គន្លឹះដើម្បីទាក់ទាញទំនាក់ទំនងល្អៗមកក្បែរខ្លួន

ធ្លាប់ចាប់អារម្មណ៍ដែរទេ ពេលលោកអ្នកស្ថិតក្នុងទំនាក់ទំនងមួយដ៏ល្អ វាជាកាតាលីករដ៏សំខាន់ក្នុងការជំរុញឱ្យបង្កើនផលិតភាព មិនថាការងារ ឬការសិក្សា។ ពេលមនុស្សទទួលបានការគាំទ្រផ្នែកផ្លូវចិត្តគ្រប់គ្រាន់ តាមរយៈទំនាក់ទំនងណាមួយ គឺជួយឱ្យពួកគេ មានសមត្ថភាពក្នុងការគ្រប់គ្រងស្រ្តេស រក្សាថាមពលជំរុញចិត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងមានប្រសិទ្ធភាពផងដែរ ។  ជារឿយៗ មនុស្សមួយចំនួនបានរកវិធីសាស្រ្តគេចពីទំនាក់ទំនងដែលមិនល្អ (Toxic Relationship)។ ដោយឡែកថ្ងៃនេះ គេហទំព័រ Yourtango បានជជែកអំពី វិធីសាស្រ្តទាក់ទាញទំនាក់ទំនងល្អៗមកក្បែរខ្លួន (Healthy relationship ) គឺដើម្បីពង្រឹងការរស់នៅ ឱ្យកាន់តែមានប្រសិទ្ធភាព និងមានរៀបរាប់លម្អិតដូចខាងក្រោម ៖​

១. ផ្សះផ្សាខ្លួនឯងពីទំនាក់ទំនងដែលមិនល្អពីមុនៗ ៖ មុនពេលបង្កើតទំនាក់ទំនងថ្មីៗ លោកអ្នកចាំបាច់ត្រូវតែថែទាំ យកចិត្តទុកដាក់ពិនិត្យ និងប្រើពេលឱ្យបានច្រើនក្នុងការសង្កេត ឬវាយតម្លៃពីហានិភ័យដែលគង់តែនឹងកើតឡើងជាមុនសិន។ ហើយធ្វើយ៉ាងណា កុំឱ្យអារម្មណ៍ដក់ជាប់ជាមួយនឹងអតីតកាលទាំងឡាយ សឹមអនុញ្ញាតឱ្យមានទំនាក់ទំនងបែបជិតដិតកើតមានជាថ្មី។ គណនាទាំងរឿងល្អ និងរឿងដែលមិនល្អ រួមទាំងសកម្មភាព និងកំហុស ដែលត្រូវតែបញ្ចៀសចេញ មិនឱ្យកើតមានជាថ្មី ឬមិនចង់ជួបក្នុងទំនាក់ទំនងថ្មីម្តងទៀត។ ក្រោយរកឃើញ ឬក៏ឆ្លុះបញ្ចាំងសព្វគ្រប់អស់ហើយ សូមចំណាយពេលខ្លះ ក្នុងការបញ្ចេញរាល់កំហឹង ដែលមានពីមុនៗ ចេញមកក្រៅឱ្យអស់សិនតាមរយៈសកម្មភាពដូចជា ៖ កាត់បន្ថយស្រ្តេស ឬភាពតាងតឹង បង្កើនថាមពលដោយការសរសេររៀបរាប់ នូវអារម្មណ៍សៅហ្មងទាំងឡាយដែលមិនពេញចិត្ត ឬក៏និយាយប្រាប់នរណាម្នាក់ដែលលោកអ្នកទុកចិត្តនិងស្និទ្ធស្នាលបំផុត។ ជាជម្រើសល្អមួយបន្ថែមទៀត លោកអ្នកគួរតែរៀបចំបរិយាកាសរស់នៅឱ្យមានសោភ័ណភាព ដើម្បីបង្កើនបានអារម្មណ៍វិជ្ជមាន ហើយក៏ជាផ្នែកមួយជួយទាក់ទាញមនុស្ស ឬក៏ទំនាក់ទំនងល្អៗ ចូលទៅក្នុងដំណើរជីវិតបានមួយចំណែកដែរ។

២. ស្គាល់ខ្លួនឯងច្បាស់ថាចង់បានអ្វីពីទំនាក់ទំនង ៖ ក្រោយទទួលបានបទពិសោធន៍មិនល្អ តាមរយៈទំនាក់ទំនងចាស់ៗកន្លងមក ទោះចង់ឬមិនចង់ លោកអ្នកអាចនឹងរៀនសូត្របានច្រើន ហើយក៏នឹងមានកាវិវឌ្ឍន៍ខ្លួនទៅតាមប្រភេទរឿងរ៉ាវដែលបានឆ្លងកាត់។ ហេតុដូច្នេះហើយ រាល់សេចក្ដីប៉ងប្រាថ្នារបស់អ្នកទៅពេលខាងមុខ ក៏មានការផ្លាស់ប្តូរទៅតាមថេរៈវេលាណាមួយដូចគ្នាដែរ។ ជាន័យបន្ថែមគឺអ្វីដែលអ្នករំពឹងទុកពីទំនាក់ទំនងថ្មី អាចនឹងខុសពីមុន ដែលជាហេតុត្រូវការឱ្យលោកអ្នក ចាំបាច់ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់សិនថា ចង់បានអ្វីពីទំនាក់ទំនង។ ប្រសិនបើ មិនដឹងថាត្រូវចាប់ផ្តើមដោយរបៀបណានោះទេ គឺអាចសរសេរពីប្រភេទទំនាក់ទំនងដែលចង់ឱ្យកើតមាននៅពេលអនាគត និងរបៀបប្រើប្រាស់ពេលជាមួយគ្នាជាដើម។

៣. ពេញចិត្តនិងស្រឡាញ់ខ្លួន​ឯង ៖ មានអ្នកជំនាញចិត្តសាស្រ្តមួយចំនួនបានលើកយកចំណុចនេះមកបកស្រាយ ពីព្រោះវាពាក់ព័ន្ធនឹងសុខដុមរមនានៃការរស់នៅ។ ការស្រឡាញ់ខ្លួនឯង គឺទាក់ទងនឹងការថែទាំខ្លួនឯង ទាំងផ្លូវចិត្តនិងផ្លូវកាយ ដែលរួមបញ្ជូលទាំងការរស់នៅល្អ អារម្មណ៍ល្អ ការទទួលទានអាហារល្អ ផឹកភេសជ្ជៈល្អៗ ធ្វើលំហាត់ប្រាណ និងការគេងឱ្យបានគ្រប់គ្រាន់ជាដើម។ និយាយអំពីការថែទាំខ្លួនឯង គេក៏មិនភ្លេចលើកមកមកអនុវត្តន៍នោះដែរ ទាក់ទងអំពីការផ្តល់ជំនួយស្មារតី ឬការបណ្តុះព្រលឹងតាមរយៈសកម្មភាពដូចជា ៖ អាន រៀន បង្កើនភាពច្នៃប្រតិដ្ឋ និងសកម្មភាពជាច្រើនទៀតដែលជំនួយទៅកាន់បញ្ញាស្មារតី ។

នៅពេលដែលលោកអ្នក ចាប់ផ្តើមចេះស្រឡាញ់ខ្លួន​ឯងពិតប្រាកដ នោះលោកអ្នក ក៏នឹងមានឱកាសទទួលបានក្ដីស្រឡាញ់បន្ថែមពីមជ្ឈដ្ឋាននានាត្រឡប់មកវិញដែរ។ ទន្ទឹមគ្នានោះអាចនឹងទទួលអារម្មណ៍ថា បានធ្វើរឿងគប្បីចំពោះខ្លួន​ឯង ហើយកាត់ចោល នូវភាពមន្ទិលខកចិត្តទាំងអំបាលម៉ានឱ្យចាក់ចេញឆ្ងាយ។ សូមចាំថា រាល់ក្ដីស្រឡាញ់ទាំងអស់ គឺចាប់ផ្តើមពីការចេះ ស្រឡាញ់ខ្លួនឯងមុនជាត្រីមុខ។  ដូច្នេះហើយបើអ្នកចេះស្រឡាញ់ខ្លួនឯងជាមុន នោះវាក៏ងាយស្រួលសម្រាប់អ្នកដទៃ ដើម្បីមានឱកាសទៅស្រឡាញ់អ្នកវិញដូចគ្នា។

៤. ពង្រឹងខ្លួនឯងឱ្យមានគុណភាព ៖ បើក្នុងករណីលោកអ្នក កំពុងដាក់ក្ដីសង្ឃឹម ឬក្ដីរំពឹងចង់បានមនុស្សដែលមានគុណភាពចូលក្នុងទំនាក់ទំនង ដូច្នេះគួរតែអភិវឌ្ឍន៍ ខ្លួនឯងឱ្យមានគុណភាពបែបនោះដូចគ្នាដែរ។ ឧបមាថា អ្នកចង់បានមនុស្សដែលស្គាល់ខ្លួន​ឯង ហើយដឹងពីរបៀបថែទាំខ្លួនឯង អ្នកក៏ត្រូវតែដឹងពីវាដូចគ្នាដែរ។ ហើយបើពួកគេជាមនុស្សដែលចូលចិត្តការអភិវឌ្ឍខ្លួន អ្នកក៏គួរតែបែបនេះដែរ។ តែមិនមែនមានន័យថា ត្រូវផ្លាស់ប្តូរគោលដៅការងារ ឬក៏ចំណូលចិត្ត និងធម្មជាតិរបស់ខ្លួនឯងនោះទេ! គឺគ្រាន់តែគិតអំពីរឿងដែលនាំឱ្យមានភាពរីកចម្រើនទាំងទ្វេភាគីប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥. ប្រើជីវិតឱ្យល្អហើយរីករាយជាមួយវា ៖ រស់ក្នុងជីវិតដែលល្អចំពោះចំណុចនេះ ចង់សំដៅថា រស់ក្នុងជីវិតពិតនៃខ្លួន​ឯង ផ្តល់ឱ្យខ្លួនឯងនូវសុភមង្គលពិត និងអាចបំពេញតម្រូវការជីវិតផ្ទាល់ខ្លួន។ តើអ្នកកំពុងតែសម្លឹងមើលរកប្រភេទមនុស្សដែលមានគុណភាពខ្ពស់មែនទេ? ជាដំបូង អ្នកក៏គួរតែរស់នៅជាមួយនឹងជីវិតដែលល្អជាមុនសិន ដែលកត្តានេះហើយក៏ជាចំណុចទាក់ទាញមនុស្សល្អៗទៅកាន់ទំនាក់ទំនងដែរ។

៦. ធ្វើសកម្មភាពដែលរីករាយ ៖ ទំនាក់ទំនងល្អឬស្និទ្ធស្នាល តែងបង្កឱ្យមានការនិយាយលេងសើច ធ្វើសកម្មភាពឆ្កួតៗ ធ្វើរឿងដែលប្លែកៗ ឬក៏តែងតែមានអារម្មណ៍ថាអាចធ្វើជាខ្លួនឯងបានគ្រប់ពេល។ ដូច្នេះ លោកអ្នក ក៏គួរតែរៀនអំពីរបៀបទាំងនេះផងដែរ ដោយផ្តល់ភាពរីករាយទាំងនេះទៅកាន់អ្នកដទៃឬក៏នរណាម្នាក់ ក្នុងគោលដៅផ្តល់បរិយាកាសដែលមានផាសុកភាពទៅកាន់ពួកគេ។

៧. ដាក់ដែនកំណត់ និងស្គាល់គុណតម្លៃរបស់ខ្លួនឯង ៖ ទោះបីជានៅក្នុងទំនាក់ទំនងមួយមានផាសុកភាពស្រាប់រួចហើយយ៉ាងណាក៏ដោយ ប៉ុន្តែក៏ត្រូវមានដែនកំណត់ដែរ គឺត្រូវដឹងពីការទទួលបានសកម្មភាពយកចិត្តទុកដាក់ និងការប្រព្រឹត្តបែបណាចំពោះភាគីម្ខាងទៀត។ គួរចងចាំដែរថា ទោះស្ថានភាពទំនាក់ទំនងល្អក្នុងកម្រិតណាក៏ដោយ លោកអ្នកត្រូវតែហ៊ានបដិសេធចំពោះអ្វីដែលមិនឆ្លើយតបនឹងតម្រូវការ។

៨. ផាត់ចោលទំនាក់ទំនងដែលនាំទៅរកហេតុមិនល្អ ៖ បើនៅសុខៗ លោកអ្នកស្រាប់តែរកឃើញថា មនុស្សដែលអ្នកកំពុងតែសេពគប់ ហាក់មានអ្វីមិនប្រក្រតី ឬក៏មិនស៊ីចង្វាក់គ្នាជាមួយអ្នក គឺត្រូវហ៊ានសម្រេចចិត្តក្នុងការរក្សា ឬក៏បន្តទុកទំនាក់ទំនងបែបនេះ? រាល់ការសម្រេចទាំងឡាយ គឺត្រូវតែប្រើប្រាស់ការគិត ឬស្មារតីមកវិភាគឱ្យបានហ្មត់ចត់ គឺមិនត្រូវប្រើត្រឹមតែបេះដូងនោះទេ។

៩. បង្ហាញពីតម្រូវការរបស់អ្នក ៖ ប្រសិនបើអ្នកត្រូវការជំនួយ ឬក៏មានមន្ទិលអ្វីមួយ សូមនិយាយចេញឱ្យភាគីម្ខាងទៀតបានដឹង ដោយបង្ហាញពីគោលបំណងច្បាស់ៗ ចំៗ និងសួរត្រង់ៗ អំពីការផ្លាស់ប្តូរទៅរកភាពវិជ្ជមានណាមួយ។

១០. រៀនបន្ថែមអំពីការធ្វើឱ្យទំនាក់ទំនងល្អជាងមុន ៖ បើសិនជាអ្នក ពិតជាយកចិត្តទុកដាក់អំពីការបង្កើតទំនាក់ទំនងមួយយ៉ាងជាក់លាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកគួរតែអាចទាក់ទងនឹងបញ្ហានេះឱ្យបានច្រើន ចូលរួមក្នុងកិច្ចពិភាក្សា សាកសួរអ្នកមានបទពិសោធន៍ ឬប្រឹក្សាជាមួយអ្នកជំនាញតែម្តង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​