កុមារនៅសាលាបឋមសិក្សាប្រាសាទគោល ពេញចិត្តនឹងកម្មវិធីសួនសិក្សាដែលផ្ដល់ចំណេះដឹង និងភាពរីករាយព្រមគ្នា

សាលាបឋមសិក្សាប្រាសាទគោល ស្ថិត​នៅ​ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាសាលាបានអនុវត្តន៍កម្មវិធីសិក្សាសួនសិក្សា និងផ្ទះបាយសិក្សាដែលជាកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានបន្ថែមអំពីបច្ចេកទេស និងសម្ភារៈពីអង្គការភ្លែនអន្តរជាតិកម្ពុជា។

លោក សុខ ស៊ី នាយកសាលាបឋមសិក្សា​ប្រាសាទគោល បានលើកឡើងថា សួនសិក្សាជាសួនដែលបង្កើតឡើងសម្រាប់សិស្សរៀនសូត្រដោយផ្សារភ្ជាប់មេរៀនពីក្នុងថ្នាក់ ទៅសួនសិក្សានិងផ្ទះបាយសិក្សា។ លោកបន្តថា កម្មវីធីបានចាប់ផ្ដើមនៅឆ្នាំ២០១៩ ពោលគឺមុនពេលកូវីដមកដល់ និងបន្តរហូតមកដល់ពេលបច្ចុប្បន្ន។ កម្មវិធីសួនសិក្សានេះ មានការអនុវត្តជាប់លាប់ពីសំណាក់លោកគ្រូអ្នកគ្រូ និងការចូលរួមរបស់សិស្សានុសិស្សជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។

លោក សុខ ស៊ី ជានាយកសាលានៃសាលាបឋមសិក្សាប្រាសាទគោល

នាយកសាលាបឋមសិក្សារូបនេះបន្ថែមថា សួនសិក្សានេះក៏បានបន្ថែមចំណេះដឹងបែបរីករាយដល់សិស្សផងដែរ ព្រោះពួកគាត់អាចរៀនពីការដាំដុះ ការធ្វើការងារជាក្រុម ស្វែងយល់ពីសមភាពយេនឌ័រក្នុងការរស់នៅផងដែរ។​

កុមារី សូរិយ៉ា ជាសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សាប្រាសាទគោល បានប្រាប់ឱ្យដឹងថា ក្រៅពីនៅសាលារៀន នាងក៏បានជួយលោកតាដាំដំណាំផ្សេងៗនៅផ្ទះដូចជា ត្រកួន ម្ទេស ត្រប់ ស្លឹកគ្រៃ មើមល្មៀត និងននោង។ សូរិយ៉ា និយាយដោយទឹកមុខរីករាយថា ក្រោយពីមានការដាំបន្លែនៅផ្ទះ ពុកម៉ែរបស់ខ្លួន​អាចសល់លុយពីការទិញបន្លែនៅផ្សារ ថែមទាំងទទួលបានអាហារពីបន្លែធម្មជាតិមិនមានជាតិគីមីផងដែរ។ លើសពីនេះ ចំណេញទាំងថវិការសម្រាប់ចំណាយលើម្ហូបអាហារ ការចេះធ្វើការងារផ្ទះច្រើន និងទទួលបានជីវជាតិពីបន្លែគ្រប់គ្រាន់ទៀតផង។

កុមារី សូរិយ៉ា

ជាមួយគ្នានេះដែរ កុមារី សក្ខណា ក៏បាន​ឱ្យដឹងដែរថា នៅក្នុងការរៀនអំពីកម្មវិធីសួនសិក្សាមានអត្ថប្រយោជន៍ជាច្រើនដូចជា ការធ្វើការងារជាក្រុម ការចេះចំអិនម្ហូប និងបង្កើនទំនាក់ទំនងល្អរវាងសិស្ស និងគ្រូ។ សក្ខណា បន្ថែមថា ក្រៅពីចំណេះដឹងទាំងនោះ សក្ខណា និងសិស្សឯទៀតក៏បានស្វែងយល់បន្ថែមកាន់តែច្បាស់អំពីរូបធរណីមាត្រដែលធ្វើជាសួនបន្លែមានរូបរាងផ្សេងៗគ្នាផងដែរ។ សួនរូបធរណីមាត្រទាំងនោះរួមមាន ចតុកោណព្នាយ ការ៉េ ត្រីកោណ រង្វង់ជាដើមដោយមានបន្លែជាច្រើនមុខដូចជា ត្រកួន ត្រប់ ស្ពៃ ជីរណា ស្លឹកគ្រៃ ននោង ម្រះ ខ្ញី ល្ហុង និងបន្លែជាច្រើនទៀត។

កុមារី សក្ខណា

ជារួមកុមារីទាំងពីរ បានលើកឡើងស្របគ្នាថា ពួកគេពិតជាសប្បាយរីករាយដែលបានទទួលទានបន្លែស្រស់ធម្មជាតិ និងដាំដោយខ្លួនឯងផ្ទាល់ និងអាចជួយឱ្យមានសុខភាពល្អ លូតកម្ពស់ ឆ្អឹងរឹងមាំ ស្មារតីរហ័សរហួន។ កុមារីទាំងពីរក៏ចង់ឃើញកុមារទាំងអស់នៅគ្រប់សាលារៀនមានចំណូលចិត្តក្នុងការដាំដុះ និងស្វែងយល់ឱ្យបានប្រសើរឡើងពីអត្ថប្រយោជន៍នៃកម្មវិធីសួនសិក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...