ទម្លាប់ការអានសៀវភៅជួយបង្កើនបញ្ញា ស្មារតី និងសមត្ថភាពខួរក្បាលបានកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការស្រាវជ្រាវរបស់អ្នកជំនាញអបរំ បានបង្ហាញថា ទម្លាប់ចំណាយពេលវេលាអានសៀវភៅត្រឹមតែ ១៥នាទីនៅពេលព្រឹកបន្ទាប់ភ្ញាក់ពីគេង នឹងអាចផ្លាស់ប្ដូរគុណភាពជីវិត ការគិត និងការអនុវត្តសកម្មភាពថ្មីៗសម្រាប់ជីវិតបានយ៉ាងល្អ។
១. ការអានជួយបំផុសគំនិតនិងលើកទឹកចិត្តរបស់អ្នក ៖ អ្នកនឹងមានអារម្មណ៍ថា ដូចជាមាននរណាម្នាក់នៅតាមជួយផ្ដល់កម្លាំងចិត្តឱ្យអ្នកតាំងពីព្រលឹម ព្រោះអ្នកនិពន្ធបានរៀបរាប់និងផ្ដល់ជាបទពិសោធន៍ជាច្រើននៅក្នុងអត្ថបទនោះ។ អានសៀវភៅអ្នកនឹងមិនឯកាឡើយ ប្រសិនបើអ្នកដាក់អារម្មណ៍ក្នុងការអានហើយ និងធ្វើអារម្មណ៍ឱ្យបានស្ងប់។
២. អានសៀវភៅប្រសើរជាងការប្រើប្រាស់ទូរស័ព្ទនៅពេលព្រឹក ៖ ប្រសិនបើអ្នកមានទម្លាប់មើលទូរស័ព្ទនៅពេលព្រឹក ទំនងជាផ្តល់ប្រយោជន៍តិចជាងអ្នកមានទម្លាប់អានសៀវភៅ។ អ្នកគួរតែកែទម្លាប់នេះ ហើយផ្លាស់ប្ដូរខ្លួនឯងមកចាប់អានសៀវភៅវិញ នោះអ្នកនិងមានអារម្មណ៍ថារីករាយព្រោះអ្នកទទួលបានអ្វីដែល ថ្មីពីក្នុងសៀវភៅច្រើនជាងមើលទូរស័ព្ទដែលមានត្រឹមតែព័ត៌មានពុំសូវចាំបាច់នៅពេលព្រឹក។ បន្ទាប់ពីអានសៀវភៅជាជម្រើសគួរតាមដានព័ត៌មាននៅលើបណ្តាញសង្គម។

៣. គំនិតថ្មីនឹងកើតឡើងសម្រាប់ថ្ងៃថ្មីជានិច្ច ៖ អ្វីដែលអស្ចារ្យនោះ គឺអ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗ ដែលមិនធ្លាប់ជួបពីមុនមកត្រឹមរយៈពេលខ្លី ពីសៀវភៅដែលបាននិពន្ធឡើងមក ជាបទពិសោធន៍អស់រយៈពេលយូរឆ្នាំរបស់អ្នកនិពន្ធ។ អ្នកគ្រាន់តែចំណាំយពេល១៥នាទីជារៀងរាល់ព្រឹកអានសៀវភៅ វិធីនេះអ្នកនឹងទទួលចំណេះដឹងធំធេង និងទទួលបានគំនិតច្នៃថ្មីជាច្រើនសម្រាប់ថ្ងៃនេះ។
៤. ការអានជាគន្លឹះបង្កើនចំណេះដឹងដល់ខ្លួនឯង ៖ ពិភពលោកនេះមានសៀវភៅច្រើនណាស់ ហើយក៏មានអ្វីដែលអ្នកមិនទាន់ដឹងច្រើនដែរ។ ឧទាហរណ៍ថា បទពិសោធន៍នៅក្នុងសាលារៀន និងកន្លែងផ្សេងៗ ជាចំណែកមួយដែលអ្នកនិងទទួលបានពីការសិក្សារបស់អ្នក ប៉ុន្តែចំណេះដឹងដែលអ្នកទទួលបានពីអានសៀវភៅខាងក្រៅ ជាអ្វីដែលនៅក្នុងសាលារៀនមិនបានផ្ដល់ជូនអ្នក។ ដូចនេះគួរសាកល្បងចំណាយពេលអានសៀវភៅនៅពេលព្រឹក ដើម្បីអារម្មណ៍ស្រស់ស្រាយ និងទទួលបានចំណេះដឹងថ្មីៗពីតាមរយៈទម្លាប់អានសៀវភៅ៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿថា បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ អាចមានចំនួនជាប់ច្រើនជាងបេក្ខជនប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុវជនកម្ពុជា ៧រូប នឹងតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញយុវជន ៣រូប និង៣ក្រុម ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណា ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ, កំឡុងរង់ចាំលទ្ធផលនេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន…
ព្រឹត្តិការណ៍, អប់រំកុមារតូចការភ្ញាក់ពីព្រលឹមរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬដល់ថ្ងៃសៅរ៍ ដើម្បីប្រញាប់ប្រញាល់ទៅសាលា គឺជាទម្លាប់រស់នៅទូទៅរបស់សិស្សានុសិស្ស និងយុវវ័យនៅប្រទេសយើង។ បរិបទនៃការសិក្សាដ៏មមាញឹក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម«មានពិការភាពដៃទាំងពីរ មិនមែនពិការចំណេះដឹង និងឆន្ទៈនោះទេ», នេះជាស្មារតីដែលយុវជន ទ្រី វិចិត្រ អាយុ២៦ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម កំពុងបង្ហាញតាមរយៈការតស៊ូក្នុងជីវិត
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦…
ជំនាញ, ព្រឹត្តិការណ៍ការប្រែប្រួលនៃបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល កំពុងធ្វើឱ្យរចនាសម្ព័ន្ធទីផ្សារការងារនៅកម្ពុជាមានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះ បាននិងកំពុងរំកិលចេញពីឧស្សាហកម្មផលិតកម្មធុនស្រាលបែបប្រពៃណី…