ឯកឧត្តម ហេង សួរ ចាត់ទុកនិស្សិតជ័យលាភីអាហារូបករណ៍ជប៉ុន គឺជាធនធានដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយនិស្សិតដែលនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៣-២០២៥ ចំនួន២៦រូប កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ តំណាង​ឯកឧត្តម​កិត្តិទេសាបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ដោយ​ចាត់ទុកថា ជ័យលាភី​អាហារូបករណ៍​ជប៉ុន (JDS) ទាំងអស់ គឺជា​ធនធាន​ដ៏​មានសក្តានុពល​សម្រាប់​ការ​អភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ហេង សួរ ក៏បានលើកឡើងថា អាហាររូបករណ៍ដែលប្អូនៗទទួលបាននាពេលនេះ គឺកើតចេញពីចំណងមិត្តភាពដ៏ល្អរឹងមាំរវាងកម្ពុជា និងជប៉ុន និងកត្តាសន្តិភាព ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបុរេលក្ខខណ្ឌ។

ឯកឧត្តម ហេង សួរ បានក្រើនរំលឹកដល់និស្សិតទាំងអស់ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាក្នុងការបង្ហាញពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀតដែលនិស្សិតបានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុងពេលសិក្សានៅក្នុងប្រទេសជប៉ុន។

ជាមួយគ្នា​ឯកឧត្តមក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់នឹងទទួលបានជោគជ័យក្នុងដំណើរសិក្សានេះ ដើម្បីពាំនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ វិលត្រឡប់មកបម្រើការងារនៅកម្ពុជាវិញ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេសចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

សូមបញ្ជាក់ថា អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០០ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ អាហារូបករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាពដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។ គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតសរុបចំនួន ៥៤៨នាក់ បានទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍JDS។ ក្នុងឆ្នាំ២០២៣ នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦រូប (ស្រី១២រូប) ដែលមកពីក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានសាធារណៈចំនួន១៧ បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សាថ្នាក់អនុបណ្ឌិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...