អត្ថប្រយោជន៍ Google Classroom សម្រាប់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីផ្ដល់សេវាអប់រំប្រកបដោយសមធម៌ និងគុណភាពតាមរយៈបច្ចេកវិទ្យានៃការបង្រៀនពីចម្ងាយឱ្យកាន់តែទូលំទូលាយ និងសម្បូរបែបសម្រាប់ប្អូនសិស្សានុសិស្ស ក្រសួងអប់រំណែនាំពីកម្មវិធីជំនួយដល់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឈ្មោះថា “Google Classroom”។ កម្មវិធីនេះបើកឱ្យប្រើប្រាស់ទូលំទូលាយសម្រាប់ការអប់រំដោយមិនគិតថ្លៃជាមួយនឹង Gmail, Document និង Drive។​

រូបតំណាងខាងក្រៅកម្មវិធី Google Classroom

កម្មវិធី Google Classroom បានរចនាឡើងដើម្បីជួយឱ្យគ្រូបង្រៀនបង្កើតនិងរក្សាទុកឯកសារដោយមិនចាំបាច់ប្រើក្រដាស សន្សំពេលវេលាដូចជាការប្រើប្រាស់នៅក្នុង Google Docs ដែលផ្ដល់ភាពងាយស្រួលទាំងគ្រូនិងសិស្ស។

សម្រាប់គ្រូបង្រៀន Google Classroom អាចបង្កើតថ្នាក់រៀនអនឡាញ ដាក់និងបញ្ជូនចូលមេរៀន កិច្ចការស្រាវជ្រាវ ឬដោះស្រាយលំហាត់ដល់សិស្ស តាមដានការសិក្សារបស់សិស្ស និងដាក់ពិន្ទុសម្រាប់សិស្ស។ សម្រាប់សិស្សអាចអានមេរៀន ទទួលបានមេរៀនពីគ្រូ និងដោះស្រាយលំហាត់ ផ្ញើឯកសារមេរៀនដែលដោះស្រាយរួចឱ្យគ្រូបង្រៀនវិញ។

ក្រសួងអប់រំបានបញ្ជាក់ថា កម្មវិធីជំនួយការបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញនេះ ភាគច្រើនមានការគាំទ្រពីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ហើយអាចទាញយកឯកសារ pdf ដែលប្រាប់ពីរបៀបប្រើប្រាស់តាមរយៈតំណភ្ជាប់នេះ https://bit.ly/3aqUkZ7 ។

សូមបញ្ជាក់ថា ខណៈសាលារៀនទូទាំងប្រទេសផ្អាកបណ្ដោះអាសន្នចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសពង្រឹងគុណភាពសេវាទូរគមនាគមន៍ ដោយសារមានតម្រូវការប្រើប្រាស់សេវាអ៊ីនធើណេតច្រើនដើម្បីសិក្សាតាមប្រព័ន្ធអនឡាញ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

World Vision កំពុងអនុវត្តគម្រោងឆ្លើយតបនឹងទឹកជំនន់ RISE រយៈពេលបីខែ ជួយដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលរងគ្រោះដោយទឹកជំនន់នៅកម្ពុជា

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា កំពុងអនុវត្តគម្រោងឆ្លើយតបនឹងទឹកជំនន់ តាមរយៈកិច្ចអន្តរាគមន៍រហ័សនៃកិច្ចសហការរួម (RISE)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្មវិធីអ្នកដឹកនាំធុរកិច្ចវ័យក្មេង ២០២៦៖ យុវជនកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ «ច្រករបៀងមច្ឆា និងអង្ករ»

គណៈប្រតិភូយុវជនកម្ពុជាចំនួន ១៩រូប ដែលតំណាងឱ្យស្ថាប័នរដ្ឋ សហគ្រាសឯកជន និងសហគមន៍កសិកម្ម បានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ និងខេត្តជាំងស៊ូ
ចំណេះជីវិត, ព្រឹត្តិការណ៍

៥ គន្លឹះប្តូរផ្នត់គំនិតគ្រប់គ្រងលុយកាក់ ៖ មេរៀនពីសៀវភៅ The Psychology of Money

ការគ្រប់គ្រងលុយកាក់ និងការកសាងទ្រព្យសម្បត្តិ មិនមែនជារឿងរបស់ «គណិតវិទ្យា» ដែលត្រូវចេះគិតលេខស្មុគស្មាញ ឬគណនាតួលេខធំដុំនោះទេ ប៉ុន្តែវាគឺជា «ចិត្តវិទ្យា»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សម្រាប់សិស្សកម្ពុជា សិក្សាកម្រិតមធ្យមសិក្សា​ទុតិយភូមិ នៅប្រទេស​អាល្លឺម៉ង់

កម្មវិធី United World Colleges (UWC) Cambodia បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិ ប្រូមស៍ហ្រ្គូវកម្ពុជា ចុះ MoU ជាមួយ Swiss Education Group ពង្រីកឱកាសសិក្សា បន្តនៅក្រៅប្រទេស

សាលាអន្តរជាតិ ប្រូមស៍ហ្រ្គូវកម្ពុជា (Bromsgrove International School Cambodia-BISC) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយ Swiss Education Group (SEG)
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនកម្ពុជា ឈ្នះពាន​ពីការប្រកួតជជែកដេញដោលជើងឯកពិភពលោក JCI World Debate Championship 2026 នៅហ្វីលីពីន

ក្រោយការចូលរួមប្រកួតជជែកដេញដោលយ៉ាងស្វិតស្វាញអស់ជាច្រើនដំណាក់កាល ទីបំផុតយុវជនកម្ពុជា ដណ្ដើមបានពានរង្វាន់ប្រកួតជជែកដេញដោលជើងឯកពិភពលោក JCI World Debate
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បារាំងចង់ពង្រីកការបង្រៀនភាសាបារាំងនៅកម្ពុជាគ្រប់កម្រិតអប់រំ

ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញបំណងចង់ឱ្យកម្ពុជាពង្រីកការបង្រៀនភាសាបារាំង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីអប់រំ ៖ ការវិនិយោគលើគុណភាព សមត្ថភាព និងសុខុមាលភាពគ្រូបង្រៀន គឺជាការវិនិយោគលើអនាគតរបស់កម្ពុជា

ថ្លែងក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយ ស្តីពីគ្រូបង្រៀនឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីដំណើរកំណែទម្រង់គ្រូបង្រៀននៅកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ៖ ស្ត្រីដើរតួនាទីសំខាន់ក្នុងការដឹកនាំ ចូលរួមក្នុងវិស័យបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត (AI)

ថ្លែងក្នុងវេទិកាពិភាក្សាកម្រិតខ្ពស់ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត» នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្ត្រទាំង ១០ ដើម្បីតស៊ូនឹងភាពបរាជ័យ

បរាជ័យជារឿងមួយដែលពិបាកនឹងទទួលយកបំផុត។ ពេលជួបប្រទះនឹងការខកចិត្តជាបន្តបន្ទាប់ មិនថារឿងផ្ទាល់ខ្លួន ឬការងារនោះទេ

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon