របួសផ្លូវចិត្ត ៖ អ្នកជំនាញ ណែនាំរបៀបស្វ័យព្យាបាលរបួសផ្លូវចិត្ត ដោយសារការចិញ្ចឹមបែបផ្ដាច់ការ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អំពើហិង្សាលើកុមារនៅតែជាបញ្ហារីករាលដាល និងជាបញ្ហាយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក នឹងត្រូវបានគេប៉ាន់ស្មានថា កុមារប្រមាណជាមួយពាន់លាននាក់រងផលប៉ះពាល ដោយអំពើហិង្សា នៅលើពិភពលោក។

នៅកម្ពុជា យោងតាមរបាយការណ៍ពីវិទ្យាស្ថានជាតិស្ថិតិ (CDHS) ​ឆ្នាំ២០២៣ បង្ហាញថា កុមារកម្ពុជាអាយុចន្លោះពី១ ទៅ១៤ឆ្នាំ ចំនួន ៦៦% បានប្រឈមមុខ​នឹងការអប់រំដោយប្រើ​អំពើហិង្សាលើរាងកាយនៅផ្ទះ ខណៈអង្គការយូនីសែហ្វ បង្ហាញថា កុមារ ១នាក់ ក្នុងចំណោម ២នាក់ មានបទពិសោធន៍ទទួលរងការវាយដំធ្ងន់ធ្ងរ។ ផ្អែកលើទិន្នន័យនេះ អ្នកជំនាញផ្លូវចិត្តលើកឡើងថា នេះជាអត្រាដ៏ខ្ពស់មួយក្នុងចំណោមកុមារកម្ពុជា។

លោកបណ្ឌិត ភឿន ប៊ុណ្ណា អ្នកជំនាញផ្នែកចិត្តសាស្ត្រ មានប្រសាស៍ថា ការវាយដំ និងប្រើសិទ្ធិអំណាចផ្តាច់ការ ក្នុងនាមជាអាណាព្យាបាលដើម្បីអប់រំកូន (មិនផ្តល់ឱកាសសមស្របដល់កុមារ នៃការរីកលូតលាស់ទៅតាមវ័យ ដែលកុមារគួរទទួលបាន) អាចបណ្ដាលឱ្យកុមារប្រឈមនឹងបញ្ហាជាច្រើននៅពេលពួកគេធំដឹងក្ដី ជាពិសេសបញ្ហាផ្លូវចិត្ត។

លោកបណ្ឌិត ភឿន ប៊ុណ្ណា អ្នកជំនាញផ្នែកចិត្តសាស្ត្រ។

លោកបន្តថា បើតាមការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រ (Adverse Childhood Experiences “ACEs”) ដែលធ្វើឡើងក្នុងប្រទេសជឿនលឿន ដូចជា អាមេរិក ន័រវេស និងអាល្លឺម៉ង់ រួមទាំងប្រទេសជិតខាងយើង ដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ចិន ពីលីហ្វីន និង ប្រទេសថៃឡង់ បានរកឃើញថា អ្នកធ្លាប់ទទួលរងការរំលោភបំពានលើរាងកាយ អារម្មណ៍ និងការមិនអើពើពីសំណាក់អាណាព្យាបាល ពីកុមារភាព ឬ និយាយដោយខ្លី ការប៉ះទង្គិចផ្លូវចិត្តពីកុមារភាព នៅតែបន្តជះឥទ្ធិពលជាអវិជ្ជមានមកលើជីវិតរស់នៅ ទំនាក់ទំនង និងសុខមាលភាពរបស់ពួកគេ។

ការស្រាវជ្រាវនេះ​បានបញ្ជាក់ថា ការប៉ះទង្គិចផ្លូវចិត្តពីកុមារភាពកាន់តែធ្ងន់ធ្ងរ កាន់តែបង្កផលប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងអាកប្បកិរិយា។ លោកបញ្ជាក់ថា អ្នកដែលរងការប៉ះទង្គិចពីកុមារភាព ឬមានពិន្ទុ ACEs ពី 4 (ពិន្ទុពេញ ១០) មានទំនោរធ្វើអត្តឃាតរហូតដល់ ១២ដង និងអ្នកមានពិន្ទុលើសពី៦ មានទំនោរប្រើគ្រឿងញៀនដោយចាក់ ៤៦ដង និងដោយឡែកអ្នកមានពិន្ទុពី ៧ឡើងទៅ មានការប្រឈមបញ្ហាសុខភាព និងអន្តរទំនាក់ទំនងសង្គមខ្ពស់។

លោកបណ្ឌិត ភឿន ប៊ុណ្ណា បានគូសបញ្ជាក់ថា ក្រៅពីបញ្ហាដែលបានរៀបរាប់នេះ ការស្រាវជ្រាវបានរកឃើញថា កុមារដែលរងទារុណកម្មធ្ងន់ធ្ងរ ឬទទួលរងអំពើហិង្សា មានប្រព័ន្ធខួរក្បាលខុសប្រក្រតី។ បញ្ហានេះ បណ្ដាលឱ្យពួកគេពិបាកឆ្លើយតបទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ជាពិសេស គឺបញ្ហាទំនាក់ទំនង ដោយសារពួកគេឆាប់ខឹង ឆេវឆាវ និងមានទម្លាប់ឆ្លើយតបបែបហិង្សា។

បើតាមលោកបណ្ឌិត អ្នកដែលមានវិបត្តិរបួសផ្លូវចិត្ត ដោយសារអតីតកាលរបស់ខ្លួន (Childhood trauma) អាចមានអាការៈមួយចំនួនដូចជា រស់នៅដោយភាពភ័យខ្លាចព្រោះរឿងរ៉ាវទាំងនោះនៅតែតាមរំខាន់ផ្លូវចិត្ត, ឆាប់ខឹង ឆាប់អស់សង្ឃឹម ពិបាកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ នឹកឃើញរឿងចាស់ៗពិបាកដកដង្ហើម ញ័រដៃញ័រជើង ឈឺក្បាល និងសុបិនអាក្រក់អំពីហេតុការណ៍ដែលបានកើតឡើងមកលើខ្លួន។

យ៉ាងណាក៏ដោយ បើតាមអ្នកជំនាញរូបនេះ បញ្ហារបួសផ្លូវចិត្តអាចព្យាបាលជាសះស្បើយ ខណៈការព្យាបាលដោយជួបអ្នកជំនាញជាវិធីសាស្ត្រដ៏ល្អបំផុត។

“ការព្យាបាល គឺអាចព្យាបាលជោគជ័យ និងជាសះស្បើយ ប៉ុន្តែប្រសិនបើយើងនិយាយពីប្រភេទនៃការព្យាបាល បើផ្អែកលើការណែនាំរបស់ WHO គេលើកទឹកចិត្តឱ្យទទួលការព្យាបាលពីអ្នកជំនាញ ច្រើនជាងការប្រើប្រាស់ឱសថ។ ក្នុងករណីធ្ងន់ធ្ងរសំខាន់ដល់មុខងារជីវិតប្រចាំថ្ងៃ យើងអាចទទួលការព្យាបាលទាំងពីរប្រភេទ…”

លោកបន្តថា អ្នកដែលមានបញ្ហានេះ ក៏អាចស្វ័យព្យាបាល ឬថែទាំខ្លួនឯងបានផងដែរ តាមរយៈការរៀនបច្ចេកទេស ការធ្វើសម្មាធិបែបសាសនា លំហាត់ចម្រើនសតិ (mindfulness) ថែទាំសុខភាពទូទៅ ដោយគិតអំពីសុខភាពរាងកាយ ដូចជា មានទម្លាប់ល្អ ហាត់ប្រាណ ៣០នាទីមួយថ្ងៃ ញ៉ាំអាហារមានគុណភាព និងជជែកជាមួយមិត្តភក្តិស្និទ្ធស្នាល នៅពេលមានភាពតានតឹង។ “ចូរមានក្តីសង្ឃឹម និងក្លាហានក្នុងការស្វែងរកជំនួយផ្លូវចិត្តដើម្បីគាំទ្រអ្នក”៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...