៣ វិធីសាស្ត្រ ដែលអាណាព្យាបាលគួរប្រើដើម្បីលើកទឹកចិត្តកូនឱ្យ​តាំងចិត្តរៀន

កម្លាំងចិត្ត និងការតាំងចិត្ត ឬក៏ការបង្កើតទម្លាប់និងវិន័យចំពោះខ្លួនឯងឱ្យខិតខំសិក្សារបស់កុមារ ឬមនុស្សវ័យជំទង់ គឺត្រូវការ ការតម្រង់ទិស និងការផ្តល់ឱ្យពីមជ្ឈដ្ឋានខាងក្រៅដែរ នេះក៏ដោយសារបទពិសោធន៍ជីវិតរបស់ពួកគេនៅ​មិន​ទាន់មានច្រើននៅឡើយ។

អាណាព្យាបាល និងយុវវ័យ សុទ្ធសឹងតែមានក្ដីរំពឹងមួយគឺចង់បានភាពប្រសើរនៃលទ្ធផលសិក្សា ក៏ដូចជាសក្តានុពលនៃការងារ គ្រាន់តែវិធីសាស្រ្តនៃការបង្ហាញរវាងអាណាព្យាបាល និងកូនៗមានភាពខុសគ្នា។ ហើយកម្លាំងចិត្តរបស់យុវវ័យពេលខ្លះ ធ្លាក់ចុះដោយសារភាពលើសលប់នៃការដេញតាមលទ្ធផល និងសក្តានុពលនេះ។

បើតាមគេហទំព័រ The University of Queensland បានណែនាំអំពីវិធីសាស្រ្តនៃការលើកទឹកចិត្ត ឬក៏ការជំរុញចិត្តទៅកាន់មនុស្សដែលកំពុងសិក្សានៅវិទ្យាល័យ តាមរយៈសកម្មភាពដូចជា ការបង្ហាញពីរូបភាពធំៗ និងការរក្សាផ្នត់គំនិតវិជ្ជមាន ។ ប្រសិនបើអាណាព្យាបាលមិនច្បាស់ថា ត្រូវលើកទឹកចិត្តមនុស្សវ័យជំទង់តាមរយៈវីធីមួយណាទេ! នៅខាងក្រោម មានរៀបរាប់លម្អិតបន្ថែមដូចតទៅ ៖

បង្ហាញអំពីរូបភាពធំៗ ៖ រូបភាពធំនៅត្រង់ចំណុចនេះ ចង់សំដៅលើការក្លាយទៅជាអ្វីមួយនៅពេលខាងមុខ ខណៈកូនកំពុងមមាញឹកនឹងការផ្តោតអារម្មណ៍ទាំងស្រុងទៅលើមេរៀន ឬក៏ការត្រៀមចូលរៀនវគ្គណាមួយ ពួកគេអាចនឹងមានភាពឆកល្វែងក្នុងការតាមដាន ឬសង្កេតអំពីរូបភាពទៅថ្ងៃមុខថា តើចង់ក្លាយទៅជាមនុស្សបែបណា ឬថា តើចាប់យកជំនាញអ្វីបន្ថែម? ឆ្លៀតក្នុងឱកាសនេះ អាណាព្យាបាលគួរស្រាវជ្រាវអំពីឯកទេសថ្មីៗបន្ថែម និងការសង្កេតពីសក្តានុពលរបស់កូនៗ រួចជួយរំលឹកពួកគេអំពីគោលដៅ ប្រភេទជំនាញ និងសាលាដែលត្រូវជ្រើសរើស រួមទាំងការងារក្នុងក្ដីស្រមៃជាដើម។ ជារួមអ្វីដែលអាចជួយកូនបានក្រៅពីការជួយបង្រៀន និងតាមដានលទ្ធផលសិក្សា គឺជាការដាស់តឿនអំពីភាពសំខាន់ដទៃទៀតក្រៅពីការសិក្សា ក៏ដូចជាការរៀបចំជីវិត អាជីពការងារ អ្វីដែលគួរធ្វើដើម្បីសម្រេចក្ដីស្រមៃរួម ដែលនេះជាការលើកទឹកចិត្តយុវវ័យឱ្យបន្តដំណើរទៅមុខជាប្រចាំ។

បណ្តុះផ្នត់គំនិតវិជ្ជមាន ៖ កាលដែលអាណាព្យាបាលប្រកាន់ភ្ជាប់នូវអាកប្បកិរិយាល្អ ឬក៏ផ្នត់គំនិតវិជ្ជមាន វាក៏ជះឥទ្ធិពលទៅកាន់យុវវ័យដូចគ្នា ដូចនេះការផ្សារភ្ជាប់ទំនាក់ទំនងដោយបើកជំហរ ការបញ្ជ្រាបគំនិតដែលអាចទៅរួច នេះគឺជាការជួយដោយផ្ទាល់ និងប្រយោលទៅកាន់សុខភាពផ្លូវចិត្តរបស់មនុស្សក្នុងវ័យជំទង់។ ម្តងម្កាល អាណាព្យាបាលក៏មានការអាក់អន់ចិត្តនៅពេលដែលលទ្ធផលដែលខ្លួនបានលះបង់ក្នុងការថែទាំពួកគេមិនសមប្រកប ឬមិនឆ្លើយតបទៅនឹងអ្វីដែរខ្លួនរំពឹងទុកទៅវិញ។ ស្ថិតក្នុងកាលៈទេសៈនេះ អាណាព្យាបាលពុំគួរបង្ហាញអាការអវិជ្ជមាននោះទេ ជំនួសមកវិញនូវការបង្ហាញអាកប្បកិរិយាវិជ្ជមាន និងជឿជាក់ទៅលើការខិតខំរបស់កូនៗ។ ព្រោះមនុស្សភាគច្រើនទទួលបានកម្លាំងចិត្តពីសកម្មភាពដែលនាំឱ្យរីករាយ ទើបធ្វើឱ្យការជំរុញចិត្ត និងការផ្តោតកាន់តែមានប្រសិទ្ធភាពជាងមុន។

ជំរុញទឹកចិត្តឱ្យកាន់តែខិតទៅរកសក្តានុពល ៖ ការជំរុញទឹកចិត្តតាមរយៈឪពុកម្តាយ ឬអាណាព្យាបាល មិនមែនជារឿងសាមញ្ញពេកទេ ព្រោះត្រូវការបង្ហាញជាគំរូជាមុនសិន ទើបមានថាមពលគ្រប់គ្រាន់ក្នុងការផ្តល់ឱ្យទៅកាន់កូនៗបាន។ ក្រៅតែពីការអនុវត្តដោយផ្តើមចេញពីខ្លួនឯងហើយ ការបង្កើតបរិយាកាសឱ្យមានផាសុកភាព និងធ្វើកិច្ចសន្ទនាអំពីអនាគតជាមួយកូនៗក៏ពុំអាចមើលរំលងបានដែរ។ ជាងនេះទៅទៀត ត្រូវនៅជិតពួកគេដើម្បីធ្វើការយ៉ាងជិតស្និទ្ធទៅលើការបំបែកគោលដៅ ឬក៏ក្ដីស្រមៃដែលពួកគេចង់បានឱ្យទៅជាជំហានតូចៗ និងរំលឹកអំពីដុង ដែលពួកគេមានពីកំណើត ក៏ដូចជាផ្តល់រង្វាន់នៅពេលសម្រេចបាននូវលទ្ធផលណាមួយទោះធំក្ដី ឬតូចក្ដី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....