ប្រព័ន្ធអេកូស៊ីសស្តែមអប់រំបែបឌីជីថល ជាការធ្វើទំនើបកម្ម កម្មវិធីអប់រំគ្រូបង្រៀន ឆ្លើយតបនឹងបរិវត្តកម្មឌីជីថល

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធអេកូស៊ីសស្តែម​អប់រំបែបឌីជីថល ក្រោម​ការ​គាំទ្រ​ពី​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏​ដូចជា​អង្គការ JICA, UNICEF ក៏​ដូចជា​អង្គការ UNESCO ដោយ​រំពឹងថា ប្រព័ន្ធមួយ​នេះ នឹងជួយ​ដល់កំណែទម្រង់​គ្រូ​បង្រៀនផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យាឌីជីថល។

បើតាម​សេចក្តីប្រកាស​របស់ក្រសួងអប់រំ យុវជន និងកីឡា ប្រព័ន្ធអេកូស៊ីសស្តែមអប់រំ​បែប​ឌីជីថល ជា គម្រោងនៃកិច្ច​សហប្រតិបត្តិការរវាង​ក្រសួងអប់រំ ជាមួយ​នឹង​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ លើការបង្កេីតនិងប្រតិបត្តិការថ្នាលអប់រំ​ដោយប្រេី​ប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៍មាន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ គម្រោង​មួយ​នេះ គឺដើម្បី​ធ្វើ​ទំនើបកម្ម កម្មវិធីអប់រំទាំង​នៅ​កម្រិតចំណេះដឹងទូទៅ និង​នៅ​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន​នៅ​កម្ពុជា ឱ្យ​ឆ្លើយតប​ទៅនឹង​បរិវត្តកម្មឌីជីថល ស្រប​តាម​យុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល​កម្ពុជា នីតិកាលទី៧។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា​ គម្រោងនៃកិច្ចសហប្រតិបត្តិការនេះ​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ដែល​មិន​អាច​ខ្វះ​បាន​ ដែលជា​ចលករ​ជំរុញ​ល្បឿន​អប់រំ​តាម​បែប​ឌីជីថល​ បង្កើន​ប្រសិទ្ធភាព​សិក្សា​តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ឱ្យ​កាន់​តែ​សកម្ម​ ឆ្លើយ​តប​បរិបទ​តំបន់​ និង​សាកល​លោកនាពេលបច្ចុប្បន្ន​។

ឯកឧត្តម សិត សេង នាយកវិទ្យាស្ថាន​គរុកោសល្យរាជធានីភ្នំពេញ មានប្រសាសន៍ថា តាមរយៈការប្រើប្រាស់ប្រព័ន្ធអេកូស៊ីសស្តែមអប់រំបែបឌីជីថលនេះ នឹងជួយដល់គ្រូឧទ្ទេស និងគរុសិស្សបង្កើតទំនាក់ទំនងជំនាញ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល អភិវឌ្ឍមេរៀនឌីជីថល បង្កើតសមត្ថភាពបញ្ញា ការគិតវិភាគស៊ីជម្រៅប្រកបដោយបំណិនសតវត្សទី២១។

បច្ចុប្បន្ន ប្រពន្ធនេះ មានវីដេអូសរុបចំនួន ១៨៥ ដែលត្រូវ​ផលិតឡើងដោយ គ្រូឧទ្ទេស និងក្រុមការងារ EBC ដោយបានរៀបចំជាប្រព័ន្ធគ្រប់គ្រងសិក្សាបែបឌីជីថល គ្របដណ្ដប់លើមុខវិជ្ជាសរុបចំនួន ៣២មុខវិជ្ជាចាប់ពីឆ្នាំទី១ ដល់ឆ្នាំទី៤ សម្រាប់កម្មវិធីអប់រំគ្រូបង្រៀនកម្រិតថ្នាក់បរិញ្ញាបត្រ គ្រូបង្រៀនកម្រិតបឋមសិក្សា និងកម្រិតមូលដ្ឋាន។

យ៉ាងណាក៏ដោយ ដើម្បីជាការលើក​កម្ពស់​គុណភាពអប់រំ​នៅ​គ្រប់កម្រិតសិក្សា ជាពិសេស​កំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូ លោកជំទាវ គឹម សេដ្ឋានី បានផ្តល់ជូន​នូវ​សមាសភាពចំនួន៦ ដែលជាធាតុដ៏ចាំបាច់ក្នុង​ការ​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​គុណភាព​ខ្ពស់នៃ​ការ​បណ្ដុះ​បណ្ដាល​គ្រូបង្រៀន​នៅ​កម្ពុជា រួមមាន ៖ (១).​ ការកែ​លម្អ​កម្មវិធី​បណ្ដុះ​បណ្ដាល​ និងវិក្រឹត្យការគ្រូបង្រៀន​ (២).​ ការអភិវឌ្ឍវិជ្ជាជីវៈ​គ្រូ​ឧទ្ទេសខាងផ្នែកខ្លឹមសារ​មេរៀន​ គរុកោសល្យ​ និងវិធីសាស្ត្រ​បង្រៀន​សម្បូរ​បែប​ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ឌីជីថល​និង​AI​ ក្នុង​ការ​បង្រៀន​ (៣).​ ការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ​ស្របតាមបច្ចេកវិទ្យា​ថ្មី​ៗ​ មន្ទីរ​ពិសោធន៍​ និងបណ្ណាល័យទំនើប​ (៤).​ ការ​អភិវឌ្ឍ​ភាព​ជា​អ្នក​ដឹកនាំ​ និងគ្រប់គ្រង​ (៥).​ ការ​ផ្សារ​ភ្ជាប់​ទ្រឹស្ដី​ទៅនឹង​ការ​អនុវត្ត​កម្មវិធី​គរុកោសល្យ​ និង ​(៦).​ ការធានា​គុណភាព​នៃ​ការ​បណ្ដុះ​បណ្ដាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....