បណ្ឌិត យង់ ពៅ ៖ ប្រជាជនខ្មែរត្រូវរក្សាឥរិយាបទថ្លៃថ្នូរ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ភ្នំពេញ – ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន ត្រូវរក្សាឥរិយាបទថ្លៃថ្នូរ យកចិត្តទុកដាក់លើសណ្ដាប់ធ្នាប់សាធារណៈ អនាម័យ តាមទីក្រុង និងទីជនបទ ឱ្យមានសោភ័ណភាពល្អ។ នេះជាប្រសាសន៍​លើក​ឡើង​របស់​លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា ។

លោកបណ្ឌិត យង់ ពៅ បញ្ជាក់បន្ថែមថា សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ យើងទាំងអស់គ្នាត្រូវប្រកាន់ឥរិយាបទប្រកបដោយសីលធម៌ល្អ ជាមរតកខ្មែរអង្គរដែលជាប្រទេសមានអារិយ្យធម៌ខ្ពង់ខ្ពស់រាប់ពាន់ឆ្នាំ ប៉ុន្តែដោយសារសង្គ្រាមធ្វើឱ្យសីលធម៌របស់យើងធ្លាក់ចុះទៅវិញ។ ដូច្នេះ កូនខ្មែរត្រូវតែលើកតម្លៃសីលធម៌ខ្មែរមកវិញ បង្ហាញនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ តាមរយៈការរក្សាសណ្ដាប់ធ្នាប់ អនាម័យ និងគោរពច្បាស់ចរាចរណ៍ជាដើម។

  លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា

“ខ្ញុំតែងតែសង្កត់ធ្ងន់ទៅលើអនាម័យសណ្ដាប់ធ្នាប់ នេះជាកិច្ចការសំខាន់ដែលយើងត្រូវតែបង្ហាញ ដើម្បីកុំឱ្យភ្ញៀវអន្តរជាតិចូលមកដល់ទីក្រុងភ្នំពេញ ស្រាប់តែឃើញសណ្ដាប់ធ្នាប់រញ៉េរញ៉ៃ សំរាមពាសវាលពាសកាល ការហូបចុកមិនចេះរៀបចំដោយខ្លួនឯង ចរាចររញ៉េរញ៉ៃជាដើម”

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្តថា ព្រឹត្តិការណ៍ នៃការប្រកួតកីឡាទាំងពីរនេះ ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់កម្ពុជា ទាំងរូបភាពកីឡា រូបភាពកាទូត រូបភាពនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្មជាដើម។ លើសពីនេះ កម្ពុជាអាចបញ្ចូលកីឡាគុនខ្មែរឱ្យពិភពលោកបានស្គាល់ និងបានបង្ហាញពីចរន្តសេដ្ឋកិច្ចកម្ពុជាខណៈរាជរដ្ឋាភិបាលលើកលែងមិនយកថ្លៃផ្សាយបន្តផ្ទាល់ លើកលែងថ្លៃសំបុត្រទស្សនា និងថ្លៃស្នាក់នៅរបស់ប្រតិភូកីឡា។ ក្នុងនោះ បើទោះជាកម្ពុជាមិនទទួលបានមេដាយមាស មេដាយសំរិទ្ធិ មេដាយប្រាក់ ច្រើនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាជាមោទនភាពកីឡារបស់យើងក្នុងការចូលរួមក្នុងភាពជាម្ចាស់ផ្ទះ។

ជាមួយ​គ្នានេះដែរ លោកបណ្ឌិត យង់ ពៅ ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែពង្រឹងការគោរពច្បាប់ចរាចរណ៍ សណ្ដាប់ធ្នាប់អនាម័យ រួមទាំងការកាត់បន្ថយការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងគ្រប់ទម្រង់ គ្រប់រូបភាព ដោយមិនគួរផ្សាយផ្ទាំងប៉ាណូធំៗពីគ្រឿងស្រវឹងនោះទេ ដោយ​គួរតែផ្សព្វផ្សាយផលិតផលខ្មែរ ប្រាសាទខ្មែរ ធម្មជាតិខ្មែរ ឬអ្វីដែលល្អៗនៅក្នុងផ្ទាំងប៉ាណូទាំងនោះវិញ។

គួរជម្រាបជូនថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅដើមខែឧសភា និងដើមខែមិថុនា ខាងមុខនេះ ។ សម្រាប់ព្រឹត្តិការណ៍​កីឡាទាំងពីរនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​មិន​ទទួល​យក​ប្រាក់​កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ព្រមទាំងផ្ដល់សំបុត្រចូលរួមទស្សនាដោយឥតគិតថ្លៃ ក្នុង​បំណង​ចម្បង​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ទាំង​មូល​នៅ​កម្ពុជា ​ទទួលបានភាពកក់ក្តៅ និងជោគជ័យទាំងអស់គ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...