អត្ថប្រយោជន៍​ល្អៗទាំង១០ ពីការងារស្ម័គ្រចិត្ត និងការជួយ​អ្នកដទៃ

ការស្ម័គ្រចិត្តបរិច្ចាគពេលវេលា ថវិកា ឬក៏កម្លាំងថាមពល ទៅជួយអ្នកដទៃ ទោះមិនបានធ្វើឱ្យពិភពលោកទាំងមូលមើលទៅប្រសើរភ្លាមៗ ប៉ុន្តែវាធ្វើឱ្យអ្នកទទួលបានភាពរីកចម្រើនជាងមុន ។ ការសិក្សាបានរកឃើញថា ការ​ស្ម័គ្រ​ចិត្ត​ជួយ​ទៅ​ដល់សហគមន៍ ជាកត្តានាំឱ្យយើងរីករាយ មានសុភមង្គល ដែល​នាំ​ឱ្យ​មានសុខភាព​ផ្លូវចិត្ត​កាន់តែប្រសើរ។

យោងតាមគេហទំព័រ UCL បានបង្ហាញអំពីអត្ថប្រយោជន៍១០ចំណុច ដែលអ្នកនឹងទទួលបានបន្ទាប់ពីផ្តល់ជំនួយទៅកាន់អ្នកដទៃ ៖

១.ទទួលបាន​អារម្មណ៍ល្អៗ ៖ ពេលដែលបានជួយអ្នកដទៃ វាអាចបណ្តុះសិរីរាង្គខួរក្បាលឱ្យមានការផ្លាស់ប្តូរទាញភ្ជាប់ទៅនឹងសុភមង្គល ។ ការពង្រឹងអារម្មណ៍ល្អ និងសុខុមាលភាព អាចបណ្តាលមកពីភាពសកម្មរបស់រាងកាយ ដែលទទួលបានមកពីការស្ម័គ្រចិត្តដោយសុទ្ធចិត្ត ហើយវាធ្វើឱ្យយើងកាន់តែសកម្មនៅក្នុងសង្គមបានច្រើនជាងមុន។

២.ជំរុញអារម្មណ៍ឱ្យមានភាពជាម្ចាស់ ៖ ការជួយទៅកាន់អ្នកដទៃ អាចជួយឱ្យយើងបង្កើតបានមិត្តថ្មីៗ ហើយមានទំនាក់ទំនងកាន់តែជិតស្និតនៅក្នុងសហគមន៍ ដែលជំរុញបន្ថែមនូវភាពស្និតស្នាល និងភាពជាម្ចាស់។ សកម្មភាពជួយ ដែលមានឱកាសជួបមុខគ្នាដោយផ្ទាល់ ដូចជាការស្ម័គ្រចិត្តចុះចែកអាហារ អាចជំរុញឱ្យកាត់បន្ថយភាពឯកា និងទម្លាប់ផ្តាច់ខ្លួននៅដាច់ដោយឡែក។

៣.បង្កើតគោលបំណង ៖ ការសិក្សាមួយបានបង្ហាញថា ការជួយ ឬស្ម័គ្រចិត្ត បានអន្ទងចំណូលចិត្តមនុស្ស ឱ្យមានលំនឹង ការកំណត់គោលបំណង ឬគោលដៅ និងស្វែងរកអត្តសញ្ញាណនៃខ្លួនឯង ។ ដោយហេតុថា ការជួយអ្នកដទៃធ្វើឱ្យអារម្មណ៍របស់អ្នកហាក់ទទួលបានរង្វាន់អ្វីមួយ ដែលជួយបំពេញភាពខ្វះចន្លោះ និងបង្កើនថាមពល ផ្តល់អំណាចទៅកាន់ខ្លួនឯង ស្គាល់ពីអ្វីដែលខ្លួនចង់បាន។

៤.ពង្រឹងទស្សនៈវិជ្ជមាន ៖ ការជួយអ្នកដទៃ ជាពិសេសអ្នកដែលទទួលបានឱកាស ឬសំណាងតិចតួចជាងខ្លួនអ្នក គឺអាចជួយបណ្តុះការគិត ដោយផ្អែកលើទស្សនៈ ឬគោលជំហរច្បាស់មួយ ហើយនឹងជំរុញឱ្យអ្នកមានភាពវិជ្ជមាននៅក្នុងស្ថានភាពបច្ចុប្បន្ន។

៥.បណ្តុះឥទ្ធិពល ៖ ការសិក្សាមួយបានរកឃើញថា នៅពេលដែលមនុស្សកាន់តែបង្ហាញស្នាដៃ នោះក៏កាន់តែជំរុញឱ្យអ្នកដទៃធ្វើដូច្នោះដែរ។ ឥទ្ធិពលនេះអាចបញ្ជូន​តាមរយៈសហគមន៍ នាំឱ្យបុគ្គលជាច្រើនទៀតមានការផ្លាស់ប្តូរ ដោយងាកទៅផ្តល់តម្លៃនៃកិច្ចការស្ម័គ្រចិត្ត ឬជួយអ្នកដទៃ ដែលធ្វើឱ្យមនុស្សចេះជួយគ្នាមានចំនួនកើនឡើងច្រើនជាងមុន។

៦.ជួយឱ្យអ្នកមានអាយុវែង ៖ ការស្ម័គ្រចិត្តជួយអ្នកដទៃបានទៀងទាត់ អាចអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកឱ្យចេះគ្រប់គ្រងនូវ​ភាពតានតឹង និងកាត់បន្ថយជំងឺរ៉ាំរ៉ៃផងដែរ ទន្ទឹមគ្នានោះវាក៏បានទាញស្មារតីឱ្យចេះពេញចិត្តជាមួយនឹងខ្លួនឯងបានច្រើនជាងមុន។

៧.មានថាមពលបន្តទៅមុខ ៖ ការជួយអ្នកដទៃក៏បានបង្រៀនឱ្យអ្នក ចេះជួយខ្លួនឯងផងដែរ ប្រសិនបើអ្នកមានបទពិសោធន៍លំបាកពីមុនមក វាក៏ជាវិធីមួយជួយឱ្យអ្នកអាចត្រឡប់ទៅស្វែងយល់ពីស្ថានភាពរបស់អ្នកកាលពីមុន ។ ស្ម័គ្រចិត្តគឺជាការផ្តល់អ្វីមួយដោយគ្មានក្ដីរំពឹងផលសងត្រឡប់មកវិញក៏ពិតមែន ប៉ុន្តែតែងតែបណ្តុះនូវ​ក្ដីសង្ឃឹមទៅកាន់ខ្លួនអ្នក។

៨.ជំរុញសេចក្ដីគោរពទៅកាន់ខ្លួនឯង ៖ មនុស្សដែលមានឱកាសស្ម័គ្រចិត្តត្រូវបានគេរកឃើញថា មានការគោរពខ្លួនឯងខ្ពស់ (High self-esteem) ហើយក៏នាំឱ្យបុគ្គលប្រភេទនេះមានទំនុកចិត្តលើខ្លួនឯងខ្ពស់ដូចគ្នា។ ទន្ទឹមគ្នានោះវាក៏អាចជំរុញសុខមាលភាពគ្រប់ផ្នែកទាំងអស់។ អត្ថប្រយោជន៍នៃការស្ម័គ្រចិត្ត ឬជួយអ្នកដទៃ វាអាស្រ័យលើថា តើអ្នកអនុវត្តន៍មានភាពស្ថិតស្ថេរដែរឬទេ? ដូច្នេះហើយ ការជួយអ្នកដទៃឱ្យមានភាពទៀងទាត់ នោះទំនុកចិត្តខ្ពស់ក៏នឹងកើនឡើងទៅតាមនោះដែរ។

៩.បង្កើតមិត្តភាពរឹងមាំ ៖ នៅពេលអ្នកជួយអ្នកដទៃ គឺអ្នកកំពុងតែផ្តល់ក្ដីរំភើបទៅកាន់ពួកគេ។ អ្នកអាចអនុវត្តន៍ជាមួយមិត្តភ័ក្រ្តផ្ទាល់តែម្តង ដើម្បីពង្រឹងមិត្តភាព។ ការក្លាយជាបំណែកមួយក្នុងភាគល្អ ហើយផ្តល់ទៅកាន់មិត្តរបស់អ្នក វាជំរុញឱ្យមិត្តភាពមានរយៈពេលយូរអង្វែង។

១០.ក្លាយជាមនុស្សទឹកកន្លះកែវ ៖ ប្រភេទមនុស្សទឹកកន្លះកែវ គឺជាក្រុមមនុស្សដែលតែងតែរៀនសូត្រពីមជ្ឈដ្ឋានជុំវិញខ្លួនបន្ថែមជានិច្ច។ ការផ្តល់ផលជាវិជ្ជមានទៅលើនរណាម្នាក់ វាអាចជួយឱ្យអកប្បកិរិយា និងទស្សនៈវិស័យរបស់អ្នក មើលទៅមានភាពផ្លាស់ប្តូរក្នុងផ្លូវល្អដូចគ្នា។ អ្នកជំនាញបានលើកឡើងថា ការសម្តែងចេញនៅសេចក្ដីមេត្តា ជំរុញឱ្យអារម្មណ៍របស់អ្នកកើននូវផ្នត់គំនិត សុទិដ្ឋិនិយម កាន់តែច្រើនជាងមុន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...