ស្ថាបនិក​ ​HA​NS ​Education ​៖​ ​គ្មាន​ជំនាញ​ណា​ល្អ​ជាង​គេ​ទេ ​ក្នុង​សម័យ​​ AI ​ក្រៅ​ពីមានសមត្ថភាព​បត់បែន ​និងចំណេះដឹង​ភាសា​បរទេស

​ថ្លែង​នៅក្នុង​ ​«​វេទិកា​អាហារូបករណ៍​ ​និង​ជំនាញ​សិក្សា​ ​២០២៦​» កាលពី​ថ្ងៃអាទិត្យ (៦ កញ្ញា)​ ​លោក​ ​លឹម ​សុខ​ហៀង​ ​ស្ថាប​និក​ ​HA​NS ​Education ​Consultancy ​លើកឡើង​ថា​ ​គេ​មិន​អាច​កំណត់​បាន​ ជំនាញ​មួយ​ណា​ល្អ​ជាង​គេ​នោះ​ទេ​ ព្រោះ​ពិភពលោក​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា ​និង​បញ្ញា​សប្ប​និមិត្ត​ ​AI ​ដែល​ធ្វើឱ្យ​ការងារ​ ​និង​តម្រូវការ​នៃ​ជំនាញ​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។

​ដូច្នេះ ​លោក​លើកទឹកចិត្ត​ដល់​សិស្ស​-​និស្សិត​ ​គួរ​ជ្រើសរើស​ជំនាញ​ណា​ដែល​អាច​បណ្តុះ​សមត្ថភាព​ប្រើប្រាស់​បាន​ទូលំទូលាយ ដូចជា​ ​សមត្ថភាព​គិត​វិភាគ ការ​អាន ការ​ស្រាវជ្រាវ​ ​និង​ការ​ធ្វើការងារ​ជា​ក្រុម​។ ​លោក​យល់​ថា​ ​សមត្ថភាព​ទាំងនេះ​នឹង​ជួយ​ឱ្យ​សិស្ស​អាច​បត់​បែន​ទៅ​តាម​ការ​ផ្លាស់ប្តូរ​នៃ​ទីផ្សារ​ការងារ​ ​និង​បច្ចេកវិទ្យា​នា​ពេល​អនាគត​។

​ក្រៅ​ពី​ជំនាញ​វិជ្ជាជីវៈ ​លោក​ក៏​ណែនាំឱ្យ​សិស្ស​បន្ថែម​ការ​សិក្សា​ភាសា​បរទេស ​ជាពិសេស​ភាសា​អង់គ្លេស ​និង​ភាសា​ចិន​។ ​លោក​ពន្យល់​ថា​ ​ភាសា​អង់គ្លេស​នៅតែ​មាន​សារៈសំខាន់​សម្រាប់​ការ​សិក្សា​ ​និង​ការងារ​ ​ខណៈ​ភាសា​ចិន​ក៏​កាន់តែ​មាន​តម្រូវការ​នៅ​កម្ពុជា​ ​ដោយសារ​មាន​ការ​កើនឡើង​នៃ​សកម្មភាព​វិនិយោគ​ ​និង​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចិន​។

​លោក​ លឹម​ ​សុខ​ហៀង ​បាន​បញ្ជាក់​ថា​ ​ការ​ចេះ​ភាសា​ ​គឺ​ប្រៀប​ដូចជា​កូនសោ​ដែល​អាច​បើក​ទ្វារ​ឱ្យ​សិស្ស​-​និស្សិត​ធ្វើ​ការ​ទំនាក់ទំនង​ជា​អន្តរជាតិ​ ​និង​ជាមួយ​មនុស្ស​មកពី​ប្រទេស​ផ្សេង​ៗ​ ​ប៉ុន្តែ​ការ​ចេះ​ភាសា​តែ​មួយ​មុខ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​ ​សិស្ស​គួរ​មាន​ទាំង​សមត្ថភាព​ភាសា​ ​និង​ជំនាញ​ច្បាស់លាស់ ​នោះ​នឹង​អាច​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន​នៅក្នុង​ទីផ្សារ​ការងារ​នា​ពេល​អនាគត​។

​ជាមួយគ្នា​នេះ​ កញ្ញា​ ​អ៊ុង ​ខេមរាបូណ៍​មី​ច័ន្ទ​ ​ម្ចាស់​ជ័យលាភីត​ស៊ូ​មតិ J​CI ​ក៏​លើកឡើង​ដែរ​ថា​ ​ពេល​ខ្លះ​ជំនាញ​ដែល​សិស្ស​ជ្រើសរើស​សិក្សា​នៅ​សាកលវិទ្យាល័យ​ ​មិន​មែន​សុទ្ធតែ​ធានា​ថា​ ​ពួក​គេ​អាច​ចេញ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជំនាញ​មួយ​នេះ​ក្រោយពេល​បញ្ចប់​ការ​សិក្សា​នោះ​ទេ​។ ​កញ្ញា​បន្ត​ថា​ ​កត្តា​សង្គម ការ​កើតឡើង​ជំងឺ​កូវីដ​១៩ ​ឬ​បញ្ហា​សង្គ្រាម​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ការ​ប្រែប្រួល​ ​អាច​ធ្វើឱ្យ​សិស្ស​មួយចំនួន​ក្រោយពេល​បញ្ចប់​ការ​សិក្សា​ ​ប្រឈម​បញ្ហា​គ្មាន​ការងារ​ធ្វើ​ ​ដូច្នេះ​សិស្ស​គួរ​ពិចារណា​ឱ្យ​បាន​ម៉ត់ចត់​មុន​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​មក​សិក្សា​។

​បើ​តាម​ ​កញ្ញា​ ​ខេមរាបូណ៍​មី​ច័ន្ទ ​ក្រោយពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​១២​ ​សិស្ស​មួយចំនួន​អាច​មាន​គោលដៅ​ច្បាស់លាស់​ថា​ចង់​រៀន​ជំនាញ​អ្វី​ ​ប៉ុន្តែ​សិស្ស​ខ្លះ​ទៀត​នៅ​មិន​ទាន់​ដឹង​ថា​ខ្លួនឯង​គួរតែ​ជ្រើសរើស​ជំនាញ​អ្វី​នោះ​ទេ ​ដូច្នេះ​កំហុស​ដ៏​ធំ​មួយ​ គឺ​ហាម​ជ្រើសរើស​ជំនាញ​សិក្សា​តាម​គ្នា​ ​ផ្ទុយទៅវិញ​ ​សិស្ស​ ​និស្សិត​ ​គួរតែ​ចំណាយ​ពេល​ស្វែងយល់​ពី​ចំណង់ចំណូលចិត្ត​ ​សមត្ថភាព​ ​និង​គោលដៅ​របស់​ខ្លួន​ ​ព្រមទាំង​ពិភាក្សា​ជាមួយ​អាណាព្យាបាល​ ​រៀម​ច្បង​ ​អ្នក​មាន​បទពិសោធន៍ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ ​និង​ការ​ណែនាំ​មុន​ធ្វើ​ការ​សម្រេចចិត្ត​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...