ជំងឺ៤ ដែលងាយកើតមានក្នុងរដូវភ្លៀង និង​វិធីការពារ

ការចាប់ផ្ដើមនៃរដូវវស្សាបានចូលរួមកាត់បន្ថយកម្ដៅ ដែលក្ដៅខ្លាំងក្នុងរដូវប្រាំង និងផ្ដល់ឱ្យយើងនូវអារម្មណ៍ផាសុកភាពក្នុងការរស់នៅ ប៉ុន្តែការមកដល់នៃខ្យល់មូសុងនៃរដូវវស្សា ក៏នាំមកនូវជំងឺជាច្រើនផងដែរ មានទាំងជំងឺឆ្លង និងជំងឺមិនឆ្លង។ ប្រសិនបើមិនយកចិត្តទុកដាក់ថែសុខភាពឱ្យបានល្អ សំណើមក្នុងខ្យល់ និងភ្លៀងធ្លាក់ខ្លាំងក្នុងរដូវនេះ នឹងធ្វើឱ្យយើងឈឺមិនខាន។ យើងសង្កេតឃើញមានជំងឺចំនួន ៤ដែលឧស្សាហ៍កើតមានក្នុងរដូវនេះ និងទាមទារឱ្យយើងមានការប្រុងប្រយ័ត្ន និងការពារខ្លួនឱ្យបានល្អ។

. គ្រុនឈាម (Dengue) គ្រុនឈាម ជាជំងឺដែលកាចសាហាវ នឹងងាយកើតមានជាងគេនៅរដូវភ្លៀង។ ជំងឺនេះ កើតឡើងដោយសារមូសខ្លាខាំ ហើយមានរោគសញ្ញាមួយចំនួនដូចជា គ្រុនក្ដៅ ឡើងកន្ទួលក្រហម ឈឺក្បាល និងចំនួនផ្លាកែតទាប។ ដើម្បីជៀសវាងការកើតមានជំងឺគ្រុនឈាម អ្នកត្រូវប្រាកដថា អ្នករក្សាអនាម័យនៅផ្ទះបានល្អ ហើយរៀបចំរបស់របរផ្សេងៗ ពិសេស​លុប​ថ្លុកទឹកដែល​នៅ​ក្បែរៗផ្ទះកុំ​ឱ្យ​កើត​មាន​ដង្ហូវទឹក។

. គ្រុនពោះវៀន (Typhoid) ការបរិភោគអាហារ និងទឹកដែលមានមេរោគ គឺជាមូលហេតុចម្បង ដែលនាំឱ្យមានជំងឺគ្រុនពោះវៀន។ បាក់តេរី Salmonella typhi ដែលមាននៅក្នុងទឹកមិនស្អាត និងអាហារដែលគ្មានអនាម័យ ជាភ្នាក់ងារបង្កឱ្យមានជំងឺនេះ។ ដូច្នេះ អ្នកជំនាញ បានណែនាំឱ្យយើងជៀសវាងការញ៉ាំអាហារដែលគ្មានអនាម័យជាចាំបាច់ ត្រូវប្រាកដថា ទឹកដែលអ្នកទទួលទានជាទឹកស្អាត ជាពិសេសក្នុងរដូវភ្លៀង។ ការរក្សាអនាម័យបានល្អ គឺជាកត្តាសំខាន់ដែលអាចការពារអ្នក និងគ្រួសារពីជំងឺគ្រុនពោះវៀន។

. រលាកថ្លើមប្រភេទ A (Hepatitis A) ការទទួលទានទឹក និងអាហារ ដែលមិនមានអនាម័យ អាចបង្កឱ្យអ្នកមានជំងឺថ្លើមប្រភេទ A។ ការកើតមានជំងឺនេះ ប៉ះពាល់ខ្លាំងទៅដល់សុខភាពថ្លើម ព្រមទាំងអាចគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺទៀតផង។ ហេតុនេះ នៅរដូវភ្លៀង យើងត្រូវរក្សាអនាម័យឱ្យបានខ្ពស់។ ជាពិសេស ដើម្បីការពារខ្លួនពីជំងឺនេះ រាល់បន្លែ ផ្លែឈើ ដែលយើងទទួលទាន គួរតែត្រូវបានសម្អាតឱ្យបានស្អាត។

៤. គ្រុនក្ដៅ (Viral fever)៖ ការកើតជំងឺគ្រុនក្ដៅគឺជារឿងធម្មតា នៅពេលអាកាសធាតុប្រែប្រួល។ រោគសញ្ញានៃជំងឺនេះ មានដូចជា ក្ដៅខ្លួន ញាក់ និងឈឺរាងកាយ។ ជំងឺនេះ ជាប្រភេទជំងឺឆ្លង វាកើតឡើងដោយសារការប៉ះពាល់រាងកាយគ្នា ឬការធ្វើដំណើរកាត់ទឹកភ្លៀង។ អ្នកជំងឺត្រូវរងចាំចាប់ពី ៣ថ្ងៃ ទៅ៧ថ្ងៃ ដើម្បីជាសះស្បើយពីជំងឺនេះ។ ហេតុនេះ ដើម្បីការពារខ្លួនពីជំងឺគ្រុនក្តៅ អ្នកគួរទទួលទានទឹកក្ដៅឱ្យបានច្រើន និងជៀសវាងការធ្វើដំណើរកាត់ភ្លៀង និងខ្យល់ខ្លាំង ម្យ៉ាងទៀតត្រូវជៀសវាងការប៉ះផ្ទាល់ជាមួយបុគ្គល ដែលកំពុងឈឺជំងឺនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...