ពង្រឹងសុខភាពផ្លូវចិត្ត តាមរយៈការយកចិត្តទុកដាក់លើសុខភាពរាងកាយ

ចិត្តនិងកាយមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយជះឥទ្ធិពលទៅវិញទៅមក, ជាក់ស្តែងនៅពេលដែលរាងកាយមានអាការឈឺចាប់នៅត្រង់កន្លែងណាមួយ វាក៏បង្កការរំខានដល់អារម្មណ៍ និងប៉ះពាល់ទៅកាន់សុខភាពផ្លូវចិត្ត ក៏ដូចជាសុខុដុមរមនាក្នុងការរស់នៅដែរ។ ហេតុនេះ ការយល់ដឹង និងការអនុវត្តនូវទម្លាប់ថែទាំរាងកាយដែលល្អ គឺជាកត្តាចាំបាច់ដែលនាំមកនូវផលវិជ្ជមានដ៏ធំធេងដល់សុខភាពផ្លូវចិត្ត និងគុណភាពជីវិត។

តាមរយៈគេហទំព័រ Verywell Mind បានពន្យល់បន្ថែមអំពីកត្តា នៃការថែទាំរាងកាយបានល្អ ផ្តល់ផលវិជ្ជមានទៅកាន់ការរស់នៅ និងរួមចំណែកពង្រឹងសុខភាពផ្លូវចិត្ត។

សុខភាពរាងកាយរំខានដល់អារម្មណ៍​ ៖ នៅពេលមានអាការឈឺចុកចាប់រាងកាយ ឈឺសន្លាក់ ឬក៏ប្រព័ន្ធ​រំលាយអាហារមិនដំណើរការល្អជាដើម វាបានជំរុញឱ្យមានអារម្មណ៍រំខាន និងធ្វើឱ្យ​សុខុដុមរមនានៃការរស់នៅធ្លាក់ចុះ​ ដែលជាហេតុបង្ហាញឱ្យឃើញថា ការយកចិត្តទុកដាក់លើការថែទាំរាងកាយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវចិត្តដូចគ្នា។

ស្ត្រេសនឹងកើតមានថែម បើគ្មានទម្លាប់ក្នុងការថែទាំរាងកាយ ៖ ការថែទាំសុខភាពរាងកាយត្រូវការសកម្មភាព​ ការប្តេជ្ញាចិត្ត​ និងការបង្កើតទម្លាប់ក្នុងការអនុវត្តឱ្យបានជាប់លាប់ ដូចជាការហាត់ប្រាណ ការយក់ចិត្តទុកដាក់លើគុណភាពនៃការគេង បរិភោគអាហារដែលផ្តល់នូវសារធាតុចិញ្ចឹម និងកាត់បន្ថយភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើន ឬផ្អែមជាដើម។

សុខភាពមិនល្អរំខានដល់ការបង្កើនផលិតភាព ៖ នៅពេលដែលមានការថមថយនៅត្រង់ផ្នែកណាមួយហើយ មិនថា សុខភាពផ្លូវកាយ ឬក៏សុខភាពផ្លូវចិត្តនោះទេ វាបានរំខានដល់ការរស់នៅប្រចាំជារួម ដូចជាគ្មានតុល្យភាពក្នុងការគ្រប់គ្រងលើហិរញ្ញវត្ថុ សមត្ថភាពនៃការរកចំណូលត្រូវធ្លាក់ចុះ ដែលជំរុញឱ្យភាពតានតឹងនៃការប្រកបកិច្ចការ ឬក៏ការសិក្សាកាន់តែមានភាពតានតឹង ដែលជាហេតុផលមួយបង្ហាញថា ការឈ្វេងយល់បន្ថែម អំពីទម្លាប់ដែលនាំឱ្យរាងកាយទទួលបានការថែទាំមួយដែលត្រឹមត្រូវចំពោះខ្លួនឯង បានដើរតួនាទីសំខាន់ក្នុងការបង្កើនសុខុដុមរមនានៃការរស់នៅ។

ភាពប្រងើយតន្តើយកាន់តែធ្វើឱ្យសុខភាពផ្លូវចិត្តធ្លាក់ចុះ ៖ ប្រសិនបើមិនផ្តល់អាទិភាពចំពោះការរស់នៅដែលមានទម្លាប់នាំឱ្យមានសុខភាពល្អ ឬក៏ផាសុកភាពក្នុងរយៈពេលវែងទេ អ្នក​ដែលទទួលរង់ផលប៉ះពាល់ដោយផ្ទាល់មុនគេ គឺខ្លួន​ឯង ដូចនេះការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ និងការជ្រើសរើសវិធីសាស្រ្តមួយដែលឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ឬជាសកម្មភាពដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើឱ្យរាងកាយរឹងមាំផង និងធ្វើឱ្យមានភាពរីករាយផង។ ជាងនេះទៅទៀត ការរកសកម្មភាពបន្ថែមមកអនុវត្តន៍ដូចជា ការធ្វើសមាធិ អប់រំចិត្ត និងជ្រើសរើសអាហារក្នុងតំបន់ដែលមានតម្លៃសមរម្យនិងការបរិភោគឱ្យមានតុល្យភាពស្របទៅតាមពេលវេលា សុទ្ធសឹងតែជាការរួមចំណែកក្នុងការរក្សារាងកាយឱ្យល្អ បន្ថយស្រ្តេស និងពង្រឹងសុខភាពផ្លូវចិត្តព្រមជាមួយគ្នាដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...