របៀបចិញ្ចឹមកូនកុំឱ្យក្លាយជាក្មេងទម្រើស

ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ មានសុជីវធម៌ និងអាចជួយខ្លួនឯងបាន គឺជាបំណងប្រាថ្នារបស់ឪពុកម្តាយគ្រប់រូប។ ទោះជាយ៉ាងណា នៅក្នុងសង្គមសព្វថ្ងៃ មានកុមារជាច្រើនដែលក្លាយជាក្មេងទម្រើស ដោយសារការអប់រំមិនត្រឹមត្រូវ ឬការខ្វះការយកចិត្តទុកដាក់ពីឪពុកម្តាយជាដើម។

ក្នុងអត្ថបទនេះ យើងនឹងបង្ហាញពីគោលការណ៍ចំនួន៥ ដែលឪពុកម្តាយអាចយកទៅអនុវត្ត​ក្នុងការ​ចិញ្ចឹមកូន កុំ​ឱ្យ​ពួកគេ​ក្លាយ​ទៅជា​ក្មេង​ទម្រើស និងប្រែទៅជា​មនុស្ស​រឹងមាំ អាចជួយ​ខ្លួនឯងបាននៅថ្ងៃអនាគត ៖

១. កំណត់ព្រំដែន កុំឱ្យកូនហួសហេតុពេក ៖ កុមារដែលធំឡើងដោយគ្មានច្បាប់វារៈ ឬដែនកំណត់ មានឱកាសខ្ពស់ក្លាយជាមនុស្សទំនើងតាមចិត្ត។ ដូច្នេះ ឪពុកម្តាយគួរកំណត់ច្បាស់លាស់ជាមួយពួកគេ​ដូចជា ម៉ោងលេង, ការប្រើប្រាស់អេក្រង់, ការចំណាយលុយជាដើម។ ឧទាហរណ៍ អនុញ្ញាតឱ្យ​លេងត្រឹម២ម៉ោងក្នុងមួយថ្ងៃ កំណត់ពេលវេលា​នៃការមើលទូរទស្សន៍ ឬថែមប្លេត បង្រៀនពួកគេឱ្យចេះសន្សំ និងយល់ពីតម្លៃលុយ។ ការប្រកាន់ខ្ជាប់លើច្បាប់ទាំងនេះ នឹងជួយឱ្យកូនអ្នកយល់ពីភាពជាអ្នកដឹកនាំខ្លួនឯង។

បង្រៀនកូនឱ្យចេះធ្វើការងារផ្ទះ

២. បង្រៀនកូនឱ្យចេះធ្វើការងារផ្ទះ ៖ ការស្រាវជ្រាវបានបង្ហាញថា កុមារដែលត្រូវបានបង្រៀនឱ្យ​ទទួលខុសត្រូវលើការងារផ្ទះដូចជា ការរៀបចំម្ហូបអាហារ ការសម្អាតបន្ទប់ផ្ទាល់ខ្លួន ការជួយថែរក្សាសត្វចិញ្ចឹម នៅពេលប្រឈមនឹងបញ្ហា ពួកគេអាចដោះស្រាយបាន និងមានភាពជឿជាក់លើខ្លួនឯងកាន់តែច្រើន ព្រោះការប្រកាន់ខ្ជាប់លើការងារផ្ទះនឹងជួយឱ្យ​កូន របស់អ្នកយល់អំពីតម្លៃនៃការងារ ហើយមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ កំហឹង និងស្គាល់ពីភាពបរាជ័យ។

៣. មិនត្រូវព្រមគ្រប់ពេល ត្រូវចេះនិយាយ “ទេ” ៖ ការបំពេញតាមចំណង់បានគ្រប់យ៉ាងរបស់កូន ធ្វើឱ្យពួកគេមានអារម្មណ៍ថា ខ្លួនអាចទទួលបានអ្វីៗដោយមិនខិតខំ។ ដូច្នេះ ឪពុកម្តាយគួរចេះបដិសេធនៅពេលចាំបាច់។​ កុមារដែលទទួលការខកចិត្តនឹងអាចរៀនអំពីការតស៊ូ និងការដោះស្រាយបញ្ហា។ នេះជាសមត្ថភាពដ៏សំខាន់ សម្រាប់ជួយដល់ពួកគេនៅពេលពេញវ័យ ពួកគេអាចទប់ទល់ នឹងបញ្ហារបស់ខ្លួនដោយមានភាពតស៊ូ។

៤. លើកទឹកចិត្តកូនឱ្យខិតខំដើម្បីសម្រេចគោលដៅ ៖ កុមារមួយចំនួនក្លាយជាមនុស្សមិនឱ្យ​តម្លៃនូវអ្វីដែលពួកគេមាន ព្រោះវាបានមកដោយងាយស្រួលខ្លាំងពេក។ បែបនេះធ្វើឱ្យ​គេងាយប៉ះពាល់នឹងបញ្ហាបាក់ទឹកចិត្តនៅពេលដែលពួកគេមិនបានអ្វីតាមបំណងដែលពួកគេចង់បាន។ ជំនួសឱ្យការផ្តល់អ្វីៗដោយងាយៗ អ្នកអាចប្រើរបៀប “ប្រាក់រង្វាន់សម្រាប់ការខិតខំ” ដូចជា បើកូនចង់ទទួលបានសម្ភារៈថ្មី អ្នកអាចកំណត់លក្ខខណ្ឌថា ត្រូវបញ្ចប់កិច្ចការសាលាឱ្យបានល្អសិន, បង្រៀនពួកគេឱ្យចេះសន្សំលុយដើម្បីទិញអ្វីដែលពួកគេចង់បាន

បណ្តុះទម្លាប់កូនឱ្យចេះបកស្រាយ

៥. បណ្តុះទម្លាប់ឱ្យ​ចេះបកស្រាយ ៖ ប្រសិនបើកូនអ្នកចង់បានអ្វីដែលអ្នកមិនទាន់ប្រាកដថា គួរឱ្យ​ឬអត់ អ្នកអាចសួរពួកគេឱ្យ​បញ្ចេញមតិពន្យល់អំពីហេតុផល។ ក្នុងករណីនេះអ្នកក៏អាចផ្តល់ឱ្យ​ពួកគេទៅតាមចម្លើយដែលសមស្របទៅតាមហេតុផលផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *