លោក George Washington ប្រធានាធិបតីដំបូងបង្អស់របស់សហរដ្ឋអាមេរិក។ លោកបានក្លាយជាប្រធាននាធិបតីនៅថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ ១៧៨៩ តាមរយៈការបោះឆ្នោតជ្រើសតាំងក្នុងចំណោមបេក្ខជនប្រធានាធិបតីទាំងអស់ ៦៩រូបផ្សេងទៀត។ ចំណែកលោក John Adams បានទទួលតំណែងជាអនុប្រធានាធិបតី។
លោក George Washington ត្រូវបានប្រជាជនរបស់ខ្លួនគ្រានោះហៅលោកថា ជាឪពុកនៃអាមេរិក ឬ Father of Our Country មិនត្រឹមតែជាប្រធានាធិបតីដំបូងបំផុតរបស់អាមេរិកនោះទេ លោកក៏ជាមេបញ្ជាការយោធាដឹកនាំកម្លាំងបដិវត្តន៍អាមេរិក ចន្លោះពីឆ្នាំ១៧៧៥ ដល់ឆ្នាំ១៧៨៣ផងដែរ។ លោក George Washington ជាអ្នករៀបចំឱ្យមានសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញដំបូងរបស់អាមេរិក។
គេដឹងថាប្រធានាធិបតីរូបនេះជាអ្នកនយោបាយផង និងជាទាហ៊ានអាមេរិកផង។ លោកកើតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៧៣២ នៅក្នុងរដ្ឋ Virginia និងទទួលមរណភាពនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៧៩៩ ។ ការកាន់តំណែងរបស់លោកគិតចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៧៨៩ ដល់ខែមីនា ឆ្នាំ១៧៩៧។ គាត់រៀបការជាមួយនឹងភរិយាឈ្មោះថា Martha Washington ដែលបានទទួលមរណភាពនៅក្នុងឆ្នាំ១៧៩៩ ដូចគ្នាដែរ។
លោក George Washington មិនមានកូនបង្កើតទេ ប៉ុន្តែមុនលោករៀបការ ភរិយារបស់លោកមានកូនចំនួនពីរនាក់រួចទៅហើយ។ លោកបានក្លាយជាជីតារបស់ចៅបួននាក់ ព្រមទាំងចិញ្ចឹមក្មួយប្រុសស្រីជាច្រើននាក់ដោយក្តីស្រឡាញ់។ ជីវិតក្រោយបញ្ចប់អាជីពជាអ្នកនយោបាយបានពីរឆ្នាំ តំណែងប្រធានាធីបតីអាមេរិកទី២ ត្រូវធ្លាក់ទៅលើលោក John Adams ហើយបានបន្តដឹកនាំអាមេរិកបានមួយអាណិត្តរយៈពេលបួនឆ្នាំ (១៧៩៧-១៨០១)៕
ប្រែសម្រួល ៖ ស៊ុនលី
ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ណែនាំនិស្សិតប្រើ AI ត្រឹមជាឧបករណ៍ជំនួយ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ពីសិស្សប្រឡងបាក់ឌុបធ្លាក់និទ្ទេស F កាលពីឆ្នាំ២០២៥ ទៅជាសិស្សទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២៦ យុវជន វ៉ាន សែនវ៉ា
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍សិស្សមកពីតំបន់ B-S-J-Z របស់ចិន និងសិង្ហបុរី បានឈរនៅកំពូលតារាងពិភពលោកក្នុងលទ្ធផល PISA ឆ្នាំ២០២៥
ចំណេះជីវិត, ព្រឹត្តិការណ៍សម្រាប់មនុស្សជាច្រើន ការក្រេបកាហ្វេមួយពែងនៅពេលព្រឹក គឺជាទម្លាប់ដែលមិនអាចខ្វះបានដើម្បីដាស់ស្មារតីឱ្យស្រស់ថ្លា។ ក៏ប៉ុន្តែ មនុស្សភាគច្រើនតែងចោទជាសំណួរថា…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកការបន្តការសិក្សា ពេលនេះកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានបើកថ្នាក់បំប៉នសមត្ថភាពតាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដើម្បីជួយសិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ព្រះសង្ឃបានផ្តល់សេវាសង្គ្រោះផ្លូវចិត្តបឋមជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនខ្មែរ-ថៃចំនួន ៣ម៉ឺន ៦០៣នាក់ ក្នុងនោះមានស្ត្រី និងក្មេងស្រីចំនួន ៤៧%
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តម សយ ច័ន្ទវិចិត្រ បានឱ្យដឹងថា បេក្ខជន ៣នាក់ ដែលបានក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅឱ្យមកបំភ្លឺ
ចំណេះជីវិត, ព្រឹត្តិការណ៍មនុស្សជាច្រើនតែងតែគិតថា ការក្លាសេអាហារក្នុងទូកកក (Freezer) អាចរក្សាទុកបានរហូតដោយមិនខូចគុណភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន