អក្សរប្រៃយ៍រួមចំណែកលើកកម្ពស់ការអប់រំសម្រាប់ជនមានពិការភ្នែក និងអ្នកខ្សោយគំហើញ

ភ្នំពេញ – នៅថ្ងៃទី០៤ ខែមករា ជារៀងរាល់ឆ្នាំពិភពលោកតែងប្រារព្ធទិវាអក្សរប្រៃយ៍ (Braille) ពិភពលោក ។ អក្សរប្រៃយ៍ ឬអាចហៅថា អក្សរស្ទាប គឺជាតំណាងយ៉ាងងាយស្រួលនៃសញ្ញាអក្ខរក្រមនិងលេខ ដោយប្រើចំណុចប្រាំមួយដើម្បីតំណាងឱ្យអក្សរ និងលេខនីមួយៗ និងសូម្បីតែនិមិត្តសញ្ញាតន្ត្រី គណិតវិទ្យា និងវិទ្យាសាស្ត្រ ។

អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានចាត់ទុកអក្សរប្រៃយ៍ គឺចាំបាច់នៅក្នុងបរិបទនៃការអប់រំ សេរីភាពនៃការបញ្ចេញមតិ និងការបញ្ចេញមតិ ក៏ដូចជាបរិយាបន្ននៅក្នុងសង្គម ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងមាត្រា២ នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព ។ អក្សរប្រៃយ៍ប្រើប្រាស់ជាមធ្យោបាយទំនាក់ទំនងរបស់ជនមានពិការភាពភ្នែក និងអ្នកខ្សោយគំហើញ ។

អ្នកមានពិការភាពភ្នែក និងអ្នកខ្សោយគំហើញ ប្រើអក្សរប្រៃយ៍ គឺជាប្រព័ន្ធសំណេរអក្សរ សម្រាប់ស្ទាបដោយប្រើប្រាស់ចំណុចៗផុសចេញពីក្រដាស ដើម្បីឱ្យអ្នកអានអាចស្ទាបដឹង និងយល់ន័យ ។ អក្សរនេះ បានបង្កើតឡើងដោយគំនិតប្រតិដ្ឋរបស់ Louis Braille កាលពីឆ្នាំ ១៩២៤ និងបានយកទៅកែសម្រួលជាច្រើនភាសា ដែលផ្តល់ឱកាសចម្រុះសម្រាប់ជនមានពិការភាព និងធ្វើឱ្យសហគមន៍ទូទាំងពិភពលោកកាន់តែមានភាពសម្បូរបែប ។

ក្រសួងអប់រំ យុវជន និងកីឡា តែងគាំទ្រដល់ការប្រើប្រាស់អក្សរប្រៃយ៍ ដើម្បីលើកកម្ពស់ការអប់រំប្រកបដោយបរិយាប័ន្ន ។ ស្របគ្នានេះ ចាប់តាំងពីឆ្នាំ១៩៩៤ គ្រួសារថ្មីបានធ្វើការងារ ដើម្បីធ្វើឱ្យកុមារពិការភ្នែក និងខ្សោយគំហើញកាន់តែមានមធ្យោបាយល្អប្រសើរសម្រាប់ការរៀនសូត្រ តាមរយៈការអភិវឌ្ឍអក្សរប្រៃយ៍ខ្មែរ និងផលិតឯកសារជាអក្សរប្រៃយ៍សម្រាប់សាលារៀនអប់រំពិសេសទាំង៥ ដែលបង្កើតដោយអង្គការនេះ ។

រយៈពេលជាង ៣០ ឆ្នាំកន្លងទៅ សៀវភៅចំនួន ៤០.៥៧៦ ក្បាលស្មើនឹង ៤.០៧១.៩៣៩ទំព័រ បានបោះពុម្ពដោយវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)