គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា ផ្តល់កម្ចីឥណ្ឌទានពិសេសសម្រាប់និស្សិតកសិកម្មទៅអុីស្រាអែល

ភ្នំពេញ – ក្នុងកិច្ចសហការជាមួយ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា បាន​ផ្តល់ជាកម្ចីឥណ្ឌទានសម្រាប់​និស្សិត​កសិកម្ម​ចំនួន ២០០នាក់ ដែលត្រៀម​នឹង​ចេញ​ទៅ​ហាត់ការនៅប្រទេស​អ៊ីស្រាអែលក្នុង​លក្ខខណ្ឌដ៏ពិសេសបំផុត ។

លោក សុខ សំណាង នាយកនៃនាយកដ្ឋានទីផ្សារ និង​អភិវឌ្ឍន៍​ផលិតផល របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុខេមា បានមានប្រសាសន៍ថា មីក្រូហិរញ្ញវត្ថុខេមា នឹង​ផ្តល់​កម្ចីខ្នាតតូច​បំផុត​ទៅ​ដល់និស្សិត​ដែលត្រៀមចេញ​ទៅ​ហាត់ការនៅប្រទេស​អុីស្រាអែលទាំង​២០០នាក់ សម្រាប់​ការ​ទិញ​សំបុត្រយន្តហោះ និង​ថ្លៃពិនិត្យសុខភាពជាដើម ដែលជា​តម្រូវការ​បន្ទាន់របស់ពួកគាត់ ។

បើតាមលោក សំណាង ទំហំឥណ្ឌទាន​ដែល​និស្សិត​អាច​ខ្ចី​បាន គឺមាន​រហូត​ដល់ទៅ ២០០០ដុល្លារ ដោយ​និស្សិត​មិនចាំបាច់មានទ្រព្យ​បញ្ជាំអ្វីទាំងអស់ ហើយ​សម្រាប់​រយៈ​ពេល​នៃ​ការ​សងត្រឡប់មកវិញ គឺមានចាប់ពី១២ខែ រហូត​ដល់ទៅ១៨ខែ ។

លោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិ​កសិកម្មព្រែកលៀប បាន​មានប្រសាសន៍ថា ការផ្តល់​ឥណ្ឌទាន​របស់មីក្រូហិរញ្ញវត្ថុខេមានេះ គឺបានជួយសម្រួល​ដល់និស្សិតឲ្យ​ទាន់សភាពការណ៍ ព្រោះថា និស្សិត​ដែល​ត្រូវ​ចេញ​ទៅ​ហាត់ការនៅប្រទេសអុីស្រាអែល មានតម្រូវ​ការ​ចាំបាច់​សម្រាប់​ការ​ទិញសំបុត្រយន្តហោះ ធ្វើលិខិតឆ្លងដែន ទិដ្ឋាការ និង​ពិនិត្យសុខភាពជាដើម ដែលជាតម្រូវ​ការ​ប្រាក់ចំណាយបន្ទាន់ ខណៈ​ពួកគេ​នឹង​ត្រូវ​ចេញ​ដំណើរ​នៅ​ចុងឆ្នាំនេះហើយ ។

សូម​បញ្ជាក់ថា ក្រោម​កិច្ច​សហការជាមួយ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, ក្រុមហ៊ុន Agrostudies បានផ្តល់​ឱកាសដល់និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន២០០នាក់ បានទៅហាត់ការកសិកម្មនៅប្រទេស អុីស្រាអែលរយ:ពេល ១១ខែ ។

និស្សិត​កម្ពុជាទាំងនោះ នឹង​ត្រូវ​ទៅ​ហាត់ការដោយ​ផ្ដោតលើមុខវិជ្ជា  ស្តង់ដារកសិកម្មអន្តរជាតិ សេដ្ឋកិច្ចកសិកម្ម ការការពារដំណាំ គម្រោងស្រាវជ្រាវ អភិរក្សធនធានដី មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ការធ្វើកសិកម្មឈើហូបផ្លែ និង និរន្តរភាពកសិកម្ម ។ ហើយ​ជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន ការចិញ្ចឹមមាន់ សាកវប្បកម្ម ការប្រមូលផលនិងការវេចខ្ចប់ ដំណាំផ្កា ការបណ្តុះផ្សិត និងគ្រាប់ពូជ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)