អាហារនិងភេសជ្ជៈផ្អែម ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពកុមារ

ភ្នំពេញ៖ អាហារ នំផ្អែម និងភេសជ្ជៈផ្អែម នឹងផ្តល់ផលប៉ះពាល់ច្រើនយ៉ាងដល់សុខភាពអ្នកផឹក ឬទទួលទាន ប្រសិនបើអាហារទាំងនោះ​មានជាតិស្ករលើសកម្រិត។ កុមារងាយរងបំផុតបើពួកគេមានទម្លាប់ទទួលទានរបស់ផ្អែមដូចជា ស្ករគ្រាប់ ស្ករផ្អែម ភេសជ្ជៈកំប៉ុង នំកញ្ចប់ផ្អែម ឬស្ករសូកូឡាជាដើម។ កុមារងាយនឹងពុកធ្មេញ (ដង្កូវស៊ីធ្មេញ) មានជំងឺធាត់ ជំងឺទឹកនោមផ្អែមទាំងវ័យកុមារ និងជំងឺមេតាប៉ូលីសផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញសុខាភិបាល។

សម្រាប់មនុស្សដែលមានវ័យចំណាស់អាហារនិងភេសជ្ជៈដែលមានជាតិផ្អែម ជាពិសេសភេសជ្ជៈកំប៉ុងប៉ូវកម្លាំង មានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើនលើសលប់ អាចដល់ឬលើសពី១០ ស្លាបព្រាកាហ្វេបាយ។ ចំនួននេះលើសពីតម្រូវស្ករសម្រាប់រាងកាយ។ មនុស្សចាស់ អាចមានជាតិស្ករច្រើននៅក្នុងឈាម ប្រឈមនឹងបញ្ហាឡើងទំម្ងន់ បង្កឱ្យឡើងសម្ពាធឈាមខ្ពស់ កម្រិតជាតិខ្លាញ់កើនឡើងបង្កឱ្យមានជំងឺបេះដូង ទឹកនោមផ្អែម វ័យឆាប់ចាស់ជាងអាយុ និងមានជំងឺផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលថា សម្រាប់អ្នកដែលចូលចិត្តទទួលទានភេសជ្ជៈមានជាតិផ្អែម និងមានជាតិកាហ្វេអ៊ីនលើសកម្រិ​ត​អាចបណ្ដាលឱ្យប៉ះពាល់ទៅលើអារម្មណ៍ ឆាប់មួរម៉ៅ​ និងថប់អារម្មណ៍ខ្លាំង ដោយសារចង្វាក់បេះដូងដើរញាប់ និងអាការៈធ្ងន់ធ្ងរអាចបណ្ដាលឱ្យសន្លប់ឬប្រកាច់បាន។ លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃគួរចៀសវាងទទួលទានផ្អែមជ្រុល ដែលជាមូលហេតុងាយគ្រោះថ្នាក់ដល់សុខភាព។​

គួរបញ្ជាក់ផងដែរថា ភេសជ្ជៈផ្អែមត្រូវបានបែងចែកជាពីរប្រភេទ រួមមានភេសជ្ជៈបន្ថែមជាតិផ្អែម និងភេជ្ជៈប៉ូវកម្លាំង។ កន្លងទៅដើម្បីលើកកម្ពស់សុខភាពសិ​ស្សា​​នុសិស្ស និងបុគ្គលិគសិក្សា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ហាមឃាត់​ការ​លក់​ចំណី​អាហារ​ចំនួនប្រាំមួយប្រភេទនៅ​ក្នុង​គ្រឹះស្ថាន​សិក្សា ចំណី​អាហារ​គ្រ​ប់​​​ប្រភេទ​ដែល​ហួស​កំណត់​កាល​បរិច្ឆេទ​ប្រើប្រាស់, គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំ​ជក់​គ្រប់​ប្រភេទ, ចំណី​អាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់, ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​ឆ្អែត កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ​គ្រប់​ប្រភេទ, ស្ករ​សូកូឡា ស្ករគ្រាប់ ស្ករ​កៅស៊ូ​គ្រប់​ប្រភេទ, ចាហួយ​គ្រប់​ប្រភេទ នំដូណាត់ និងនំ​ផ្អែម៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ កំពុងស្តារអគារសិក្សាតាមព្រំដែនឡើងវិញ ក្រោយរងការខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ

ក្រសួងអប់រំ យុវជន និងកីឡា កំពុងដំណើរការស្តារ និងជួសជុលអគារសិក្សាចំនួន៤២ខ្នងឡើងវិញ នៅតាមខេត្តជាប់ព្រំដែនចំនួន ៥ ដែលទទួលរងការវាយប្រហារដោយសង្គ្រាមដែលបង្កឡើងដោយប្រទេសថៃ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំចេញបំរាមថ្មី ហាមប្រើប្រាស់បារីអេឡិចត្រូនិច នៅជុំវិញគ្រឹះស្ថានសិក្សា កន្លែងបំពេញការងារ កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បំរាម មិន​ឱ្យ​មានការ​ប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី នៅក្នុង និង​ជុំវិញ​បរិវេណ​គ្រឹះស្ថាន​សិក្សា​សាធារណៈ ឯកជន គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូ អន្តេវាសិកដ្ឋាន…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ហុងកុងចាប់ផ្តើមហាមប្រើបារីអេឡិចត្រូនិចនៅទីសាធារណៈ ចាប់ពីថ្ងៃទី៣០ មេសា

អាជ្ញាធរហុងកុងបានអនុវត្តវិធានការថ្មី ដោយហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ជំនួសនៅតាមទីសាធារណៈ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តទៅ ខណៈអ្នកល្មើសអាចប្រឈមការផាកពិន័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សិស្សកម្ពុជា ១រយនាក់ នឹងទៅចូលរួមប្រកួត​គណិតវិទ្យា SIMOC នៅប្រទេសសិង្ហបុរី

សិស្សតំណាង​ប្រទេស​កម្ពុជាប្រមាណ ១រយនាក់ នឹងចេញទៅប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SIMOC) ២០២៦ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២២ ខែកក្កដា ខាងមុខ។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

ទំនុកចិត្ត ជំរុញ នរៈ វត្តី កាន់តួនាទីជំនួស ជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា រយៈពេលមួយថ្ងៃ

កញ្ញា នរៈ វត្តី ដែលជា​និស្សិត នៃសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច បានទៅកាន់តួនាទីជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា រយៈពេលមួយ​ថ្ងៃ កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦កន្លងទៅ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកស្រី តាន់ សុដានី ៖ សេចក្ដីក្លាហាន និងចង់ចេះចង់ដឹង ជាលក្ខណៈពិសេសធ្វើឱ្យស្រ្តីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា

សេចក្ដីក្លាហាន និងភាពចង់ចេះចង់ដឹង ជាលក្ខណៈពិសេសដែលធ្វើឱ្យស្រ្តីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា។ នេះ ជាការលើកឡើងរបស់លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គម្រោងបច្ចេកវិទ្យារបស់សិស្សកម្ពុជា ៥៧គម្រោង ត្រៀមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិ ឆ្នាំ២០២៦

គម្រោងបច្ចេកវិទ្យា និងឌីជីថលចំនួន ៥៧ គម្រោង របស់សិស្សានុសិស្សកម្ពុជា ត្រៀមចូលរួមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents 2026 បន្ទាប់ពីបានដាក់ស្នើដោយជោគជ័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធី “អ្នកដឹកនាំយុវជនអាស៊ី ២០២៦” នៅប្រទេស​ជប៉ុន បើកទទួលពាក្យ

យុវជនចំនួន៨នាក់ នឹងត្រូវជ្រើសរើស ដើម្បីតំណាង​ប្រទេស​កម្ពុជា ទៅ​ចូលរួម​កម្មវិធី “អ្នកដឹកនាំយុវជនអាស៊ី ២០២៦” នៅប្រទេស​ជប៉ុន នាចុងខែកក្កដា ខាងមុខ។

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon