រដ្ឋមន្ត្រីអប់រំ ជំរុញយុវជនពង្រឹងសមត្ថភាពប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យខេមតិច (CamTech) កាលពីថ្ងៃពុធ (១៧ ធ្នូ) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់យុវជន​កម្ពុជាឱ្យពង្រឹងសមត្ថភាពខ្លួនឯង ចាប់យកបញ្ញាសិប្បនិម្មិត (AI) មកធ្វើជាជំនួយការដ៏ឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងយុគសម័យ​ឌីជីថល។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត AI គឺជាកាំបិតមុខពីរ ដែលផ្តល់កាលានុវត្តភាពផង និងហានិភ័យផង​ប្រសិនបើប្រើប្រាស់ដោយខ្វះការពិចារណា។ ទន្ទឹមនឹងការលើកទឹកចិត្តឱ្យប្រើបច្ចេកវិទ្យា AI ឯកឧត្តមបានណែនាំឱ្យសាកលវិទ្យាល័យនីមួយៗ ត្រូវរៀបចំបង្កើតឱ្យមានក្រមសីលធម៌ក្នុងការប្រើប្រាស់ AI ដើម្បីធានាបាននូវការទទួលខុសត្រូវ និងរឹតបន្តឹងមិនឱ្យនិស្សិតប្រើ AI ដើម្បីសរសេរនិក្ខេបបទ ឬសារណាឡើយ ដោយត្រូវមានអ្នកជំនាញពិនិត្យស្នាដៃស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីធានាគុណភាពអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលនឹងក្លាយជាអ្នកដឹកនាំ វិស្វករ និងសហគ្រិន ក្នុងការអភិវឌ្ឍជាតិឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបំផុសស្មារតីដល់ប្រជាជនគ្រប់រូបឱ្យបង្កើនឧត្តមគតិស្រឡាញ់ការសិក្សា ដើម្បីជាទុនក្នុងការកែប្រែជោគវាសនាបុគ្គល និងប្រទេសជាតិឱ្យកាន់តែល្អប្រសើរពីមួយជំនាន់ទៅមួយជំនាន់ទៀត។

“សូមយុវជនខ្មែរប្រែក្លាយកំហឹង ទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីឈ្នះសត្រូវក្នុងរយៈពេលវែង!”

លោកស្រីវេជ្ជបណ្ឌិត លឹម លីណា តំណាងប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យខេមតិច មានប្រសាសន៍ថា ចំណេះដឹង គឺជាការស្ពានចម្លងដ៏ល្អសម្រាប់អនាគត ហើយថ្ងៃនេះជាសមិទ្ធិផលមួយដែលទទួលបានពីការបណ្តុះបណ្តាលចេញពីសាកលវិទ្យាល័យខេមតិច និងស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយដាក់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សជាចំណុចកណ្តាលនៃការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រីវេជ្ជបណ្ឌិត លឹម លីណា តំណាងប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យខេមតិច

តំណាងប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យខេមតិច បញ្ជាក់ថា ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ខេមតិចបានបង្កើតដោយជោគជ័យនូវមន្ទីរពិសោធន៍បញ្ញាសិប្បនិមិត្តសម្រាប់ការអប់រំ (AILab4Education) សម្រាប់ការពង្រឹងសមត្ថភាពក្នុងវិស័យអប់រំ ស្រាវជ្រាវ និងអនុវត្តជាក់ស្តែងលើផ្នែកបច្ចេកវិទ្យាAI។

លោកស្រីវេជ្ជបណ្ឌិត បានលើកទឹកចិត្តសូមប្អូនៗនិសិ្សតជ័យលាភីទាំងអស់ យកបាវចនានៃសាកលវិទ្យាល័យដែលមានដូចជា “ចំណេះដឹង ការត្រិះរិះពិចារណា ចរិតលក្ខណៈ” ជាគុណតម្លៃស្នូល ប្រកបការងារដោយសុចរិតភាព ឧត្តមភាព នវានុវត្តន៍ ជាមួយនិងការប្រើប្រាស់ជំនាញឱ្យបានល្អ ដើម្បីបម្រើសង្គម និងរួមចំណែកដល់អភិវឌ្ឍកម្ពុជានាពេលអនាគត។

កញ្ញា គ្រី សុរចនា និសិ្សតជ័យលាភីជំនាញវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត បានបង្ហាញចំណាប់អារម្មណ៍ថា គ្រួសាររបស់នាងតែងតែឱ្យតម្លៃខ្ពស់ទៅលើការអប់រំ ជាពិសេសជាមួយនឹងស្ថានភាពតានតឹងនៅតាមព្រំដែនដែលយើងឃើញសព្វថ្ងៃនេះ វាបានរំឭកនាងថា ការអប់រំ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន – ជាអ្វីដែលមិនអាចដកហូតបាន ។ កញ្ញា សុរចនា បន្តថា ខេមតិចមិនមែនគ្រាន់តែជាសាកលវិទ្យាល័យសម្រាប់តែការសិក្សាប៉ុណ្ណោះទេ នាងមានអារម្មណ៍ថាដូចជានៅផ្ទះ ហើយខេមតិចបានបង្ហាញនូវឱកាសជាច្រើនលើសពីអ្វីដែលនាងធ្លាប់បានស្រមៃ ដូចជាការផ្លាស់ប្តូរនិស្សិតក្រៅប្រទេស ជាពិសេសការចុះកម្មសិក្សានៅប្រទេសហូឡង់ក្នុងឆ្នាំទី៤។

តាមរបាយការណ៍របស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ខេមតិច ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យទទួលបាននិស្សិតចុះឈ្មោះចូលសិក្សាចំនួន ៥ជំនាន់ សរុប ៤៩៧នាក់ ស្រី ១៩៣នាក់។ ក្នុងនោះ និស្សិតដែលបានបញ្ចប់ការសិក្សាចាប់ពីវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លី រហូតដល់កម្រិតបណ្ឌិត មានចំនួន ៥៨នាក់ ស្រី២៦នាក់ អត្រាមានការងារធ្វើខ្ពស់ និងខ្លះទៀតបានបង្កើតអាជីវកម្មផ្ទាល់ខ្លួន (Start-up)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...