វិធីទប់ស្កាត់ការនិយាយដែលធ្វើ​ឱ្យ​ប៉ះពាល់ផ្លូវចិត្តអ្នកដទៃ

ការ​និយាយ​ស្តី​ល្អ​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​កសាង​ទំនាក់​ទំនងកាន់តែប្រសើរ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ ប៉ុន្តែ​ពេលខ្លះ​យើង​អាច​និយាយ​អ្វី​មួយ​ដោយ​មិន​បាន​គិត​វែងឆ្ងាយ ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​ដទៃ​ដោយ​មិន​បាន​ចាប់​អារម្មណ៍​។ តើ​មាន​វិធី​សាស្ត្រ​អ្វី​ខ្លះ​ដើម្បី​ជួយឱ្យ​យើង​ទប់​ស្កាត់​ការ​និយាយ​ស្តី​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​អ្នក​ដទៃ​​?

តាមរយៈគេហទំព័រ parade បានបង្ហាញគន្លឹះមួយ​ចំនួន​ក្នុងការកាត់បន្ថយ ឬការទប់ស្កាត់ ពីការនិយាយទាំងឡាយណាដែលប៉ះពាល់ផ្លូវចិត្តអ្នកដទៃ ដោយមានរៀបរាប់លម្អិតនៅខាងក្រោម ៖

ការរង់ចាំ ៖ រៀងរាល់ពេលមានការជជែកជាក្រុម ឬនៅក្នុងចំណោមមនុស្ស ជាពិសេសមនុស្សមានភាពខុសប្លែកគ្នាច្រើន ការទុកចន្លោះដោយមិនប្រញាប់ក្នុងការនិយាយវាយតម្លៃ ឬការបញ្ចេញមតិ ជាឱកាសមួយជួយរំលឹកខ្លួនឯងកុំឱ្យនិយាយប្រធានបទ ឬប្រយោគដែលពុំចាំបាច់ ក៏ដូចជាមានពេលក្នុងការគិត និងជួយឱ្យខួរក្បាលមានពេលគ្រប់គ្រាន់ក្នុងការទប់ចិត្តកុំឱ្យនិយាយតាមអារម្មណ៍ ដែលនាំឱ្យមានការស្តាយក្រោយនាពេលណាមួយ។

ការចាប់ផ្តើមនិយាយនៅវេនបន្ទាប់ ៖ កំឡុងពេលដែលត្រូវការប្រយ័ត្នប្រយែងខ្លាំងចំពោះការប្រើប្រាស់ពាក្យសំដី ជាពិសេសក្នុងស្ថានការណ៍ ដែលក្តោបព័ត៌មាន ឬប្រធានបទមិនទាន់អស់ ការនិយាយក្រោយគេ ឬបន្ទាប់ពីនរណាម្នាក់អាចជាចំណុចមួយក្នុងការកាត់បន្ថយការប៉ះពាល់អ្នកដទៃ។ ប្រសិនបើនៅក្នុងក្រុមមិនមានភាពចាំបាច់ក្នុងការឱ្យលោកអ្នកនិយាយមុនទេ នោះការស្តាប់អ្នកដទៃផ្តល់ឱកាសឱ្យទទួលបានព័ត៌មានបន្ថែម និងអាចឆ្លើយតបចំៗប្រធានបទដែលកំពុងជជែក។ ការអនុវត្តបែបនេះ បានផ្តល់នូវការនិយាយដែលមានការពិចារណា និងការសម្រេចចិត្តថា គួរចែករំលែកចំណុចណា និងរក្សាទុកចំណុចណា។

សរសេរគំនិតនៅក្នុងកម្មវីធីឌីជីថលបន្ថយការនិយាយខ្លាំងៗចេញមកក្រៅ ៖ បច្ចេកវិទ្យាមានភាពបត់បែននិងលឿនរហ័ស រួមទាំងអាចប្រើប្រាស់នៅច្រើនកន្លែង​ តួយ៉ាងដូចជាទូសរ័ព្ទ ឬកុំព្យូទ័រជាដើម។​ ប្រើប្រាស់ភាពទាន់សម័យនៃបច្ចេកវិទ្យា ក្នុងការកាត់បន្ថយកំហឹងជំនួសឱ្យការបង្កើនភាពស្មុគស្មាញ និងលើសលប់ តាមរយៈការសរសេរ អំពីគំនិតដែលបានគិតក្នុងចិត្ត ជាពិសេសនៅពេលមានអារម្មណ៍ថាខឹង គួរតែសរសេរអំពីអ្វី ដែលលោកអ្នកចង់និយាយកំឡុងពេលកំពុងតែខឹង។ ការសរសេរចុះ មិនត្រឹមតែជួយឱ្យខ្លួនឯងមានការពិចារណា និងបន្ថយភាពខឹងសម្បារនោះទេ ប៉ុន្តែក៏ជាការជៀសកុំឱ្យប្រើប្រាស់ពាក្យអសុរោះ ឬក៏ពាក្យដែលប៉ះពាល់ដល់ការផ្សារភ្ជាប់ទំនាក់ទំនងនោះដែរ។ ហើយបើនៅតែមិនបាត់ខឹងស​ម្បារ ក៏មិនអីដែរ អាចបន្តជជែកជាមួយភាគីម្ខាងទៀត ប៉ុន្តែតាមរយៈការសរសេរយ៉ាងហោចណាស់ ក៏បានគិត ដែលជាការរួមចំណែកកាត់បន្ថយអាការស្តាយក្រោយ ឬបន្ថយសកម្មភាពការនិយាយទាំងកំហឹងជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។