ក្រុមណិបទូន ជាប់ជ័យលាភីលេខ១ វគ្គផ្ដាច់ព្រ័ត្រកម្មវិធីជជែកដេញដោលអំពីបញ្ហា «សិទ្ធិស្រ្តី និងបទដ្ឋានយេនឌ័រ»

ភ្នំពេញ – បេក្ខជនមកពីក្រុមណិបទូន ត្រូវគណៈកម្មការប្រកាសឱ្យជាប់ជ័យលាភីលេខ១ ក្នុង​វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលអំពីបញ្ហាពាក់ព័ន្ធ «សិទ្ធិស្រ្តី និងបទដ្ឋានយេនឌ័រ» ។ ការប្រកួតវគ្គផ្ដាច់ព័្រត្រកាលពីខែតុលាកន្លងទៅនេះ ក្រុមណិបទូនជាក្រុមបដិសេដ ដោយត្រូវ​និយាយប្រកួតលើ ប្រធានបទ “ការចូលរួមរបស់យុវជនគឺជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការបញ្ឈប់ឱ្យមានបទដ្ឋានសង្គមដែលរឹតត្បឹតមកលើសិទ្ធ និងសេរីភាពរបស់ស្រ្តី និងក្មេងស្រីៗ”

យុវតី រឹទ្ធី ស៊ីលាភ និស្សិតឆ្នាំទី៤ នៅវិទ្យាស្ថានភាសាបរទេស បានប្រាប់ AMS ថា គោលបំណងចូលរួមប្រកួតក្នុងកម្មវិធីជជែកដេញដោលទស្សនៈយុវជននេះ គឺដើម្បីផ្ដល់ជាសំឡេង និងដើរតួជាសំឡេងដល់ស្រ្តី ឬក្មេងស្រីដែលគ្មានឱកាសឈរលើវេទិកាបញ្ចេញសំឡេង និងដើម្បីឱ្យមហាជនបានដឹងឮពីបទដ្ឋានអវិជ្ជមានក្នុងសង្គមទាំងអស់ដែលដាក់បន្ទុកមកលើស្រ្តី និងក្មេងស្រី និងចូលរួមលុបបំបាត់បទដ្ឋានអវិជ្ជមានទាំងអស់គ្នា ។

“ខ្ញុំចង់ធ្វើការរួមគ្នា ជាមួយយុវជនជំនាន់ក្រោយទាំងអស់ដែលមានផ្នត់គំនិតចង់ផ្លាស់ប្ដូរបទដ្ឋានអវិជ្ជមានចំពោះស្រ្តីក្នុងសង្គម និងពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រីឱ្យមានសិទ្ធិស្មើគ្នារួមចំណែកធ្វើការងារនៅក្នុងសង្គម”

យុវតី រឹទ្ធី ស៊ីលាភ ជានិស្សិតឆ្នាំទី៤ នៅវិទ្យាស្ថាន ភាសាបរទេស

ជុំវិញដំណើរការប្រកួត យុវជន រិទ្ធ បូរីស និស្សិតឆ្នាំទី២ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និយាយថា បញ្ហាប្រឈមដែលក្រុមរបស់ខ្លួនជួបប្រទះនៅក្នុងការប្រកួត គឺសមាជិកក្រុមនីមួយៗជាប់រវល់រៀងខ្លួន ដោយ​ខ្លះរៀនផង ធ្វើការផង បណ្តាលឱ្យក្រុមមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សាគ្នាឱ្យស៊ីជម្រៅ ។ យុវជន រិទ្ធ បូរីស បន្តថា ដំបូងឡើយក្រុមគ្រួសារមិនយល់ស្របអ្វីដែលពួកគេកំពុងធ្វើឡើយ ប៉ុន្តែបន្ទាប់ពីពួកគេពន្យល់ពីគោលបំណងដែលចូលរួមប្រកួត និងបង្ហាញជ័យលាភីដែលទទួលបាន ក្រុមគ្រួសារក៏យល់ច្បាស់ពីពួកគេ និងចូលរួមអបអរជ័យលាភីដែលពួកគេអាចធ្វើបាន ។

 “ចំពោះសមាជិកក្រុមវិញមិនមានបញ្ហាអ្វីឡើយ បើទោះជាពួកយើងមកពីខេត្តផ្សេងគ្នា និងសាលាផ្សេងគ្នាពិតមែន ប៉ុន្តែពួកយើងមានភាពស្និទ្ធស្នាល និងចេះសហការគ្នាបានល្អក្នុងការប្រកួត”

យុវជន រិទ្ធ បូរីស និស្សិតឆ្នាំទី២ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច

ចំណែក យុវតី ចេន ស្រីពេជ្រ និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញជំនាញកិច្ចការអន្តរជាតិ បន្ថែមថា ក្រុមណិបទូនចំណាយពេលពេញមួយសប្ដាហ៍សម្រាប់ការប្រកួតនេះ ដោយក្នុងនោះ ចំណាយរយៈពេលបួនថ្ងៃសម្រាប់បញ្ជប់ឯកសាររបស់សមាជិកក្រុមនីមួយៗឡើងបកស្រាយ និងជួយកែតម្រូវគ្នា ។ ចំណែក ពីរថ្ងៃទៀត សមាជិកក្រុមត្រូវហាត់សម និងព្យាយាមទស្សទាយសំណួររបស់គណៈកម្មការ និងទឡ្ហីករណ៍របស់ក្រុមគូប្រកួត ។

ឆ្លងកាត់ការប្រកួតជជែកដេញដោលនេះ  យុវតី ចេន ស្រីពេជ្រ បញ្ជាក់ថា កញ្ញាសប្បាយចិត្តដែលបានចូលរួមក្នុងការប្រកួតនេះ ព្រោះក្រុមរបស់ខ្លួនទទួលចំណេះដឹងច្រើន ក្នុងនោះ ទី១. រៀនធ្វើការងារជាក្រុម ព្រោះការធ្វើការងារក្រុមមានសារៈសំខាន់ណាស់ ត្រូវធ្វើស្មើដៃគ្នា សហការគ្នា ជួយគ្នាតាំងពីចាប់ផ្ដើមរហូតដល់បញ្ជប់ការប្រកួត ។ ទី២. យល់ដឹងពីបញ្ហា និងត្រូវរកដំណោះស្រាយយេនឌ័ដែលជាបញ្ហាសំខាន់មួយនៅប្រទេសកម្ពុជា ។ ទី៣. ទទួលបានការណែនាំពីអ្នកជំនាញដែលធ្វើឱ្យសមាជិកក្រុមយល់កាន់តែច្បាស់អំពីការប្រកួត ក្នុងនោះការប្រឡូកចូលក្នុងសង្គម អាចរស់នៅជាមួយអ្នកដទៃ និងធ្វើការជាមួយអ្នកដទៃ ។

សមាជិកក្រុមមួយរូបទៀត គឺ យុវតី រើន និកា ជានិស្សិតឆ្នាំទី១ នៃសកលវិទ្យាល័យកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា ក្រុមរបស់ខ្លួនមានអ្នកណែនាំល្អដែលបានចំណាយពេលវេលាជួយផ្ដល់មតិយោបល់ ជួយឱ្យក្រុមរបស់ពួកគេយល់ពីប្រធានបទកាន់តែស៊ីជម្រៅបន្ថែមទៀត ។ យុវតីរូបនេះ បន្តថា សមាជិកក្រុមរបស់ខ្លួនស្វះស្វែងខ្លាំង សហការគ្នាល្អក្នុងការប្រកួត បើទោះជារវល់រៀងៗខ្លួន ប៉ុន្តែនៅតែអាចឆ្លៀតពេលមកពិភាក្សាជាមួយគ្នា ។

“ក្រុមរបស់ខ្ញុំសាមគ្គីគ្នាបានល្អ ធ្វើអ្វីក៏ស្របគ្នា ហើយគំនិតក៏ដូចគ្នា ហើយក្រុមខ្ញុំអត់ពូកែអីទេ ប៉ុន្តែការសហការក្រុមល្អជាចំណុចលេចធ្លោខ្លាំងរបស់ក្រុមពួកយើង”

យុវតី រើន និកា ជានិស្សិតឆ្នាំទី១ នៃសកលវិទ្យាល័យកម្ពុជា

បេក្ខនារីដែលលេចធ្លោក្នុងការជជែកដេញដោលរូបនេះ បន្តថា ក្រុមរបស់ខ្លួននៅតែបន្តចូលរួមក្នុងកម្មវិធីជជែកវែកញែកបន្តទៀត ព្រមទាំងមានគំនិតបង្កើតកម្មវិធីមួយ ដើម្បីឱ្យយុវជនចាប់ផ្ដើមចាប់អារម្មណ៍ក្នុងការប្រកួតជជែកវែកញែកតស៊ូមតិ ព្រោះអាចជួយឱ្យយុវជនយល់កាន់តែច្បាស់​ពីបញ្ហាទាក់ទងនឹងសមភាពយេនឌ័រ អំពើហិង្សា សិក្សាស្រាវជ្រាវបន្ថែមដើម្បីឱ្យយល់កាន់តែច្បាស់ និងទទួលបានចំណេះដឹងបានច្រើន ។

គួរជម្រាបជនថា កម្មវិធីជជែកដេញដោលទស្សនៈយុវជននេះ រៀបចំដោយ RULERS និង NGOCEDAW ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា ពិសេសគឺដើម្បីពង្រឹងសមត្ថភាពយុវជន យុវនារីឱ្យមានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ក្នុងបញ្ហាពាក់ព័ន្ធជាមួយសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី