ពេលវេលា​ម្នាក់ឯង​ជា​ឱកាស​រុករក​សក្ដានុពល បង្កើន​ភាព​ច្នៃប្រឌិត និង​ថាមពល

ទំនោរ​របស់​មនុស្ស​ក្នុង​ការ​រស់នៅ គឺ​ចាំបាច់​ត្រូវ​ផ្សារ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក សូម្បី​ការស្រាវជ្រាវ​ ក៏បាន​បង្ហាញ​ដែរ​ថា ទំនាក់ទំនង​ក្នុង​សង្គម​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​បាន​នូវ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។ ប៉ុន្តែ​មិនមែន​មានន័យ​ថា​មនុស្ស​ត្រូវ​ការ​ប្រមូល​ផ្ដុំ​គ្នា​គ្រប់​ពេល​ឡើយ កាល​ដែល​មាន​ពេលវេលា​នៅ​ម្នាក់​ឯង​ខ្លះ ក៏​ជា​តម្រូវការ​មួយ​ជួយ​ឱ្យ​សុខភាព​ផ្លូវចិត្ត​ពួកគេ​មាន​ភាព​ប្រសើរ​ឡើង​ដែរ។

មាន​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ គឺ​អាច​ចាត់​ទុក​ថា​ជា​រង្វាន់​មួយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន តែ​ទន្ទឹម​គ្នា​នោះ ពេល​ខ្លះ​វា​ក៏​បង្ក​ជា​អាការ​ស្រ្តេស មក​ជាមួយ​គ្នា​ដែរ។ ព្រោះ​នៅ​ពេល​ដែល​រុំ​ព័ទ្ធ​ជុំវិញ​ដោយ​មនុស្សម្នា​ច្រើន ទោះ​ចង់​ឬ​មិន​ចង់ អ្នក​ចាំបាច់​ត្រូវ​បញ្ចេញ​ថាមពល​មួយ​ចំនួន​ដើម្បី​យក​ចិត្ត​ទុកដាក់​លើ​ភាព​សមគួរ ការ​គិត​របស់​អ្នកដទៃ និង​ការ​រក្សា​អាកប្បកិរិយា​ឱ្យ​បាន​សមរម្យ​ទៅ​តាម​បរិយាកាស​នីមួយៗ។ គេហទំព័រ verywellmind បាន​បង្ហាញ​អំពី អ្វី​ទៅ​ជា​អត្ថប្រយោជន៍ នៃ​ការ​នៅ​ម្នាក់​ឯង? ពេល​វេលា​ម្នាក់​ឯង បាន​ជួយ​សម្រួល​ខ្លួនឯង​ពី​ការ​ទទួល​រង​សម្ពាធ​តាមរយៈ​សង្គម​កំណត់​ឱ្យ មាន​ឱកាស​ផ្ដោត​លើ​ផ្នត់​គំនិត​ផ្ទាល់ខ្លួន អារម្មណ៍ និង​ជា​បទពិសោធន៍​មួយ​ដែល​មិន​គួរ​ឱ្យ​ចាប់អារម្មណ៍។ បន្ថែម​ពី​នោះ នៅ​មាន​បី​ចំណុច​សំខាន់ៗ​ដូច​ខាងក្រោម​ដែល​ទទួល​បាន​ក្រោយ​ពេល​ទុក​ចន្លោះ​នៅ​ម្នាក់​ឯង។

១. ការ​ស្វែង​រក​ខ្លួន​ឯង ៖ មាន​ផាសុកភាព​ចំពោះ​ទម្លាប់ និង​ពេល​វេលា​ម្នាក់ឯង គឺជា​ឱកាស​មួយ​ជួយ​ឱ្យ​អ្នក​មាន​ពេល និង​សេរីភាព​យ៉ាង​ជាក់លាក់​ក្នុង​ការ​ស្វែងរក​សក្ដានុពល​ខ្លួនឯង។ បន្ថែម​ពីនោះ អាច​ជា​វិធី​មួយ​ជួយ​ជំរុញ​ខ្លួន​ឯង​ឱ្យ​ហ៊ាន​សាកល្បង​ថ្មីៗ មាន​ពេល​ស្រាវជ្រាវ​ប្រធានបទ​ដែល​ស្រប​នឹង​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន បង្កើន​ចំណេះដឹង​ទូទៅ រួម​ទាំង​ការ​អនុវត្តន៍​អ្វី​ដែល​បាន​រៀន​សូត្រ​កន្លង​មក។

២. បង្កើន​ភាព​ច្នៃប្រឌិត ៖ ពេលវេលា​ម្នាក់ឯង ជា​ឱកាស​ដែល​អនុញ្ញាត​ឱ្យ​ខួរក្បាល​ផ្លាស់ប្ដូរ និង​ពង្រឹង​ភាព​ច្នៃប្រឌិត​ដោយ​មិន​ចាំបាច់​ត្រូវ​ព្រួយបារម្ភ ឬ​ក៏​ការ​ជជែក​ឆ្លើយឆ្លង​ជា​មួយ​បុគ្គល​ណា​ម្នាក់ និង​អាច​រក្សា​គម្លាត​ពី​ឥទ្ធិពល​សង្គម​បាន​មួយ​រយៈ។

៣. ថាមពល ៖ មាន​ការ​យល់​ឃើញ​មួយ​ចំនួន​អំពី​ភាព​អវិជ្ជមាន នៃ​ការ​រស់នៅ​ម្នាក់​ឯង តែ​បើ​តាម​ការស្រាវជ្រាវ មនុស្ស​ដែល​ទុកចន្លោះ​ឱ្យ​មាន​ពេល​វេលា​ម្នាក់ឯង មាន​ឱកាស​រក​នឹក​ឃើញ​នូវ​គំនិត​សម្បូរ​បែប​បាន​ច្រើន។ ហើយ​ទោះបី​ជា​ការ​រស់នៅ​ម្នាក់​ឯង អាច​កាត់​បន្ថយ​សម្ពាធ​នៃ​ឥទ្ធិពល​សង្គម​បាន ប៉ុន្តែ​ការ​នៅ​ម្នាក់​ឯង ជា​ទម្លាប់​មួយ​ដែល​ពុំ​ងាយ​នឹង​សម្រប​ខ្លួន​បាន​ដោយ​ងាយៗ​នោះ​ដែរ ជា​ពិសេស​អ្នក​មិន​ធ្លាប់​មាន​បទពិសោធន៍។ ដោយ​ឡែក ចំពោះ​បុគ្គល​ដែល​ពិបាក​ក្នុង​ការ​ផ្ចិតផ្ចង់​ស្មារតី ងាយ​ក្នុង​ការ​និយាយ​ឆ្លើយឆ្លង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន បាត់បង់​ចំណូល​ចិត្ត​សហការ​ក្រុម និង​មាន​ភាព​តានតឹង គួរ​តែ​ផ្ដល់​ឱកាស​ឱ្យ​ខ្លួន​ឯង មាន​ពេល​នៅ​ម្នាក់​ឯង ដើម្បី​ឆ្លុះ​បញ្ចាំង និង​ទាញ​យក​ថាមពល​បន្ថែម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *