៦ហេតុផល ដែលមនុស្សឆ្លាតមិនអាចរស់ដោយរីករាយ

តើអ្នកធ្លាប់បានសង្កេតដែរទេថា មនុស្សដែលមានភាពវៃឆ្លាត និងការគិតស៊ីជម្រៅជាមនុស្សដែលបរាជ័យក្នុងការបង្កើតសុភមង្គលសម្រាប់ការរស់នៅ? ពួកគេអាចជាបុគ្គល ដែលទទួលភាពជោគជ័យក្នុងជីវិត មានដៃគូជីវិតដែលគេពេញចិត្ត មានគ្រួសារដ៏កក់ក្ដៅ និងការងារល្អ ប៉ុន្តែពួកគេនៅតែទទួលអារម្មណ៍ឯកោ តានតឹង និងសោកសៅ។

បើយោងតាមគេហទំព័រ Learning Mind បានបង្ហាញពីហេតុផលចំនួន ៦ដែលនាំឱ្យមនុស្សឆ្លាតមិនអាចរស់នៅដោយរីករាយ៖

១. វិភាគស៊ីជម្រៅគ្រប់រឿង៖ មនុស្សដែលមាន IQ ខ្ពស់ភាគច្រើន មានទំនោរក្លាយទៅជាមនុស្សគិតច្រើនហួសហេតុ (Over thinker) ដែលជាទូទៅគេវិភាគទៅលើព្រឹត្តិការណ៍ទាំងអស់ដែលគេបានជួបប្រទះក្នុងជីវិត។ ទម្លាប់នេះ ធ្វើឱ្យគេឆាប់ខ្សោះខ្លួន អស់កម្លាំង និងតានតឹងច្រើន ជាពិសេសនៅពេលដែលដំណើរនៃការគិតរបស់គេ ធ្វើឱ្យគេមានអារម្មណ៍ថា មិនពេញចិត្ត ឬខកចិត្ត។

២. មានស្ដង់ដារស់នៅខ្ពស់ ៖ បុគ្គលដែលឆ្លាត តែងតែដឹងអំពីអ្វីដែលគេចង់បានក្នុងជីវិត និងមានការតាំងចិត្តខ្ពស់ក្នុងការឆ្ពោះទៅរកអ្វីដែលគេចង់បាន។ ហេតុផលនេះ ធ្វើឱ្យគេមិនងាយនឹងពេញចិត្តចំពោះសមិទ្ធផលដែលគេសម្រេចបាននោះទេ ទាំងក្នុងទំនាក់ទំនង ការងារ ការអភិវឌ្ឍសមត្ថភាព និងអ្វីៗដែលគេកំពុងមាន។ ម្យ៉ាងទៀត មនុស្សដែលមានគំនិត ទ្រឹស្តី និងការស្រមើស្រមៃច្រើន ពេលខ្លះពិបាករស់នៅក្នុងពិភពជាក់ស្ដែង ព្រោះរាល់ការរំពឹងរបស់គេ មិនមែនសុទ្ធតែក្លាយជាការពិតនោះទេ។

៣. តឹងតែងនឹងខ្លួនឯងពេក ៖ ជាទូទៅ មនុស្សឆ្លាតតែងតែមានវិន័យតឹងតែងខ្លាំងចំពោះខ្លួនឯង។ គេតែងតែសង្កេត និងតាមដានទម្លាប់ និងឥរិយាបថខ្លួន​ឯងជានិច្ច ទោះជាការអនុវត្តបែបនេះជាទម្លាប់ល្អ ប៉ុន្តែវាហាក់ដូចជាកំពុងតែរកហេតុផលស្ដីបន្ទោសខ្លួន​​ឯងគ្រប់ពេល ។ ជួនកាលខណៈពេលដែលកំពុងគេង ស្រាប់តែនឹកឃើញកំហុសដែលគេបានធ្វើខុស កាលពីថ្ងៃមុន ខែមុន ឬឆ្នាំមុន ហើយស្ដីបន្ទោសខ្លួន​ឯងភា្លម ដែលធ្វើឱ្យខ្លួនឯងខូចអារម្មណ៍ និងគេមិនលក់។

ជានិច្ចជាកាល មនុស្សឆ្លាតឧស្សាហ៍មានបទពិសោធន៍នឹករឿងរ៉ាវ និងកំហុសដែលគេបានធ្វើក្នុងអតីតកាល។ ទម្លាប់នេះ ធ្វើឱ្យគេមានអារម្មណ៍មិនគប្បី ភាពមិនពេញចិត្ត និងការគិតអវិជ្ជមាន ហើយទម្លាប់នេះគឺជាថ្នាំពុលនៃសុភមង្គល។

៤. ជីវិតជាក់ស្ដែងមិនគ្រប់គ្រាន់ ៖ ភាពស៊ីជម្រៅ និងការសម្រៃមិនចេះចប់របស់គេ ធ្វើឱ្យគេពិបាកនឹងសម្រាក ឬរីករាយនឹងរឿងល្អក្នុងជីវិត។ ការរស់នៅក្នុងពិភពលោកដូចមនុស្សសាមញ្ញ ធ្វើឱ្យពួកគេឆាប់ធុញ ជាហេតុនាំឱ្យគេបង្កើតបានគំនិតថ្មីៗ ប្លែកៗ និងគួរឱ្យចាប់អារម្មណ៍ ដែលអ្នកដទៃនឹកស្មានមិនដល់។ ជួនកាលគេមានអារម្មណ៍ថា គេគួរតែរស់នៅក្នុងសម័យដែលជឿនលឿនជាងនេះ ឬរស់នៅភពផ្សេងដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ។ ខណៈដែលមានអារម្មណ៍ថាខ្លួនឯងចម្លែក ឬខុសពីគេ តែងតែធ្វើឱ្យមនុស្សឆ្លាតពិបាកបង្កើតភាពរីករាយសម្រាប់ខ្លួនឯង។

៥. ពិបាកទាក់ទងជាមួយអ្នកដទៃ៖ ចំណុចនេះ គឺជាភាពសោកសៅដ៏ធំបំផុតមួយរបស់មនុស្សឆ្លាត ព្រោះជានិច្ចជាកាលមិនងាយមានមនុស្សដែលយល់ពីការគិត និងគំនិតរបស់គេនោះទេ។ គេពិបាកស្វែងរកមនុស្សដែលអាចជជែកជាមួយ ហើយយល់ពីអ្វីដែលគេចង់បង្ហាញប្រាប់ ជាហេតុធ្វើឱ្យមនុស្សឆ្លាតមានទំនាក់ទំនងក្នុងសង្គមតិចជាងមនុស្សទូទៅ។ យ៉ាងណាមិញ មិនមែនមានន័យថា គេមិនចង់មានទំនាក់ទំនងជាមួយអ្នកដទៃនោះទេ ប៉ុន្តែគេចង់ជជែកជាមួយមនុស្សដែលអាចយល់ពីគេ ហើយជាទូទៅគេចូលចិត្តលើកប្រធានបទដែលមានប្រយោជន៍ និងអត្ថន័យក្នុងការរស់នៅ។

៦. ងាយរងសម្ពាធផ្លូវចិត្ត៖ បើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ CAMBRIDGE ​បានបង្ហាញថា មនុស្សដែលមាន IQ ខ្ពស់ជាច្រើន មានបញ្ហាផ្លូវចិត្ត ដែលបណ្ដាលមកពី បញ្ហាថប់បារម្ភក្នុងសង្គម និងជំងឺប៊ីផូឡា (bipolar)។ ខណៈអ្នកខ្លះមិនមានជំងឺផ្លូវចិត្ត ប៉ុន្តែមានទំនោរទៅរកការបាក់ទឹកចិត្ត ដែលបណ្ដាលមកពី ការគិតហួសកម្រិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...