រដ្ឋមន្រ្តីក្រសួងអប់រំ៖ អំណាន គឺជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងគុណភាពអប់រំ

ភ្នំពេញ- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើក​ឡើងថា អំណាន គឺជាមូលដ្ឋានគ្រឹះក្នុងការ​ពង្រឹងគុណភាពអប់រំ ក្នុងការបន្តការសិក្សាទៅមធ្យមសិក្សា និងឧត្តមសិក្សា។ ការលើកឡើងរបស់​ឯកឧត្តមបណ្ឌិតសភាចារ្យនេះ បានធ្វើ​ឡើង​នៅ​ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសការអនុវត្តជាផ្លូវការ គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) ដែលត្រូវធ្វើ​ឡើង​កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ដោយ​មើលឃើញថា អំណាន ជាមូលដ្ឋានគ្រឹះ ទើបវិធីសាស្ត្របង្រៀនអំណានដំបូងត្រូវបានរៀបចំឡើងដើម្បីជួយគ្រូដឹកនាំការបង្រៀន និងរៀនកាន់តែសកម្ម ។ ទន្ទឹមគ្នានេះ ក៏​មាន​ការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព តាមរយៈការអនុវត្តសកម្មភាពក្នុងថ្នាក់រៀនតាមគោលការណ៍ខ្ញុំធ្វើ យើងធ្វើ និងអ្នកធ្វើ ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា វិធីបង្រៀនអំណានដំបូងនេះ គឺប្រមូលផ្តុំនូវវិធីសាស្រ្តពីរ រួមមាន វិធីសាស្រ្តប្រកប និងវិធីសាស្រ្តសរុប ដែលជួយឱ្យកុមារចេះប្រកប ចងចាំ ដោយបង្ហាញជារូបភាព និងជួយពង្រឹងឱ្យកុមារចេះស្គាល់សូរ ស្គាល់តួរអក្សរ ចេះអានព្យាង្គ និងពាក្យ ចេះអានស្ទាត់ អានយល់ន័យអំណានលឺ អំណានដៃគូ អំណានបុគ្គល ដោយប្រើសៀវភៅរឿងខ្លីៗសម្រាប់សិស្សអានចំនួន៦០ចំណងជើង។

“កញ្ចប់អំណាន និងគណិតវិទ្យា ថ្នាក់ទី១ និងថ្នាក់ទី២ បានអនុវត្តកន្លងមកពិតជាមានគុណភាព និងប្រសិទ្ធភាព ក្នុងការបង្រៀន និងរៀនដើម្បីលើកកម្ពស់គុណភាពអប់រំ បង្កើនលទ្ធផលការសិក្សារបស់សិស្ស នៅបឋមសិក្សា ពោលគឺកុមារកម្ពុជា ចេះអាន ចេះសរសេរ និងចេះគិតលេខទាំងអស់គ្នា ដែលជាមូលដ្ឋានគ្រឹៈនៃការអប់រំ នៅថ្នាក់មធ្យមសិក្សា និងឧត្តមសិក្សាផងដែរ”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ជាមួយ​គ្នានេះ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏​បានថ្លែងអំណរគុណដល់ទីភា្នក់ងារជំនួយសហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់គម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង ដោយទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ ក៏​នឹង​ផ្តល់អាទិភាពខ្ពស់បំផុតដល់ការលើកកម្ពស់សមត្ថភាពអានរបស់សិស្សានុសិស្ស ជាពិសេសនៅថ្នាក់ទី១ ទី២ និងទី៣ ដោយ​សហការជាមួយអង្គការដៃគូពាក់ព័ន្ធដើម្បីផលិតកញ្ចប់សម្ភារៈអំណានដំបូង។

ឯកឧត្តម ផាទ្រីក មឺហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID) បានបង្កើតកម្មវិធីអំណានថ្នាក់ដំបូង (EGR) ដែលគេស្គាល់ជាទូទៅថា ជាគម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង ។ ឯកឧត្តមបន្តថា ភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា និងភាពជាដៃគូសកលសម្រាប់ការអប់រំ ដែលហៅកាត់ថា GPR គឺដើម្បីអនុវត្តកម្មវិធីអំណានសម្រាប់ថ្នាក់ទី១ និងទី២ នៅសាលារដ្ឋចំនួន ២៥០០ សាលា ក្នុងខេត្តគោលដៅចំនួន៨។

តាមការបញ្ជាក់របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ផ្អែកលើសមិទ្ធិផលរបស់គម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង (ACR-cambodia) នឹងបន្តអនុវត្តគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំផ្សេងៗទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់កម្មវិធីសិក្សាកម្រិតថ្នាក់ដំបូង ដល់សិស្សានុសិស្សនៅទូទាំងប្រទេស ដោយធានាថា គ្មានកុមារណាម្នាក់ត្រូវបានគេមើលរំលង  រួមទាំងកុមារដែលមានពិការភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...