លោក ស្រូយ ចំណាន

10:43 វិនាទី |  Added: 03.05.2023 |  0 views

Description

កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី១០ -​ លោក ស្រូយ ចំណាន ជំនាញព័ត៌មានវិទ្យា នៃវិទ្យាសា្ថនបច្ចេកទេសឧស្សាហកម្មលោក ស្រូយ ចំណាន ជាអតិតនិស្សិតជំនាញអគ្គីសនី មកបន្តការសិក្សាផ្នែកព័ត៌មានវិទ្យា លោកបានចំណាយពេលច្រើន ក្នុងការសិក្សាដោយសារការយល់ឃើញថា ការសិក្សាត្រូវធ្វើឡើងពេញមួយជិវិត។ ការសិក្សាដែលបន្តទៅមុខ ទោះបីជាវ័យរបស់លោកក៏ឈានទៅមុខដែរនោះ ក៏ ចំណាន មើលឃើញថា លោកត្រូវមានវិជ្ជាជីវៈ មុនពេលចេញប្រកបការងារ។ យោងតាមការសិក្សា ចំណាន បានមើលឃើញពីពិភពលោកបានទូលំទូលាយជាងមុន មានការសម្រេចចិត្តល្អជាងមុន ហើយលោកក៏មើលឃើញពីសក្តានុពលនៃការសិក្សាជំនាញព័ត៌មាន និងជំនាញអគ្គីសនី ដែលសុទ្ធតែពាក់ព័ន្ធនឹងគ្នា រហូតដល់លោកបានសម្រេចចិត្តបង្កើតទីក្រុងឆ្លាតវ័យដើម្បីប្រឡងបញ្ចប់ការសិក្សារបស់លោក។ តើចំណាន មានទស្សនៈជីវិតបែបណាខ្លះ ដើម្បីជំនះពាក្យរិះគន់ទៅលើការសិក្សារបស់លោក ហើយដំណើរនៅពេលខាងមុខលោកនឹងធ្វើអ្វីបន្តទៀត?

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។