ការធ្វើកំណត់ហេតុស្ត្រេស (Stress Diary) អាចជួយដោះស្រាយវិបត្តិស្ត្រេសក្នុងរយៈពេលខ្លី

ការរស់នៅក្នុងសម័យថ្មី មនុស្សតែងទទួលអារម្មណ៍តានតឹងក្នុងរូបភាពផ្សេងៗគ្នាជារៀងរាល់ថ្ងៃ អារម្មណ៍នេះអាចបណ្ដាលមកពីបញ្ហាស្ទះចរាចរណ៍ ការទទួលការងារច្រើនលើសកំណត់ និងឥទ្ធិពលអវិជ្ជមាននៃបណ្ដាញសង្គមជាដើម ។ ហេតុនេះ ប្រសិនបើមិនតាមដាន និងកំណត់មូលហេតុ ដែលនាំឱ្យស្ត្រេសបានត្រឹមត្រូវទេ វាអាចបង្ករផលប៉ះពាល់ដល់ផលិតភាពការងារ សុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ ។ ម្ល៉ោះហើយ ការធ្វើកំណត់ហេតុស្ត្រេស (Stress Diary) មានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសយុវជន។

ការធ្វើកំណត់ហេតុស្ត្រេស )Stress Diary) ជួយឱ្យអ្នកដឹងពីរបៀបឆ្លើយតបទៅនឹងភាពតានតឹង ព្រមទាំងជួយឱ្យដឹងពីកម្រិតនៃសម្ពាធការងារដែលអ្នកអាចទទួលធ្វើបាន។

តើអ្វីជាកំណត់ហេតុស្ត្រេស (Stress Diary)?

កំណត់ហេតុស្ត្រេស (Stress Diary) គឺជាការកត់ត្រាជាប្រចាំ អំពីព័ត៌មាន ឬហេតុការណ៍ដែលនាំឱ្យអ្នកមានអារម្មណ៍តានតឹង ដែលអនុញ្ញាតឱ្យអ្នកអាចតាមដានសុខភាពផ្លូវចិត្ត និងគ្រប់គ្រងភាពតានតឹងបានល្អ ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗដែល កំណត់ហេតុស្ត្រេស (Stress Diary) អាចជួយអ្នក៖

  • ដឹងអំពីមូលហេតុនៃភាពតានតឹងបានលម្អិត
  • យល់ពីកម្រិតនៃសម្ពាធការងារ ដែលអ្នកអាចគ្រប់គ្រងបាន
  • ដឹងអំពីរិធីពង្រឹងការគ្រប់គ្រងស្ត្រេស

ទិន្នន័យដែលត្រូវសរសេរចូលកំណត់ហេតុ

វិធីសាស្ត្រក្នុងការសរសេរកំណត់ហេតុនេះ ប្រភេទទិន្នន័យឱ្យបានត្រឹមត្រូវ និងត្រូវសរសេរជាប្រចាំ។ ពេលខ្លះ អ្នកក៏អាចសរសេរខណៈពេលកំពុងមានអារម្មណ៍តានតឹងបានផងដែរ និងត្រូវសរសេរទៅតាមចំណុចខាងក្រោមនេះ៖

  • ម៉ោង និងកាលបរិច្ឆេទ
  • ព្រឹត្តិការណ៍ក្នុងពេលថ្មីៗនេះ ដែលធ្វើឱ្យអ្នកមានអារម្មណ៍តានតឹងបំផុត
  • តើពេលនេះអ្នកមានភាពរីករាយកម្រិតណា? វាយតម្លៃដោយដាក់ពិន្ទុពី ០ដល់ ១០ហើយបង្ហាញអារម្មណ៍របស់អ្នក ខណៈពេលកំពុងសរសេរ។ (លេខ ០ តំណាងឱ្យអារម្មណ៍មិនសប្បាយចិត្ត ចំណែកលេខ ១០ តំណាងឱ្យអារម្មណ៍សប្បាយចិត្តបំផុត)
  • តើអ្នកបំពេញការងារបានល្អកម្រិតណា? វាយតម្លៃដោយដាក់ពិន្ទុពី ០ដល់ ១០។ (លេខ 0 មានន័យថា អ្នកមិនបានធ្វើអ្វីទាំងអស់ ចំណែកលេខ ១០មានន័យថា អ្នកសម្រេចការងារបានល្អ និងមានប្រសិទ្ធភាពបំផុត)
  • មូលហេតុដែលនាំឱ្យអ្នកមានភាពតានតឹង (ត្រូវសរសេរឱ្យស្មោះត្រង់)
  • រោគសញ្ញានៃអារម្មណ៍ដែលអ្នកជួបប្រទះ ដែលមានដូចជា ភ័យខ្លាច ខឹង ជីពចរលោតញាប់ បែកញើសបាតដៃ និងឈឺក្បាលជាដើម។
  • តើអ្នកអាចដោះស្រាយបញ្ហាបានល្អកម្រិតណា? តើប្រតិកម្មតបរបស់អ្នកចំពោះបញ្ហា ធ្វើឱ្យស្ថានភាពល្អប្រសើរ ឬកាន់តែអាក្រក់?

វិភាគ កំណត់មូលហេតុ និងបង្កើតដំណោះស្រាយ

នៅពេលដែលអ្នកសរសេរកំណត់ហេតុបានច្រើនថ្ងៃ អ្នកនឹងអាចវិភាគ កំណត់មូលហេតុនៃភាពស្ត្រេសបាន តាមរយៈទិន្នន័យដែលអ្នកបានសរសេរ បន្ទាប់មក ជាដំណាក់កាលចាត់វិធានការដោះស្រាយ ដោយត្រូវអនុវត្តតាមវិធីខាងក្រោម៖

  • ដំបូងអ្នកត្រូវអានមូលហេតុទាំងអស់ដែលបណ្ដាលឱ្យអ្នកតានតឹង នៅអំឡុងពេលដែលអ្នកបានធ្វើកំណត់ហេតុ។ បន្ទាប់មកត្រូវហាយឡាញ មូលហេតុដែលបង្ករភាពតានតឹងញឹកញាប់បំផុត។
  • មើលពិន្ទុនៃកម្រិតភាពរីករាយ និងប្រសិទ្ធភាពការងាររបស់អ្នក បន្ទាប់មកកំណត់ពីចំណុចខ្វះខាតដែលអ្នកត្រូវកែតម្រូវ និងបំពេញបន្ថែម។
  • ត្រូវកត់សម្គាល់ស្ថានភាពដែលនាំឱ្យអ្នកស្រ្តេស ដោយសរសេរវាជាចំណុចៗ ហើយគិតពីវិធី ដែលអ្នកអាចផ្លាស់ប្ដូរស្ថានភាពនេះ ឱ្យមានភាពប្រសើរឡើង។
  • ចំណុចចុងក្រោយ ត្រូវពិនិត្យមើលអារម្មណ៍ខ្លួនឯង ថាតើអ្នកមានអារម្មណ៍បែបណា នៅពេលស្ថិតនៅក្រោមសម្ពាធ។ បន្ទាប់មក ត្រូវស្វែងយល់ពីឥទ្ធិពលនៃអារម្មណ៍នោះទៅលើផលិតភាពការងារ និងភាពរីករាយរបស់អ្នក។ ត្រូវកំណត់ឱ្យបានច្បាស់ថា តើសម្ពាធកម្រិតណា ដែលអ្នកអាចបំពេញការងារបានល្អបំផុត ព្រមទាំងមានអារម្មណ៍រីករាយនឹងការងារ។

បន្ថែមពីនេះ នៅពេលវិភាគ អ្នកគួរយល់ឱ្យបានច្បាស់អំពីមូលហេតុនៃភាពតានតឹងក្នុងជីវិតរបស់អ្នក។ លើសពីនេះ ត្រូវដឹងអំពីសមត្ថភាពខ្លួនឯងថា តើអាចឆ្លើយតបនឹងសម្ពាធបានល្អបំផុតត្រឹមកម្រិតណា។ ជាពិសេស អ្នកក៏ត្រូវដឹងអំពីប្រភេទនៃស្ថានភាព ដែលបង្ករឱ្យអ្នកមានភាពតានតឹងខ្លាំងបំផុតផងដែរ ដើម្បីងាយស្រួលរកដំណោះស្រាយ និងងាយស្រួលរំដោះខ្លួនពីវិបត្តិ។

គួរបញ្ជាក់ផងដែរថា កំណត់ហេតុនេះមានប្រសិទ្ធភាពបំផុត ក្នុងអំឡុងពេល ២ ទៅ៣សប្ដាហ៍ដំបូង។ បន្ទាប់ពីពេលនេះ វាជាពេលដែលយើងត្រូវគ្រប់គ្រងបញ្ហាស្ត្រេសវិញម្ដង តាមរយៈការអនុវត្តដំណោះស្រាយដែលអ្នករកឃើញ។ យ៉ាងណាមិញ ប្រសិនបើអ្នកផ្លាស់ប្ដូររបៀបរស់នៅ វិបត្តិថ្មីៗក៏អាចនឹងកើតឡើងផងដែរ ហេតុនេះ អ្នកត្រូវស្វែងរកដំណោះស្រាយថ្មីដូចគ្នា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...