ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានតាំងពីបុរាណនៅក្នុងទំនៀមទម្លាប់ខ្មែរ។ ពិធីនេះតែងប្រារព្ធឡើងនៅថ្ងៃ ៤រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ចំណែកនៅក្នុងគម្ពីរបាលីហៅថា វប្បមង្គល មានន័យថា “មង្គលសាបព្រោះបណ្ដុះដាំ” ដែលជាព្រះរាជពិធីសំខាន់មួយក្នុងចំណោមព្រះរាជពិធីសំខាន់ៗប្រចាំឆ្នាំ។
អត្ថន័យនៃព្រះរាជពិធីនេះ ត្រូវបានអ្នកជំនាញវប្បធម៌ខ្មែរលើកឡើងថា ច្រត់ព្រះនង្គ័ល ជាមង្គលចម្រើននៃការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន ដែលមានព្រះមហាក្សត្រជានិមិត្តរូបយកព្រះទ័យទុកដាក់ដល់ការបង្កបង្កើនផលដំណាំ។ ទ្រង់តែងបួងសួងសុំទឹកភ្លៀង សុំសេក្តីសុខសន្តិភាព កុំឱ្យមានរោគ និងបង្ហាញពីព្រហ្មវិហារធម៌ និងទសពិធរាជធម៌ទៅដល់ប្រជារាស្រ្តទូទាំងប្រទេស។
ព្រះរាជពិធីនេះធ្វើឡើងដើម្បីផ្សងមើលប្រផ្នូលក្នុងស្រុកទៅតាមការទស្សន៍ទាន ដោយផ្អែកសំខាន់លើតួអង្គ “គោឧសភរាជ” ។ នៅក្នុងកម្មវិធីច្រត់ព្រះនង្គ័លគេបានរៀបចំគោចំនួនបីនឹម ដែលមួយនឹមជាសម្រាប់ទឹមច្រត់ព្រះនង្គ័លហៅថា គោឧសភរាជ មានសម្បុសខ្មៅ ស្នែងរាងឈ្នក់ ឬប្រក់នាគ ។ ចំណែកឯគោពីរនឹមទៀតសម្រាប់ទឹមមុខក្រោយ ហើយមិនសូវមានកំណត់លក្ខណៈទេ។ គោឧសភរាជមានប្រដាប់ដោយគ្រឿងពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាលក្រហមលើខ្នង។
ព្រះនង្គ័លទាំងបីគ្រឿងលាបថ្នាំពណ៌ខ្មៅកាត់ខ្សែរក្រហមដោយអន្លើៗ ឯជន្ទល់ព្រះនង្គ័លសម្រាប់ព្រះមហាក្សត្រមានលក្ខណៈពិសេស ធ្វើជារូបនាគដែលលាបពណ៌មាសត្រង់កនាគ។ ពេលច្រត់ព្រះនង្គល់រួច ព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជដោះចេញពីនឹងឱ្យផឹកនិងស៊ីអាហារប្រាំពីរយ៉ាងដែលរៀបដាក់តុប្រាក់ធំៗ តាំងនៅទីមុខព្រះពន្លា មានគ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ស្រូវមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ និងស្រាមួយតុ។
ព្រាហ្មណ៍ព្រះរាជគ្រូសូត្រចប់ យកទឹកមន្តប្រោះក្បាលព្រះគោទាំងពីរ ហើយមានមន្ត្រីម្នាក់ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹករបស់ទាំងប្រាំពីរយ៉ាងដែលបានរៀបចំដាក់លើតុ។អាហារទាំងប្រាំពីរនោះគោចង់ស៊ីឬផឹក គ្មាននរណាម្នាក់អាចបង្ខំបានឡើយ។ កាលព្រះគោឧសភរាជស៊ីឬផឹកអ្វីមួយតិចឬច្រើន ព្រាហ្មណ៍ក៏ទាយថាភោគផលនោះនឹងទទួលបានផលច្រើននៅឆ្នាំនោះ។ ចំណែកឯការទូស្សន៍ទាយនេះ អាចត្រូវឬមិនត្រូវមិនមែនជារឿងបញ្ហាអ្វីទេ តែអ្វីដែលសំខាន់នោះព្រះពិធីនេះជានិមិត្តរូបដ៏សំខាន់ក្នុងវិស័យកសិកម្មខ្មែរ៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ក្រុមនិស្សិតកម្ពុជា មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលបានបង្កើតប្រព័ន្ធបច្ចេកវិទ្យា AI ជួយដោះស្រាយបញ្ហាប្រឈមក្នុងការពិនិត្យក្រណាត់ក្នុងវិស័យកាត់ដេរ បានឈ្នះជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា មកដល់ពេលនេះ កម្ពុជានៅមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលថៃនៅឡើយទេ ជុំវិញសំណើរបស់សមាជិកព្រឹទ្ធសភាថៃមួយរូប ដែលអំពាវនាវឱ្យរដ្ឋាភិបាលថៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សាលា His KOMA ដែលមានន័យថា “កុមារ” ដូចក្នុងភាសាខ្មែរដែរ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២២ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្រ្តីជាជនជាតិកូរ៉េម្នាក់។ សាលារៀនមួយនេះ កំពុងចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ…
ព្រឹត្តិការណ៍, អប់រំកុមារតូច
ឪពុកម្តាយភាគច្រើនតែងតែពិបាកចិត្តរឿងកូន «រើសម្ហូប» មិនព្រមញ៉ាំបន្លែ ឬមិនព្រមសាកអាហារថ្មីៗ។ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា ទម្លាប់ញ៉ាំរបស់ឪពុកម្តាយ និងរបៀបដែលឪពុកម្តាយផ្តល់អាហារឱ្យកូន គឺជាគន្លឹះសំខាន់បំផុត។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
Monash University ប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជា
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
បន្ថែមពីលើសាខាដែលមានស្រាប់នៅក្នុងតំបន់ចំការដូង និងតំបន់ស្ទឹងមានជ័យ សម្រាប់ឆ្នាំសិក្សាថ្មីនេះ សាលារៀន ណត្សឡាញន៍ នឹងពង្រីកខ្លួនថែមមួយសាខាទៀត ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
យុវជនកម្ពុជាចំនួន ២៨រូប បានក្លាយជាអ្នកស្រាវជ្រាវ និងអ្នកវិភាគគោលនយោបាយជំនាន់ថ្មី បន្ទាប់ពីបញ្ចប់វគ្គសិក្សា Inclusive Policy Fellowship 2025 ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងពង្រឹង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងកិច្ចការនារី កាលពីពេលថ្មីៗនេះ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយនៅសហគមន៍ ស្តីពីទំនាក់ទំនងអន្តរជំនាន់ «យេនឌ័រ សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ» ដើម្បីបង្កើនការយល់ដឹងដល់ក្មេងស្រី យុវជន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សាលាហេបភីច័ន្ទតារា (Happy Chandara School) បានរៀបចំទិវា «ស្អាត និងបៃតង» នៅបរិវេណសាលា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ មិថុនា ចុងសប្តាហ៍កន្លងទៅនេះ ដើម្បីលើកកម្ពស់ការយល់ដឹង,,,
ចំណេះជីវិត, ព្រឹត្តិការណ៍
បច្ចុប្បន្ននេះ ផ្លែប៊ឺ បានក្លាយជាផ្លែឈើដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងចំណោមអ្នកស្រឡាញ់សុខភាព និងយុវវ័យ។ ខុសពីផ្លែឈើទូទៅដែលមានជាតិស្ករខ្ពស់ ផ្លែប៊ឺសំបូរទៅដោយខ្លាញ់ល្អ ជាតិសរសៃ…