យុវជន​កម្ពុជា​កាន់តែច្រើន​ចាប់អារម្មណ៍បន្ត​ការ​សិក្សា​នៅ​ប្រទេសចិន

ក្រោយ​ពី​រដ្ឋាភិបាលចិន​បើក​ប្រទេស​ឡើងវិញ ជា​ការកត់សម្គាល់ឃើញថា យុវជន​កម្ពុជា​ជាច្រើន​មានចំណាប់អារម្មណ៍​ជា​ខ្លាំង​ក្នុង​ការ​បន្ត​សិក្សា​នៅ​ប្រទេសចិន តាមរយៈ​ការ​ប្រឡង​ប្រជែង​ទទួលបានអាហារូបករណ៍ និង​ការ​ស្នើ​សុំ​អាហារុបករណ៍​តាម​អនឡាញ​ទៅ​កាន់សាលា​ផ្ទាល់។ នេះជា​ការ​លើក​ឡើង​របស់ កញ្ញា ហោ រស្មី ប្រធាន​សមាគមនិស្សិតកម្ពុជា​ប្រចាំប្រទេសចិន អាណត្តិទី៦ ក្នុង​កិច្ចប្រជុំស្តីពី «ការណែនាំក្នុងការរៀបចំឯកសារអាហារូបករណ៍ ការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ដើម្បីបន្តការសិក្សានៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤» កាលពីពេលកន្លងទៅ។

បើតាម​ការ​លើក​ឡើង​របស់ កញ្ញា រស្មី បច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាចំនួន១០១០នាក់​កំពុងតែសិក្សា​នៅ​ខេត្ត​ក្រុង​ចំនួន២៦​ទូទាំង​ប្រទេសចិន ក្នុងនោះមាននិស្សិតថ្នាក់បណ្ឌិតចំនួន១៨នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២២៣នាក់ ថ្នាក់បរិញ្ញាបត្រចំនួន៧០៧ នាក់ បរិញ្ញាបត្ររង ចំនួន៣នាក់ និងថ្នាក់ភាសាចិន ចំនួន៥៩នាក់ ដោយសម្រាប់​និស្សិតស្រីសរុបមាន​ចំនួន៤៣២នាក់ ។

កញ្ញា ហោ រស្មី បន្ថែមថា និស្សិតអាហារូបករណ៍កម្ពុជា ត្រូវចាត់ទុកថា គឺជានិស្សិតដំបូងគេដែលបានត្រឡប់ចូលប្រទេសចិនវិញមុនគេក្នុងចំណោមនិស្សិត​មក​ពី​ប្រទេស​ជាច្រើនទៀតក្រោយពីមានវិបត្តិកូវីដ-១៩ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ។

លោក អ៊ុំ វុទ្ធទី ស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បាន​ឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ មាន​និស្សិតកម្ពុជាចំនួន៦៧រូបបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិននាពេលខាងមុខ ។ លោក អ៊ុំ វុទ្ធទី ក៏បានបញ្ជាក់ផងដែរថា និស្សិតកម្ពុជាទាំងអស់ដែលសិក្សានៅប្រទេសចិន ទាំងនិស្សិតអាហារូបករណ៍ និងនិស្សិតបង់ថ្លៃ សុទ្ធតែជាសមាជិក សមាជិការបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រៀបបាននឹងរស់នៅក្នុងផ្ទះតែមួយ គ្រួសារខ្មែរតែមួយ ដែលចាំបាច់ត្រូវការសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

ជាមួយ​គ្នា​នេះ លោក អ៊ុំ វុទ្ធទ្ធី ក៏​បានធ្វើ​ការ​ណែនាំអំពីពីការជ្រើសរើសជំនាញ និងការជ្រើសរើសសាកលវិទ្យាល័យល្បីៗទៅតាមជំនាញទូទាំងប្រទេសចិនដល់និស្សិតឱ្យដាក់ពាក្យទៅសិក្សា ជាពិសេសខាងសមាគមន៍ណែនាំសាកលវិទ្យាល័យនៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងធានជីន ទីក្រុងគ័នចូវ និងខេត្តក្រុងផ្សេងៗមួយចំនួនទៀត ។ លោក វុទ្ធទ្ធី ក៏​បានណែនាំដល់បេក្ខជនពីការ​តម្រូវឱ្យបំពេញឯកសារ CSC តាមOnline ដែលជាការដាក់ពាក្យចូលក្នុងសាកលវិទ្យាល័យនៅប្រទេសចិនក្រោយជាប់ជាបេក្ខភាពអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងនោះ​បេក្ខជនត្រូវត្រៀមឯកសារចាំបាច់មួយចំនួនដូចជា Recommendation Letter ២ច្បាប់ (ចេញពីលោកគ្រូ អ្នកគ្រូនៅសាលាឬសាកលវិទ្យាល័យដែលបានរៀន) លិខិតថ្កោលទោស សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ប្រតិបត្តិពិន្ទុ លិខិតបញ្ជាក់សុខភាព និងគម្រោងសិក្សារបស់បេក្ខជនជាដើម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ