ឯកឧត្តម ហង់ជួន ណារ៉ុន ៖ អ្នកចេះភាសាច្រើន មានខួរក្បាល​ល្អជាង​អ្នកចេះភាសាតែមួយ

ភ្នំពេញ – តាមការ​សិក្សា​ស្រាវជ្រាវ ការ​ចេះ​ភាសាច្រើន ធ្វើឱ្យ​ខួរក្បាល​គិត​បានល្អជាង​អ្នក​ដែល​ចេះ​ភាសា​តែមួយ និង​មាន​ការ​យល់ដឹង​ខាងផ្នែកវប្បធម៌ វិទ្យាសាស្រ្ត និង​មាន​បំណិន​ទំនាក់ទំនង​បានល្អជាង។ នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា។

យ៉ាងណាក៏ដោយ ឯកឧត្តម​លើកទឹកចិត្ត​​ឱ្យ​យុវជន​ខ្មែរ គួរ​តែ​រៀន​ភាសា​ខ្មែរឱ្យ​បានច្បាស់សិន មុន​នឹង​រៀន​ភាសា​បរទេស។

ឯកឧត្តម ហង់ជួន ណារ៉ុន

” ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​យុវជន​ខ្មែររៀនភាសាខ្មែរ​ឱ្យ​ច្បាស់ ដូច្នេះហើយ​បានជាក្រសួងអប់រំ យុវជន និង​កីឡា ដាក់ចេញជា​កម្មវិធីអំណានដំបូង​នៅថ្នាក់ទី១ ទី២ ទី៣ និង​គណិតដំបូង​ ដើម្បី​ឱ្យ​ចេះ​ភាសាខ្មែរ​ឱ្យ​ច្បាស់ មានមូលដ្ឋានគ្រឹះ​ឱ្យ​បានច្បាស់ ចាប់ពី​ថ្នាក់ទី៤ឡើងទៅ​ ទើប​ចាប់ផ្តើម​បង្រៀន​ភាសា​បរទេស…”

បើតាម​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តម ហង់ជួន ណារ៉ុន បច្ចុប្បន្ន​ឯកឧត្តមចេះ​ភាសាបរទេស​ចំនួន៦ ក្នុងនោះភាសាអឺរ៉ុប​ចំនួន៣ និង​ភាសាអាស៊ី​ចំនួន៣ ព្រោះថា ក្នុងនាមជាអ្នកឯកទេសសេដ្ឋកិច្ចអន្តរជាតិ ឯកឧត្តមត្រូវរៀនភាសារុស្ស៉ី ភាសាអង់គ្លេស និងភាសាបារាំង។ ក្រៅតែពីភាសាដែលតម្រូវនៅក្នុងជំនាញឯកឧត្តមក៏រៀនភាសាអាស៊ីចំនួន៣ទៀត។

ដោយ​ឡែក​បើ​និយាយ​ពីការ​រៀន​ភាសា​បរទេស​នៅ​ក្នុង​កម្មវិធីសិក្សា​របស់​កម្ពុជាវិញ ឯកឧត្តម​បញ្ជាក់ថា មាន​ចំនួន​២ភាសា​សម្រាប់​សាលា​មធ្យម​សិក្សា គឺភាសាអង់គ្លេស និង​ភាសាបារាំង ដោយ​ឡែក​នៅ​ថ្នាក់ឧត្តម​សិក្សា និស្សិត​អាច​ជ្រើសរើស​រៀន​ភាសា​អ្វី​ដែលខ្លួន​ឯងចង់រៀន ហើយ​និង​ទីផ្សារ​ដែលត្រូវ​ការ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏​បានលើកទឹកចិត្ត​ដល់សិស្ស​និស្សិត​កម្ពុជា គួរ​រៀន​ប្រវត្តិសាស្រ្ត​ខ្លួន​ឯង​ឱ្យ​បានច្បាស់ ហើយ​ក្នុង​បរិការអាស៊ាន យុវជន​ក៏​ត្រូវ​តែយល់ដឹង​ពីប្រទេស​ជិតខាង​នៅ​ក្នុង​អាស៊ាន​ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន