ភាពជាពលរដ្ឋសកល ៖ តើវាមានន័យយ៉ាងណា? ហេតុអ្វីបានជាភាពជាពលរដ្ឋសកលសំខាន់ ក្នុងសតវត្សទី ២១?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ក្នុងយុគសម័យដែលពិភពលោកមានកម្រិតទំនាក់ទំនង និងការធ្វើសមាហរណកម្មរវាងប្រទេស និងប្រទេស លើផ្នែកនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ កាន់តែខ្លាំងក្លា បញ្ញត្តិនៃការរស់នៅក្នុងភាពជាពលរដ្ឋសកល កាន់តែមានសារៈសំខាន់ និងលេចធ្លោខ្លាំងឡើង។ តើភាពជាពលរដ្ឋសកលជាអ្វី? ហេតុអ្វីបានជាបញ្ញត្តិនេះមានសារៈសំខាន់? ក្នុងនាមជាមនុស្សសម័យថ្មី តើយើងគួរត្រៀមខ្លួនបែបណា ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋសកល? ហើយអ្វីជាទំនួលខុសត្រូវរបស់ពលរដ្ឋសកល?

ភាពជាពលរដ្ឋសកល ៖ តើពាក្យមួយឃ្លានេះ មានអត្ថន័យបែបណា? 

ភាពជាពលរដ្ឋសកល គឺជាពាក្យសម្រាប់សម្គាល់ សកម្មភាពទាក់ទងនឹងសង្គម នយោបាយ បរិស្ថាន និងសេដ្ឋកិច្ចរបស់បុគ្គល និងសហគមន៍ ដែលទទួលស្គាល់ថា មនុស្សគ្រប់រូប គឺជាប្រជាជនរបស់ពិភពលោក។ និយមន័យនេះ ចង់សង្កត់ធ្ងន់ថា ភាពជាពលរដ្ឋសកល គឺជាការបើកទូលាយក្នុងការចូលរួមក្នុងរូបភាពវិជ្ជមាន ពីសំណាក់បុគ្គល ដែលមានអត្តសញ្ញាណ និងវប្បធម៌ផ្សេងៗគ្នា ដើម្បីដោះស្រាយបញ្ហាក្នុងផែនដីរបស់យើង។ នេះបើតាម OXFAM EDUCATION ។

បើតាមអង្គការយូនីស្កូ បានឱ្យនិយមន័យភាពជាប្រជាជនសកលថា ជាបុគ្គលដែលយល់អំពីរបៀបដែលពិភពលោកដំណើរការ ឱ្យតម្លៃលើភាពខុសគ្នានៃមនុស្សម្នាក់ៗ និងធ្វើការជាមួយអ្នកដទៃ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមធំៗ សម្រាប់ប្រជាជាតិណាមួយ។ ពលរដ្ឋសកល ឬពលរដ្ឋពិភពលោក មិនចាំបាច់មានលិខិតឆ្លងដែនពិសេស ដើម្បីកំណត់ ឬមានតួនាទីផ្លូវការណាមួយរនោះទេ ហើយក៏មិនចាំបាច់ទាល់តែធ្វើដំណើរទៅប្រទេសជុំវិញពិភពលោក ឬចេះនិយាយច្រើនភាសានោះដែរ។ ចំណុចសំខាន់ នៃពលរដ្ឋសកលគឺ ផ្នត់គំនិត និងសកម្មភាពជាក់ស្ដែង ដែលមនុស្សម្នាក់ធ្វើប្រចាំថ្ងៃ ក្នុងការបង្កើតពិភពលោកមួយ ដែលមានសន្តិភាព និរន្តរភាព និងយុត្តិធម៌។ 

ឧទាហរណ៍នៃភាពជាពលរដ្ឋសកល 

មានឧទាហរណ៍ និងមធ្យោបាយជាច្រើន ដើម្បីក្លាយខ្លួនជាប្រជាជនសកល ក្នុងនោះមានដូចជា ​៖

បើតាម GlobalCitizen.org លើកឧទាហរណ៍ថា ពលរដ្ឋសកល គឺជាមនុស្សម្នាក់ ដែលកំណត់អត្តសញ្ញាណថា ជាផ្នែកមួយនៃសហគមន៍ពិភពលោក ដែលកំពុងរីកចម្រើន ហើយសកម្មភាពរបស់ពួកគេអាចរួមចំណែកក្នុងការកសាងតម្លៃសម្រាប់ពិភពលោក។

ខណៈ United World School បានពន្យល់ថា ពលរដ្ឋសកល គឺជាបុគ្គល ដែលមានចំណេះដឹងទូលំទូលាយអំពីពិភពលោក យល់ដឹងអំពីតួនាទីរបស់ពួកគេជាពលរដ្ឋពិភពលោក គោរព និងឱ្យតម្លៃលើភាពចម្រុះ ចង់ដោះស្រាយបញ្ហាអយុត្តិធម៌សង្គម និងជឿជាក់ថា កុមារ និងយុវជនគ្រប់គ្នា មានសិទ្ធិទទួលបានការអប់រំ និងរស់នៅ ដើម្បីលើកកម្ពស់ របៀបរស់នៅដែលមាននិរន្តរភាព។ 

បើតាមការបញ្ជាក់របស់​ Unicef បានបង្ហាញថា ពលរដ្ឋសកលម្នាក់ គឺជាមនុស្សដែលយល់អំពីទំនាក់ទំនងគ្នាទៅវិញទៅមក គោរព និងឱ្យតម្លៃលើភាពចម្រុះ មានសមត្ថភាពប្រឈមនឹងភាពអយុត្តិធម៌ និងធ្វើសកម្មភាព ដែលមានអត្ថន័យ និងគោលដៅច្បាស់លាស់។ 

តើអ្វីជាសារៈសំខាន់នៃភាពជាពលរដ្ឋសកល? 

ការទទួលយកតួនាទីនៃភាពជាពលរដ្ឋសកលផ្ដល់នូវអត្ថប្រយោជន៍ និងឱកាសជាច្រើន ដោយហេតុថា ពលរដ្ឋសកល មានឯកសិទ្ធិក្នុងការចូលរួមផ្លាស់ប្ដូរវប្បធម៌ ពង្រីកទស្សនៈរបស់ខ្លួន និងចូលរួមផ្លាស់ប្ដូរសកលលោកក្នុងរូបភាពវិជ្ជមាន។ តាមរយៈការក្លាយខ្លួនជាផ្នែកមួយនៃសហគមន៍សកល បុគ្គលម្នាក់ៗអាចចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាសកល លើកកម្ពស់សន្តិភាព និរន្តរភាព និងបរិយាបន្ន ក្នុងលក្ខខណ្ឌពិភពលោក។

លើសពីនេះ ការចូលរួមក្នុងបណ្ដាញ នៃភាពជាប្រជាជនសកលអាចផ្ដល់សិទ្ធិអំណាចដល់បុគ្គលម្នាក់ៗក្នុងការសហការជាមួយអ្នកទៃ ការរៀនពីសង្គមដែលមានលក្ខណៈខុសប្លែកគ្នា និងទទួលយកភាពសម្បូរបែបនៃភាពចម្រុះរបស់មនុស្ស។ ម្យ៉ាងទៀត ការក្លាយជាពលរដ្ឋសកល គឺជាការបើកទ្វារទទួលយកបទពិសោធសិក្សា ដែលគ្មានទីបញ្ចប់ ការអភិវឌ្ឍខ្លួន និងការទទួលខុសត្រូវរួមគ្នា ដើម្បីឆ្ពោះទៅរកការបង្កើតពិភពលោក ដែលទាក់ទងគ្នា និងមានភាពសុខដុមរមនាសម្រាប់ការរស់នៅទាំងបច្ចុប្បន្ន និងអនាគត។ នេះបើយោងតាម CS Global Partner ។ 

ការត្រៀមខ្លួន ដើម្បីក្លាយជាប្រជាជនសកល

ដើម្បីក្លាយខ្លួនជាពលរដ្ឋសកល គឺមានលក្ខណៈសាមញ្ញ ដោយជំហានដំបូងអ្នកគ្រាន់តែតាំងចិត្តថា អ្នកគឺជាបុគ្គលដែលទទួលយកភាពចម្រុះនៃវប្បធម៌ និងចង់មានសង្គម ដែលមាននិរន្តរភាព។ បន្ទាប់មកអ្នកអាចស្វែងយល់ អំពីវិធីសាស្ត្រ ដើម្បីក្លាយជាពលរដ្ឋសកល និងធ្វើសកម្មភាព ដើម្បីឱ្យពិភពលោកកាន់តែប្រសើរឡើង តាមរយៈសកម្មភាពចម្បងចំនួន ៥ សំខាន់។

១. ស្វែងយល់ពីខ្លួនឯង ៖ សង្កេត និងសិក្សាអំពីសក្តានុពលផ្ទាល់ខ្លួន បន្ទាប់មកតាំងចិត្តអភិវឌ្ឍសមត្ថភាព និងបង្កើនការយល់ដឹងបន្ថែមទៀត អំពីការយល់ដឹងសកល។

២. ចង់ដឹងចង់ឃើញពីផ្នែកផ្សេងៗនៃពិភពលោក ៖ ចំណុចនេះចង់មានន័យថា គិតឱ្យលើសពីខ្លួនឯង​ សង្គម និងប្រទេសដែលយើងកំពុងរស់នៅ និងអភិវឌ្ឍទស្សនៈសកល ហើយទទួលយការធ្វើទំនាក់ទំនង ដែលមានលក្ខណៈសកល។ 

៣. សិក្សាអំពីបញ្ហាប្រឈមសកល ៖ សិក្សាអំពីបញ្ហា ដើម្បីអាចបង្កើតគោលនយោបាយផ្សេងៗ និងស្វែងយល់ពីនយោបាយជុំវិញពិភពលោក ព្រោះការអប់រំ គឺជាមធ្យោបាយល្អបំផុតក្នុងការប្រឆាំងនឹងភាពល្ងង់ខ្លៅ។

៤. សិក្សាភាសាបរទេស ៖ រៀនភាសាថ្មីៗ ដែលអាចជួយអ្នកអភិវឌ្ឍសមត្ថភាពស្វែងយល់ និងសម្របខ្លួន ទៅនឹងភាពចម្រុះនៃវប្បធម៌សកល។

៥. ធ្វើដំណើរក្រៅប្រទេស ៖ ការធ្វើដំណើរទៅក្រៅប្រទេសក៏ជាមធ្យោបាយមួយដ៏ល្អផងដែរ ព្រោះអ្នកនឹងអាចសម្លឹង និងស្វែងរកឱកាសថ្មីៗសម្រាប់សិក្សា និងបង្កើតទំនាក់ទំនងដែលមានភាពសកល។ នេះបើយោងតាម The GLOBAL Brigades ។ 

ទំនួលខុសត្រូវក្នុងភាពជាពលរដ្ឋសកល

បើតាម CS Global Partner ប្រសិនបើអ្នកមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីក្លាយខ្លួនជាពលរដ្ឋសកល, ដូច្នេះ ការស្វែងយល់អំពីទំនួលខុសត្រូវ ក្នុងភាពជាពលរដ្ឋសកលពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នក។ ទំនួលខុសត្រូវទាំងនោះមានដូចជា ៖

១. បន្តតាមដានព័ត៌មានអំពី ការអភិវឌ្ឍ ទីផ្សារ និងវប្បធម៌សកល

២. ស្ដាប់ទស្សនៈចម្រុះជាច្រើនលើកិច្ចការបរទេស និងបញ្ហាពាក់ព័ន្ធជាសកល

៣. ទទួលស្គាល់ គោរព និងទទួលយកភាពខុសគ្នានៃភាពចម្រុះនៃវប្បធម៌

៤. ឱ្យតម្លៃ និងគោរព ទំនាក់ទំនងជាមួយប្រជាជនមកពីប្រទេស ដែលមានវប្បធម៌ខុសគ្នា

៥. ទទួលស្គាល់ពីវិធីសាស្ត្រប្លែកៗគ្នា ដែលមនុស្ស និងប្រទេសក្នុងពិភពលោក មានទំនាក់ទំនង និងពឹងពាក់គ្នាទៅវិញទៅមក

៦. ចែករំលែកចំណេះដឹងទៅអ្នកដទៃ និងរៀនសូត្រពីចំណេះដឹង ដែលគេមាន

៧. តស៊ូមតិសម្រាប់ពហុភាគីនិយម កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសន្ទនាជាមួយជាតិសាសន៍ដទៃ

៨. តស៊ូមតិសម្រាប់ការអនុវត្តជាសកលនៃកិច្ចព្រមព្រៀងអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាទាក់ទងនឹងបញ្ហាអន្តរជាតិ

៩. តស៊ូមតិសម្រាប់ភាពស្មើគ្នានៃប្រព័ន្ធយុត្តិធម៌សកល ភាពយុត្តិធម៌ផ្នែកបរិស្ថាន និងការសហការក្នុងសហគមន៍ពិភពលោក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។