ការជ្រើសរើសជំនាញ ៖ ឪពុកម្តាយកុំបង្ខំកូន​ឱ្យ​រៀននូវអ្វីដែលខ្លួនចង់ ​តែគួរមើលពីទេពកោសល្យរបស់កូន និង​ទីផ្សារ​ការងារ

ក្រោយ​ប្រឡងបញ្ចប់ថ្នាក់ទី១២ ឪពុកម្តាយ អ្នកអាណាព្យាបាល ប្រាកដជា​កំពុង​តែគិតគូរ​ពីអនាគត​របស់កូនៗ ថា តើឱ្យ​ពួកគេ​បន្ត​ការ​សិក្សា​នៅទីណា? លើជំនាញអ្វី​ដែលអាច​រកប្រាក់ចំណូលបានច្រើន។ សម្រាប់អ្នកអប់រំ ក៏​ដូចជា​សហគ្រិន យល់ថា ការ​ជ្រើសរើស​ជំនាញសម្រាប់ជីវិត​គឺជា​រឿងសំខាន់ ដូច្នេះ​ឪពុកម្តាយ អ្នកអាណាព្យាបាល មិន​ត្រូវ​បង្ខំកូន​ឱ្យ​រៀន​នូវអ្វីដែលខ្លួន​ចង់បាននោះទេ ពោលគឺគួរតែមើល​ពីទេពកោសល្យ​របស់ពួកគេ ក៏​ដូចជា​ទីផ្សារ​ការងារ​ដែលកំពុងត្រូវការ។

លោកឧកញ៉ា ប៉ិច បូឡែន អ្នកជំនាញអប់រំ និង​ជាសហគ្រិនមួយ​រូប មានប្រសាសន៍ថា ក្នុងនាម​ម្តាយ​ឪពុក អ្នកអាណាព្យាបាល គឺអាច​ជួយមើល​កូន ហើយ​ព្យាយាមស្វែង​យល់​ឱ្យ​កូន​រៀន​ចំទិសដៅ​សេដ្ឋកិច្ច ។ បើតាម​លោកឧកញ៉ា ប៉ិច បូឡែន ប្រសិន​បើ​ឪពុកម្តាយ អ្នកអាណាព្យាបាលពិបាក​ក្នុងការ​ស្វែង​យល់ ពួកគាត់អាច​ពិភាក្សា​ជាមួយសាលា ឬតាមដានឯកសារ​ព័ត៌មាន​ផ្លូវ​ការ​ដែលយកជាការណ៍បាន​របស់​ក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ ឬ​ក្រសួងការងារ ជាពិសេស​គឺទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ (NEA) ដែល​ក៏​ជាផ្នែកមួយ​សំខាន់អាច​ប្រឹក្សា​យោបល់បាន។

“ដូច្នេះ​ជា​ម្តាយ​ឪពុកកុំចេះតែបង្ខំកូន ទី១ កុំបង្ខំកូន​ឱ្យ​រៀននូវអ្វីដែលខ្លួនឯងចង់ យើងគួរ​តែមើលពីទេពកោសល្យរបស់កូនយើងទៅណា? ទីផ្សារ​ការងារនៅឯណា?”

ជាមួយគ្នានេះដែរ លោកឧកញ៉ា ប៉ិច បូឡែន ក៏​បានផ្តាំផ្ញើទៅ​ដល់មាតាបិតា អ្នកអាណាព្យាបាល ក៏​ដូចជា​សិស្សនិស្សិត ដែលនឹងត្រូវ​ជ្រើសរើស​ជំនាញសិក្សា​នៅពេលខាងមុខ កុំរៀន​មហាវិទ្យាល័យពីរ​ក្នុងពេលតែមួយ​ ដោយគួរផ្តោតទៅ​លើជំនាញ​មួយ​ឱ្យច្បាស់លាស់។ លោកឧកញ៉ាមានប្រសាសន៍ថា អ្នកអាណាព្យាបាល​គួរផ្តោត​លើមុខវិជ្ជាណាជាគោល ដោយ​មិនគួរ​ឱ្យ​កូនៗ​រៀន​យកតែសញ្ញាបត្រនោះទេ។ «បើខ្ញុំគំនិតផ្ទាល់មិនគួររៀនដល់ទៅបរិញ្ញាបត្រពីរទេ រៀន​ឱ្យ​ច្បាស់មួយ ចង់ចេះបច្ចេកវិទ្យារៀនខាងក្រៅទៅ ហើយ​ពេលចូលដល់ឆ្នាំទី២ ឬទី៣ ចំណាយពេលចុះហាត់ការលើជំនាញវិជ្ជាជីវៈ ចំណេះជំនាញដែលយើងរៀន។ ខ្ញុំគិតថា ការរៀនពីរមហាវិទ្យាល័យ ១០មុខវិជ្ជាជាងក្នុងពេលតែមួយ តើមានពេលឯណាដើម្បីស្រាវជ្រាវ អភិវឌ្ឍ?​»។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា ក៏​មានទស្សនៈមិនខុសគ្នា​ដែរ ដោយ​លោក​លើកទឹកចិត្ត​ឱ្យយុវជន​ជ្រើសរើស​រៀនជំនាញតាមចំណង់ចំណូលចិត្ត​ឧប្បនិស្ស័យរបស់ខ្លួន ហើយ​គួររៀន​ផ្តោត​លើជំនាញមួយ​ឱ្យ​ច្បាស់លាស់ ហើយ​ប្រសិន​បើមានលទ្ធភាពគួរ​រៀនជំនាញខ្លីបន្ថែម​ដូចជា​ភាសាបរទេស ព័ត៌មានវិទ្យា ដែលគាំទ្រ​ទៅដល់ជំនាញរបស់ខ្លួន ហើយ​ស្វែង​រក​កន្លែង​ហាត់ការងារ នោះហើយ​ជាអ្វីមួយ​ដែល​អាច​ទទួលបានជោគជ័យនៅក្នុងអាជីពសិក្សារបស់និស្សិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *