ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថាសៀវភៅសិក្សាលើសពី ១០០០ចំណងជើង ត្រូវបានដាក់ស្នើសុំរៀបរៀង និពន្ធ និងកែលម្អ ដោយការអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍនៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។ ក្រសួងអប់រំយល់ថា មុខវិជ្ជាមួយត្រូវមានសៀវភៅសិក្សាគោលមួយក្បាល ដើម្បីបង្កើតបរិយាកាសគួរជាទីមោទនៈសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ដែលមានបំណងចង់បានសៀវភៅសិក្សានៅកម្រិតឧត្តមសិក្សា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖
“សៀវភៅកំណត់ចំណេះដឹង ចំណេះដឹងកំណត់ការអប់រំ ការអប់រំកំណត់ការអភិវឌ្ឍ បើគ្មានសៀវភៅ គ្មានទេការអភិវឌ្ឍ”
ក្រសួងអប់រំបានបញ្ជាក់បន្តថា សិស្សានុសិស្សដែលមានបំណងបន្តការសិក្សានៅកម្រិតឧត្តមសិក្សានឹងដឹងច្បាស់អំពីភាពសម្បូរបែបនៃសៀវភៅសិក្សា និងធនធានសិក្សាជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌវាយតម្លៃគុណភាពអប់រំរបស់គ្រឹះស្ថានឧត្តមសិក្សា។
សូមបញ្ជាក់ថា មកទល់សប្ដាហ៍ទីមួយនៃខែឧសភា ឆ្នាំ២០២១ មានសៀវភៅសិក្សាលើសពី១០០០ចំណងជើង ត្រូវបានដាក់ស្នើសុំរៀបរៀង និពន្ធ និងកែលម្អដោយការអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍនៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យហ៊ុន សែន…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ការវិវត្តនៃ AI បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យផ្សេងៗ រួមទាំងវិស័យអប់រំ ជាពិសេស AI បានធ្វើបដិវត្តន៍ការអប់រំដោយពង្រឹងបទពិសោធនៃការរៀនសូត្រ តាមរយៈវិធីសាស្រ្តរៀនផ្ទាល់ខ្លួន (Personalized Learning)…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានប្រកាសបើក «យុទ្ធនាការបរិច្ចាគ ៥៦០០រៀល» ដើម្បីគាំទ្រសម្ភារៈសិក្សា និងសម្ភារៈអនាម័យសម្រាប់កុមារដែលកំពុងរស់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ…
ចំណេះជីវិត , ព្រឹត្តិការណ៍
ដំណាប់ខ្ញី ត្រូវបានធ្វើឡើងពីមើមខ្ញី ដែលឆ្លងកាត់ការរំងាស់ជាមួយទឹកស្ករ។ ដោយសារវាមានផ្ទុកសារធាតុសកម្មពីធម្មជាតិរបស់ខ្ញី មនុស្សជាច្រើនតែងតែប្រើប្រាស់វាសម្រាប់ជំនួយដល់សុខភាព។
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍
សាធារណរដ្ឋប្រជាមានិតចិន កំពុុងប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០ រូប ដើម្បីឱ្យទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ច…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
គ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំង៦៧ នៅរាជធានីភ្នំពេញ បានឯកភាពបន្តការបង្រៀន និងរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន ដោយមិនប្ដូរទៅការរៀនតាមអនឡាញនោះទេ ទោះស្ថិតក្នុងអំឡុងពេលមានវិបត្តិតម្លៃប្រេងឥន្ធនៈ…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ក្នុងគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងជំរុញការអភិវឌ្ឍមូលធនមនុស្សឆ្លើយតបបានទៅនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសសម្រាប់ខេត្តបន្ទាយមានជ័យ, សាកលវិទ្យាល័យជាតិមានជ័យ…
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍
តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម…
ចំណេះជីវិត , ព្រឹត្តិការណ៍
នៅក្នុងសម័យកាលដែលមានការប្រែប្រួលយ៉ាងរហ័ស យុវជនម្នាក់ៗមិនត្រឹមតែត្រូវរៀនឱ្យពូកែនៅក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមាន “យុទ្ធសាស្ត្រក្នុងការរស់នៅ និងការរៀនសូត្រ” ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោក…