នាយកអង្គការភ្លែន ៖ ការគិតគូរពីអនាម័យស្ត្រី និងក្មេងស្រីនៅជំរំជនភៀសសឹក ដើម្បីធានាសុវត្ថិភាព និងមិនផាត់នរណាម្នាក់ចោល

ការប៉ះទង្គិចគ្នា​ដោយ​អាវុធ​រវាងកងទ័ពកម្ពុជា និង​ប្រទេស​ថៃ​នៅ​តាម​បន្ទាត់ព្រំដែន បានធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​រស់​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ក៏​ដូចជា​ខេត្ត​ពោធិ៍សាត់ ត្រូវ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​ទៅ​កាន់ទីសុវត្ថិភាព។ យោង​តាម​របាយការណ៍​ចុងក្រោយ​របស់ក្រសួងការពារជាតិ​ មក​ទល់បច្ចុប្បន្ន ជនភៀសសឹក​កម្ពុជា មានចំនួនជាង១២ម៉ឺននាក់, លោក យី គឹមថាន នាយកអង្គការភ្លែន​កម្ពុជា កត់ស្គាល់ថា នៅ​ក្នុងស្ថានភាពដ៏លំបាកនេះ ស្រ្តី និងក្មេងស្រី គឺជាអ្នករងគ្រោះខ្លាំង ព្រោះពួកគាត់ជួបប្រទះនឹងបញ្ហាជាច្រើនទាក់ទងនឹងសុខភាព អនាម័យ ឯកជនភាព និងភាពថ្លៃថ្នូររបស់ស្រ្តី និងក្មេងស្រី។

បើតាម​លោក គឹមថាន នៅតំបន់ជនភៀសសឹក ភាគច្រើនមិនមានបង្គន់អនាម័យ បន្ទប់ទឹកគ្រប់គ្រាន់ និងកន្លែងផ្លាស់ប្តូរសម្លៀកបំពាក់ ឬសំឡីអនាម័យដាច់ដោយឡែកសម្រាប់ក្មេងស្រី និងស្ត្រីនោះទេ។ មួយវិញទៀត ពួកគាត់ប្រឈមនឹងកង្វះខាតទឹកស្អាតក្នុងការសម្អាតខ្លួនប្រាណ និងអនាម័យទូទៅ ដែលជាតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ។

គិតគូរអនាម័យប្រជាជនភៀសសឹក

លោក យី គឹមថាន លើកឡើងថា អង្គការភ្លែនអន្តរជាតិកម្ពុជា បានយកចិត្តទុកដាក់ចំពោះអនាម័យស្ត្រី និងក្មេងស្រីនៅជំរុំជនភៀសសឹក ដោយធ្វើការសហការជាមួយក្រសួងអភិវឌ្ឍជនបទក្នុងការសាងសង់បង្គន់អានាម័យចំនួន៦០ ដោយមានបែងចែកសម្រាប់ក្មេងស្រី និងក្មេងប្រុស ដំឡើងធុងចម្រោះទឹកដែលមានចំណុះ ២៥លីត្រ ចំនួន២០ធុង ធុងស្តុកទឹកដែលមានចំណុះ ២០០០លីត្រចំនួន២ ដើម្បីឱ្យក្មេងស្រី និងស្ត្រីមានទឹកស្អាតប្រើប្រាស់។ លើសពីនេះ ក៏មានចែកជូននូវកញ្ចប់ទឹកស្អាតអនាម័យចំនួន ៧២០កញ្ចប់ ជូនដល់គ្រួសារជនភៀសសឹក តម្លើងតង់សម្រាប់ផ្លាស់ប្តូរសម្លៀកបំពាក់ និងសំឡីអនាម័យចំនួន៧ ដើម្បីឱ្យពួកគាត់មានឯកជនភាព សេចក្តីថ្លៃថ្នូរ និងជៀសផុតពីការប្រឈមនឹងការរំលាភបំពាន ឬការបៀតបៀនផ្លូវភេទជាដើម។

បើតាម លោក យី គឹមថាន អង្គការភ្លែនអន្តរជាតិកម្ពុជា កំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធទាំងរដ្ឋាភិបាល ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយដល់កុមារ ជាពិសេសកុមារី និងស្ត្រីវ័យក្មេងដែលស្ថិតនៅជំរុំភៀសខ្លួនឱ្យទទួលបាននូវតម្រូវការជាក់ស្តែងមានសុវត្ថិភាព និងធានាថាមិនមាននរណាម្នាក់ត្រូវបានផាត់ចោល។ លើសពីនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍជនបទ បានចុះពិនិត្យដំណើរការផ្គត់ផ្គង់ទឹកស្អាត និងការតបណ្តាញតាមបំពង់ទុយោទឹកពីស៊ីទែនទឹកចំណុះ ១០ ០០០លីត្រ នៅមណ្ឌលសុវត្ថិភាព សម្រាប់ជនភៀសសឹកបណ្ដោះអាសន្ន ស្ថិតនៅខេត្តព្រះវិហារ។

តាមរបាយការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ចំនួនជនភៀសសឹកសរុបមានចំនួន ១២៤ ៩៤០នាក់ ក្នុងនោះ ខេត្តឧត្តរមានជ័យ ចំនួន៣៤ ០២៧ នាក់, ខេត្តព្រះវិហារ ចំនួន ៤២ ០១៦នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ៨ ៥០៥នាក់, ខេត្តពោធិ៍សាត់ ចំនួន៩០៦នាក់ និងខេត្តសៀមរាប ចំនួន៣៩ ៤៨៦ នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *