វិធីសាស្រ្ត ៤ ដើម្បីពង្រឹងសមត្ថភាពខួរក្បាល និងជំរុញភាពឆ្លាតវៃ

ភាព​ឆ្លាតវៃ​នៃផ្នែក​បញ្ញាស្មារតី ពុំមែន​ជា​បញ្ហា​ដែល​ត្រូវការ​ឱ្យជួសជុល ដូចទៅ​នឹង​វត្ថុបាក់បែក​នោះទេ! ប៉ុន្តែ​ជាការ​ដុសខាត់​បន្ថែម ដោយ​ការ​បញ្ចូល​ទិន្នន័យ​គុណភាព មិនថា​ការស្រូប​យក​ព័ត៌មាន​ពីប្រព័ន្ធផ្សព្វផ្សាយ ការ​អាន ឬការ​ប្រកួតប្រជែង​ជាមួយនឹង​ខ្លួនឯង​ជារៀងរាល់​ថ្ងៃ ដើម្បី​សម្រួច​សមត្ថភាព​ខួរក្បាល ការ​ជំរុញ​សក្ដានុពល និង​ការអនុវត្ត​ទម្លាប់ល្អៗ​បាន​ជាប់លាប់។

ការ​បង្កើន​ភាពវៃឆ្លាត លើស​ពីការ​ពង្រឹង​ការគិត និង​ស្រូប​យកព័ត៌មាន​ពីមជ្ឈដ្ឋាន​ខាងក្រៅ វាជា​ការហ្វឹកហាត់ រាល់សកម្មភាព​ទាំងឡាយណា ដែល​ផ្តល់​ភាពរឹងមាំ ទៅ​កាន់​សុខុមាលភាព។ មិន​ថា លោក​អ្នក​មាន​បំណង​ក្នុងការ​ពង្រឹង​សមត្ថភាព​ឱ្យច្បាស់ ការ​គិត​មុតស្រួច ឬការ​បង្កើន​ផលិតភាព​នោះទេ តាមរយៈ​គេហទំព័រ Time India បាន​ប្រាប់ពី​ការ​អនុវត្តសកម្មភាព ៤វិធី​ដើម្បី​សម្រួច​ភាពឆ្លាតវៃ​ ដោយ​មាន​រៀបរាប់​លម្អិត​នៅ​ខាងក្រោម ៖

១. ការ​យកចិត្តទុក​ដាក់​លើ​របបអាហារ ៖ កម្រិត​នៃការ​យកចិត្តទុក​ដាក់​លើការ​ទទួល​ទាន គឺ​បញ្ជាក់​ពីកម្រិត នៃការ​ថែទាំ​សុខភាព​ដូចគ្នា! ហើយ​អាហារ​ដែល​មនុស្ស​បរិភោគ ក៏មាន​ភាព​ពាក់ព័ន្ធ​សុខភាព​ខួរក្បាល​ផងដែរ។ ជា​រៀង​រាល់​ថ្ងៃ គួរ​ប្រយុទ្ធនឹង​ទម្លាប់​របស់​ខ្លួនឯង ឱ្យព្យាយាម​អនុវត្តន៍​សកម្មភាព​ដែលឆ្លើយតប​នឹងការ​ដុសខាត់​សមត្ថភាព​តាមរយៈ ការ​អានសៀវភៅ​ដែលផ្តល់ការ​គិតស៊ីជម្រៅ, ការលេងហ្គេម​ស្មុគស្មាញ​ដែលត្រូវ​ការដោះស្រាយ​ដូចជាល្បែង​ផ្គុំរូប ឬបូកលេខ និង​ស្តាប់​ផតខាស​ជាដើម។ ជា​មួយគ្នា​នោះ សូម​ជ្រើសរើស​ប្រភេទ មាតិកា​ដែល​ផ្តល់​ព័ត៌មាន​ទូលាយ ជួយ​ឱ្យការ​គិត រីកសាយ​ជាងមុន និង​ជៀសវាង​រាល់​មាតិកា​ដែលបង្កើត​ឡើងដោយ​មិនមាន​ការគិត​ពិចារណា​បានល្អិតល្អន់​នាំឱ្យ​ខ្ជះខ្ជាយ​ពេល ឬ​ការបញ្ចូន​ទិន្នន័យ​ដែលគ្មាន​ការវិភាគ​ស៊ីជម្រៅ។

២. មាន​ទម្លាប់​ឆ្ងល់​ជានិច្ច ៖ ការពង្រឹង​សាច់ដុំ នៃភាពឆ្លាតវៃ គឺជាការ​មាន​ទម្លាប់​ចង់​ចេះ ចង់ដឹង សួរ​សំណួរ និង​ការ​ឆ្ងល់​ជាប្រចាំ។ ក្មេង​តែង​សួរ​ដដែលៗ និង​សួរថា ហេតុអ្វីៗ ជាប្រចាំ ហើយ​ងាយក្នុងការ​សិក្សា​ភាសាថ្មីៗ​បានយ៉ាងលឿន នេះជា​ចំណុចមួយ​ក្នុងការនាំ​ទៅរកភាព​ឈ្លាសវៃ​បានយ៉ាង​ឆាប់រហ័ស ដូច្នេះ​ដើម្បី​សម្រួច​ភាពឆ្លាតវៃ គួរមាន​ទម្លាប់​ពង្រឹង​ការ​ឆ្ងល់ឱ្យបាន​ជាប់លាប់។ ជាមួយ​គ្នា​នោះ សូមកុំ​រំពឹងតែ​ចម្លើយ​ដែលត្រូវ ឬខុស អ្វីដែល​សំខាន់​គឺ​សាកល្បង។ ហើយ​ការ​សួរសំណួរ​ទៀត​សោត មាន​ដូចជា តើវាកើត​ឡើង​ដោយ​របៀបណា? ហេតុអ្វី​មនុស្ស​ជ្រើស​យក​ការសម្រេច​ចិត្តក្នុង​វិធីនោះ? សំណួរ​កាន់​តែច្រើន នោះ​ការ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ ហើយ​ជំរុញបាន​នូវភាព​លូតលាស់​បន្ថែម។ ការ​ចង់ដឹង ចង់​ឃើញ ជាការ​បើក​ទំព័រថ្មី ការ​ពព្រឹង​សមត្ថភាព និង​ការ​ផ្សារ​ភ្ជាប់ទំនាក់​ទំនង​ជាមួយ​ខួរក្បាល អនុវត្តន៍​បែបនេះ​ឱ្យបាន​រឿយៗ ឱ្យដូច​នឹងការ​ពង្រឹង​សាច់ដុំ បាន​ជួយ​ជំរុញ​ការផ្តោត និង​ការមើល​ពិភពលោក​ក្នុងរូបភាព​ទូលាយ​ជាងមុន។

៣. មាន​ពេល​វេលា​ស្ងប់ស្ងាត់ ៖ នៅ​ត្រង់​ចំណុច​នេះ លោកអ្នក​មិនចាំបាច់​ត្រូវ​ការ​សមាធិ ឬការ​ប្រើប្រាស់​កម្មវិធី​ជំរុញ​ការ​ផ្តោត​នោះទេ! ជា​រៀងរាល់ថ្ងៃ ខួរក្បាល​មាន​ការរំខាន​ដោយ​កត្តា​ជាច្រើន និង​ភាព​រញ៉េរញ៉ៃ​នៅ​ជុំវិញខ្លួន ដូចជា សម្លេង​ពីការ​សាងសង់ រំខាន​ពីការ​សន្ទនា និង​ការរំខាន​ដទៃៗ​ទៀត ខណៈ​ភាពឆ្លាតវៃ​រីកចម្រើន​យ៉ាង​ស្ងប់ស្ងាត់។ ដូចនេះ​ហើយ ព្យាយាម​ចំណាយ​ពេលយ៉ាង​ហោចណាស់​ប្រាំនាទី ក្នុងមួយថ្ងៃ ដើម្បី​សម្រាក​ដោយ​ស្ងប់ស្ងាត់ ដោយ​មិនចាក់​ចម្រៀង មិន​ប្រើទូរស័ព្ទ និង​មិនចាក់​បញ្ចូល​រាល់ការ​រំខានអ្វី​ទាំងអស់។ ការ​ប្រព្រឹត្ត​បែបនេះ ជួយឱ្យ​មានការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយខួរក្បាល ការគិត​អំពី​ដំណោះស្រាយ​បញ្ហា រួមទាំង​ការសញ្ជឹងគិត​មួយ​ដែលមាន​ភាពស៊ីជម្រៅ។ ការធ្វើ​បែបនេះ​ដំបូងៗ អាចមិន​សូវជា​ស្រណុក​ក្នុងចិត្ត​ប៉ុន្មាន​នោះទេ ប៉ុន្តែ​ភាព​ស្ងប់ស្ងាត់ ជាឱកាស​ជួយឱ្យ​ខួរក្បាល​មានឱកាស​ដកដង្ហើម ហើយ​ជាលទ្ធផល​គឺ​ជំរុញ​ឱ្យមើល​ឃើញ​ភាពច្បាស់​លាល់​ពេល​សម្រេច​ចិត្ត ការ​ដោះស្រាយ​បញ្ហាបាន​លឿន​ជាងមុន រួមទាំង​ការបង្កើន​ភាពច្នៃប្រតិដ្ឋ។

៤. ការ​គិតលទ្ធផល​សម្រេច​ទុកមុន ៖ ការគិត​អំពីលទ្ធផល​ដែលត្រូវ​សម្រេច​ទុកមុន ខុសគ្នា​ពីការ​រំពឹងទុក​នៅ​ត្រង់ថា ការ​គិតទុក​មុន មាន​រួមបញ្ចូល​នូវផែនការ​សកម្មភាព និង​លទ្ធផល​ជាក់លាក់​ដែលខ្លួន​ចង់បាន។ ឧទាហរណ៍ ពេលមាន​កម្មវិធី​ពិសា​អាហារ​ជុំគ្នា ហើយ​អ្នកចង់​ឱ្យគ្រប់គ្នា មាន​ឱកាស​ជជែក​គ្នា​ពី​នេះពីនោះ ហើយ​ដើម្បីឱ្យ​លទ្ធផល​មួយនេះ​មាន​ផ្លែផ្កា​ទៅបាន គឺការ​បង្កើត​ហ្គេម​ដើម្បី​នាំមនុស្ស​ឱ្យជជែកគ្នា នេះហើយ​ជាការ​គិត​លទ្ធផល​សម្រេច​ទុកមុន។ អត្ថ​ប្រយោជន៍ ពីការ​គិត​បែប​នេះ ជំរុញ​ឱ្យមាន​ភាព​ឯករាជ្យ​ក្នុងការ​ជ្រើសរើស កាត់​បន្ថយ​ភាព​រញ៉េរញ៉ៃ កាត់​បន្ថយ​ស្ត្រេស និង​ការទទួល​បាននូវ​លទ្ធផល​ដែល​ស្របតាម​ការដៅ​ទុក។

៥. រៀន និងបង្រៀន ៖ នៅពេល​បង្រៀនអ្វីមួយ​ទៅកាន់​អ្នកដទៃ លោកអ្នក​នឹងព្យាយាម​យល់ឱ្យ​កាន់តែស៊ីជម្រៅ​ជាងមុន ការ​បង្រៀន ជួយ​ឱ្យការ​រៀបចំ កាន់តែ​មានភាព​លម្អិត​ជាងមុន ច្បាស់​ជាង​មុន ដោះស្រាយ​ជាមួយ​ភាពស្មុគស្មាញ​ជាប្រចាំ ដែលនេះ​ហើយ ជាសកម្មភាព​នាំឱ្យ​ខួរក្បាល​មាន​ការហ្វឹក​ហាត់ និង​លូតលាស់។ ជ្រើស​យក​រាល់ជំនាញ​ដែលលោក​អ្នកធ្លាប់​បាន​រៀន​កន្លងមក ហើយ​ចែករំលែក​ជាមួយ​អ្នកដទៃ។ ការ​បង្រៀន វា​លើស​ពីរៀន​ក្នុង​ថ្នាក់​នៅ​ត្រង់ថា អាចកើត​មាន​តាមរយៈរូបភាព​ដូចជា ការ​សរសេរ​សង្ខេប​អំពី​បទពិសោធន៍ និងអ្វីដែល​បាន​អាន និយាយ​ចែករំលែក​ជាមួយមិត្ត ឬក៏​និយាយ​ជាមួយខ្លួន​ឯង​នៅ​មុខកញ្ចក់ និងនៅ​ក្នុង​វិដេអូ​ជាដើម។ នៅពេល​ដែល​លោកអ្នក បាន​បង្រៀន​កាន់​តែ​ច្រើន ភាព​ច្បាស់លាល់ និង​ការ​យល់កាន់​តែទូលំទូលាយ​ជាងមុន។ វិធីសាស្រ្ត​មួយនេះ ជាការ​ប្តូរ​វិធី​រៀនសូត្រ​បែប​អសកម្ម ឱ្យទៅ​ជាការ​រៀន​បែបសកម្ម ហើយ​វាក៏ជា​វិធីមួយ ក្នុងការ​សិក្សា​បែប​ស៊ីជម្រៅ និងការ​សិក្សា​ពេញមួយ​ជីវិត​ផងដែរ។ ការ​បង្រៀន គួរតែជា​ទម្លាប់​មួយពុំអាច​ខ្វះបាន នៅក្នុង​ដំណើរការ នៃការ​សិក្សារៀន​សូត្រ​ពេញ​មួយជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *