ប្រវត្តិខ្លះៗពីស្ថានីយអវកាសអន្តរជាតិ ISS ធំជាងគេបំផុត

បច្ចេកវិទ្យា៖ ស្ថានីយអវកាសអន្តរជាតិ ឬហៅកាត់ថា ISS មកពីពាក្យពេញថា International Space Station ត្រូវបានគេស្គាល់ថាជាផ្កាយរណបដែលធំជាងគេបំផុត និងអាចរស់នៅបានតែមួយគត់ក្នុងចំណោមផ្កាយរណបរាប់ពាន់ដែលកំពុងប្រតិបត្តិការនៅក្នុងលំហអាកាសនាពេលបច្ចុប្បន្ន។ ស្ថានីយអវកាសអន្តរជាតិមានទីតាំងស្ថិតនៅត្រង់ចំណុចគន្លងតារាវិថីកម្រិតទាបប្រមាណជាង ៤០០គីឡូម៉ែត្រពីផែនដី និងធ្វើដំណើរក្នុងល្បឿនដល់ទៅជិត ២៨,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ឬប្រហែលជាប្រាំបីគីឡូម៉ែត្រក្នុងមួយវិនាទី។

គេដឹងថាមាត្រដ្ឋាននៃស្ថានីយអវកាសអន្តរជាតិយក្សមួយនេះ មានទំហំបណ្តោយនិងទទឹងប្រមាណ ៣៥៦ហ្វីត ឬស្មើនឹង ១០៩ម៉ែត្រ និងមានកម្ពស់ ២៤០ហ្វីត ឬស្មើនឹង ៧៣ម៉ែត្រ ព្រមទាំងមានទម្ងន់សរុប ៤៦០តោន ហើយបច្ចុប្បន្នជាទីកន្លែងធ្វើការងារនិងស្រាវជ្រាវរបស់អវកាសយានិកចម្រុះជាតិសាសចំនួន ១១នាក់។

មានរឿងរ៉ាវជាច្រើនដែលនិយាយពីស្ថានីយអវកាសអន្តរជាតិ មុនពេលស្ថានីយនេះត្រូវបានបង្កើតឡើង ប្រទេសមហាអំណាចដូចជារុស្សី អាមេរិក ជប៉ុន បានប្រើប្រាស់ស្ថានីយអវ​កា​ស​រៀងខ្លួន ប៉ុន្តែដោយសារបញ្ហាថវិកាផង និងលំបាកក្នុងការងារស្រាវជ្រាវផង បណ្តាប្រទេសទាំងនោះឈានទៅបង្កើតកិច្ចព្រមព្រៀងលើសន្ធិសញ្ញាមួយក្នុងការកសាងស្ថានីយអវកាសរួមគ្នា និងបានប្រើប្រាស់ពេលវេលា១០ ឆ្នាំដើម្បីសាងសង់។

វត្តមានស្ថានីយអវកាសអន្តរជាតិ – ISS បានជោគជ័យនៅក្នុងឆ្នាំ១៩៩៨ ប៉ុន្តែវាមិនទាន់អាចអនុញ្ញាតឱ្យក្រុមអវកាសយានិករស់នៅបានឡើយ រហូតដល់ឆ្នាំ២០០០ ដែលគ្រានោះមានអាវកាយានិករូបនាក់ មានលោក Bill Shepherd អវកាយានិកអាមេរិក, លោក Yuri Gidzenko និងលោក Sergei Krikaleve អវកាយានិករុស្សី ជាបុគ្គលដំបូងក្នុងប្រវត្តិសាស្ត្របានទៅរស់នៅលើស្ថានីយអវកាសក្នុងរយៈពេលជាច្រើនខែមុនត្រឡប់មកផែនដីវិញ។

បន្ទាប់ពីជោគជ័យក្នុងការសិក្សានិងរស់នៅស្ថានីយអវកាស – ISS ចាប់តាំងពីពេលនោះមកប្រទេសជាច្រើនទៀត ក៏ផ្តើមបញ្ចូនក្រុមជំនាញ និងឧបករណ៍ ព្រមទាំងមន្ទីរពិសោធរៀងៗខ្លួនទៅភ្ជាប់ជាមួយនឹង ISS មានដូចជាអ៊ឺរ៉ុបនៅឆ្នាំ២០០៨ និងមួយខែក្រោយជប៉ុនក៏បានទៅនឹងគេឯងដែរ ។

តើស្ថានីយអវកាសអន្តរជាតិ – ISS ត្រូវបានប្រើប្រាស់នៅក្នុងគោលបំណងអ្វី? ពិតណាស់គោលដៅចម្បងបំផុតនៃស្ថានីយអវកាសអន្តរជាតិ ជាមន្ទីរពិសោធន៍សិក្សាស្រាវជ្រាវអំពីទីអវ​កា​ស ​ត្រួតពិនិត្យលំហអាកាស ហើយនោះ ISS ក៏មានតួនាទីសំខាន់ក្នុងការសិក្សាលម្អិតអំពីដំណើរវិវត្តនៃជីវិតមនុស្សដែលរស់នៅខាងក្រៅភពផែនដី ការសិក្សាពីកម្លាំងទំនាញផែនដី ជាពិសេសសិក្សាអំពីផលប៉ះពាល់ទាំងឡាយដែលអាចកើតមានដល់សុខភាពរបស់មនុស្សពេលកំពុងស្នាក់នៅក្នុងទីអវកាសរយៈពេលវែង។ ការសិក្សាទាំងនេះ ជាចំណុចសំខាន់បំផុតដែលបម្រើដល់ការរស់នៅរបស់មនុស្សជាតិទាំងបច្ចុប្បន្ន និងទៅអនាគតក្នុងលទ្ធភាពអាចទៅរស់នៅលើភពដទៃទៀតបានដោយងាយស្រួល និងមានសុវត្ថិភាព ទោះស្ថិតនៅរយៈពេលវែងយ៉ាងណាក្តី៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីក្រសួងអប់រំ ក្រើនរំលឹកនិស្សិតកុំពឹងផ្អែកលើ AI ហួសហេតុ រហូតបាត់បង់បំណិនត្រិះរិះពិចារណា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ណែនាំនិស្សិតប្រើ AI ត្រឹមជាឧបករណ៍ជំនួយ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ពី F ទៅ A ៖ វ៉ាន សែនវ៉ា ជំនះការលំបាក តស៊ូសិក្សាឡើងវិញ រហូតសម្រេចក្តីស្រមៃ និងទទួលការលើកទឹកចិត្តពីសម្តេចតេជោ

ពីសិស្សប្រឡងបាក់ឌុបធ្លាក់និទ្ទេស F កាលពីឆ្នាំ២០២៥ ទៅជាសិស្សទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២៦ យុវជន វ៉ាន សែនវ៉ា
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សចិន និងសិង្ហបុរី ឈានមុខគេលើពិភពលោកផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រ

សិស្សមកពីតំបន់ B-S-J-Z របស់ចិន និងសិង្ហបុរី បានឈរនៅកំពូលតារាងពិភពលោកក្នុងលទ្ធផល PISA ឆ្នាំ២០២៥
ចំណេះជីវិត, ព្រឹត្តិការណ៍

តើពេលវេលាណាដែលល្អបំផុតក្នុងការទទួលទានកាហ្វេ?

សម្រាប់មនុស្សជាច្រើន ការក្រេបកាហ្វេមួយពែងនៅពេលព្រឹក គឺជាទម្លាប់ដែលមិនអាចខ្វះបានដើម្បីដាស់ស្មារតីឱ្យស្រស់ថ្លា។ ក៏ប៉ុន្តែ មនុស្សភាគច្រើនតែងចោទជាសំណួរថា…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្រាប់សិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ! ក្រសួងអប់រំបើកថ្នាក់បំប៉នវិទ្យាសាស្ត្រឥតគិតថ្លៃ

ក្រសួងអប់រំ យុវជន និងកីឡា បានបើកថ្នាក់បំប៉នសមត្ថភាពតាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដើម្បីជួយសិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ពលរដ្ឋរងផលប៉ះពាល់ពីជម្លោះព្រំដែនជាង ៣ម៉ឺននាក់ទទួលបានសេវាសង្គ្រោះផ្លូវចិត្តបឋម

ព្រះសង្ឃបានផ្តល់សេវាសង្គ្រោះផ្លូវចិត្តបឋមជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនខ្មែរ-ថៃចំនួន ៣ម៉ឺន ៦០៣នាក់ ក្នុងនោះមានស្ត្រី និងក្មេងស្រីចំនួន ៤៧%
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យ ៖ បេក្ខជនទាំង៣នាក់ ដែលក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅឱ្យបំភ្លឺ​នៅ ACU

អ្នកនាំពាក្យ​អង្គភាព​ប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តម សយ ច័ន្ទវិចិត្រ បាន​ឱ្យដឹងថា បេក្ខជន ៣នាក់ ដែលបាន​ក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅ​ឱ្យ​មក​បំភ្លឺ​
ចំណេះជីវិត, ព្រឹត្តិការណ៍

តើអាហារអាចរក្សាទុកក្នុងទូរទឹកកកបានយូរប៉ុណ្ណា? ស្វែងយល់ពីគុណភាព និងសុវត្ថិភាពចំណីអាហារ

មនុស្សជាច្រើនតែងតែគិតថា ការក្លាសេអាហារក្នុងទូកកក (Freezer) អាចរក្សាទុកបានរហូតដោយមិនខូចគុណភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon