេះ ការអានវាជាផ្នែកមួយជួយកាត់បន្ថយភាពតានតឹង (stress) បន្ថែមពីនោះ ការអានក៏​ជំរុញឱ្យមនុស្សមានឱកាសស្គាល់នូវភាសាថ្មីៗ ពង្រឹងជំនាញទន់ មានសិល្បៈក្នុងការស្តាប់ រៀនគ្រប់គ្រងស្ថានភាព និងបន្ថែមនូវវោហារកោសល្យ។ មួយវិញទៀត ការអានអាចឱ្យមនុស្សក្លាយជាបុគ្គលពោរពេញដោយសុភ័គវិនិច្ឆ័យ ដែលមានន័យថាដឹងច្រើន ឮច្រើន ហើយមានបទពិសោធន៍ច្រើន។ ការអានធ្វើឱ្យមនុស្សផ្ចង់ចិត្ត និងការផ្តោតអារម្មណ៍បានមូល ឬនឹងធឹង។ បន្ថែមពីនោះ ជួយឱ្យការចងចាំមានភាពរស់រវើក បង្កើនភាពវៃឆ្លាត និងចេះបង្កើតភាពរីករាយ។

ចំពោះ លោក អ៊ុង ប៉េងអាន អ្នក​ផលិតមាតិកានៅលើបណ្តាញ​សង្គម Think with PengAnn ក៏បានលើក​ឡើងដែរថា មុននឹងចែករំលែកប្រធានបទអ្វីមួយគឺត្រូវការយល់ និងដឹងពីមិតិគ្រប់ជ្រុង ហើយដើម្បីឱ្យទួលបានមតិពីគ្រប់ជ្រុងទៅបាន លុះត្រាណាតែយើងជាអ្នកអានឱ្យបានគ្រប់ជ្រុងជាមុនសិន។ លោកយល់ថា ការយកយោបល់អ្នកដទៃមកថ្លឹងថ្លែងជាមួយនឹងមតិរបស់យើង ជាភាពសំខាន់នៅក្នុងផ្នែកអប់រំ ពីព្រោះពេលដែលយើងចេញអធិប្បាយវាធ្វើឱ្យយើងបានយល់ច្រើន។

លោក អ៊ុង ប៉េងអាន

“ការអានជាផ្នែកមួយនៃជីវិតយើង មិនថាធំ ឬមិនថាយើងនៅចំណុចណានៅក្នុងជីវិតក៏ដោយ ខ្ញុំគិតថាវាសំខាន់ពីព្រោះវាធ្វើឱ្យយើងមើលឃើញពិភពលោកទូលំទូលាយជាងមុន យើងមានការច្នៃប្រឌិតច្រើនជាងមុន ហើយយើងចង់និយាយមែនប៉ុន្តែយើងនិយាយដោយមានការថ្លឹងថ្លែងនិងមានគុណភាព”

ដោយឡែក កញ្ញា គីម ឌីណា អ្នកនិពន្ធសៀវភៅវិញ បានលើកឡើងថា ការអានសំខាន់ណាស់សម្រាប់កុមារ ហើយវាកាន់តែមានតម្លៃប្រសិនបើអាណាព្យាបាលជំរុញបន្ថែម និងទាមទារឱ្យយើងទាំងអស់គ្នាចូលរួមបន្ថែមជាមួយកុមារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...